អ្នកដែលមានជំងឺទាំង ៥ នេះ ពុំ​គួរផឹកកាហ្វេឡើយ

នាពេលបច្ចុប្បន្នកាហ្វេជាភេសជ្ជៈមួយប្រភេទដែលកំពុងទទួលបានការពេញនិយមខ្លាំងមែនទែន។ ជាក់ស្ដែងយើងសង្កេតឃើញថាអ្នកផឹកកាហ្វេយ៉ាងតិចបំផុតគឺ ២ កែវក្នុងមួយថ្ងៃដោយសារវាជាតិកាហ្វេអ៊ីនដែលអាចជួយបន្ថយភាពងងុយគេង មានអារម្មណ៍ស្រស់ស្រាយ និងផ្ដោតអារម្មណ៍លើការងារបានល្អផងដែរ។ បើទោះបីជាកាហ្វេមានការគាំទ្រខ្លាំងយ៉ាងណាក៏ដោយ ក៏មិនមែនមានន័យថាមនុស្សគ្រប់គ្នាអាចផឹកបានទាំងអស់នោះទេដោយសារកត្តាជម្ងឺមួយចំនួនគឺត្រូវបានហាមដាច់ខាតមិនឱ្យប៉ះពាល់កាហ្វេនោះទេ។ ថ្ងៃនេះ AMS នឹងមកចែករំលែកអំពីជំងឺទាំង ៥ ដែលហាមមិនឱ្យផឹកកាហ្វេដើម្បីជៀសវាងរោគសញ្ញាវិវត្តទៅកាន់តែធ្ងន់ធ្ងរ។

១. ជំងឺពុកឆ្អឹង

ចំពោះអ្នកដែលធ្វើរោគវិនិច្ឆ័យហើយបញ្ជាក់ថាមានជម្ងឺពុកឆ្អឹងត្រូវបានគ្រូពេទ្យជំនាញណែនាំឱ្យជៀសវាងការផឹកកាហ្វេជាចាំបាច់ដោយសារតែកាហ្វេអាចបង្កឱ្យមានការបំបែក និងពន្លឿនការបញ្ចេញជាតិកាល់ស្យូមកាន់តែច្រើនជាមូលហេតុជួយជំរុញឱ្យឆ្អឹងមនុស្សកាន់តែផុយស្រួយថែមទៀត។ នៅពេលឆ្អឹងកាន់តែផុយស្រួយហានិភ័យនៃការបាក់ឆ្អឹងឡើងកាន់តែខ្ពស់ ទោះបីជារងការប៉ះទង្គិចបន្តិចបន្តួចក៏ដោយ។

២. ជំងឺក្រពះ

ចំពោះអ្នកដែលមានជំងឺក្រពះ ឬដំបៅក្រពះគួរតែបញ្ឈប់ការផឹកកាហ្វេភ្លាមដោយសារកាហ្វេមានឥទ្ធិពលអាចជួយជំរុញឱ្យមានការបញ្ចេញអាស៊ីតក្រពះកាន់តែច្រើន។​ ជាពិសេសសម្រាប់អ្នកដែលមានរោគសញ្ញាក្រពះធ្ងន់ធ្ងរជៀសវាងការធ្លាយក្រពះ។ សម្រាប់អ្នកដែលមានរោគសញ្ញាតិចតួចអាចសម្គាល់មើលខ្លួនឯងថាក្រោយពេលផឹកកាហ្វេហើយបើមានឈឺចាប់គួរទៅរកគ្រូពេទ្យជំនាញជាបន្ទាន់ជៀសវាងរោគសញ្ញានឹងវិវត្តទៅជាអាក្រក់ជាងហ្នឹង។

៣. ជំងឺលើសឈាម

ដោយសារកាហ្វេអាចធ្វើឱ្យបេះដូងលោតលឿនហើយបង្កើនសម្ពាធឈាមកាន់តែខ្ពស់។ ចំពោះអ្នកដែលអាចគ្រប់គ្រងសម្ពាធឈាមបានអាចបន្តផឹកបានតែក្នុងចំនួនមួយសមរម្យ និងមិនច្រើនពេក។ តែក្នុងករណីសម្រាប់អ្នកដែលមានជំងឺលើសឈាមរ៉ាំរ៉ៃត្រូវបានគ្រូពេទ្យជំនាញហាមមិនឱ្យផឹកកាហ្វេជាដាច់ខាតជៀសវាងសម្ពាធឈាមឡើងកាន់តែខ្ពស់រហូតដល់ដាច់សរសៃឈាម។

៤. ជំងឺបេះដូង

សម្រាប់អ្នកជំងឺបេះដូងត្រូវបានគ្រូពេទ្យជំនាញហាមមិនឱ្យផឹកកាហ្វេនោះទេដោយសារកាហ្វេមានឥទ្ធិពលអាចធ្វើឱ្យបេះដូងលោតកាន់តែលឿន។ សម្រាប់អ្នកដែលអាចគ្រប់គ្រងជំងឺនេះបាននៅតែអាចបន្តផឹកបានក្នុងបរិមាណយ៉ាងច្រើនបំផុតត្រឹម ២ កែវតែប៉ុណ្ណោះ។ បើសម្រាប់អ្នកដែលមានជំងឺបេះដូងរ៉ាំរ៉ៃគឺត្រូវបានគេហាមផ្ដាច់មិនឱ្យប៉ះពាល់នោះទេដោយសារតែកាហ្វេអាចធ្វើឱ្យបេះដូងលោតញាប់រហូតបណ្ដាលជាការគាំងបេះដូងតែម្ដង។

៥. ជំងឺទឹកនោមផ្អែម

សម្រាប់អ្នកជំងឺទឹកនោមផ្អែមត្រឹមតែកាហ្វេមួយមុខមិនអាចធ្វើឱ្យជាតិស្ករក្នុងខ្លួនឡើងបានឡើយ តែជាគ្រឿងផ្សំក្នុងកាហ្វេដូចជាស្ករ ទឹកដោះគោខាប់ ឬគ្រីមទៅវិញនោះទេ។ ដោយសារក្នុងគ្រឿងផ្សំកាហ្វេទាំងនោះសុទ្ធសឹងតែអាចជំរុញឱ្យជាតិស្ករឡើងកាន់តែខ្ពស់ ទើបអ្នកជំងឺទឹកនោមផ្អែមគួរជៀសវាង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន