អាហារធម្មជាតិប៉ុន្មានមុខនេះអាចជួយបន្ថែមជាតិទឹកដល់ស្បែកនិងល្អបំផុតសម្រាប់អ្នកមានស្បែកស្ងួត

ដូចយើងបានដឹងស្រាប់ហើយថារដូវក្ដៅជាពេលមួយដែលមនុស្សបានបាត់បង់ជាតិទឹកអស់ច្រើនជាងគេហើយក៏ជាមូលហេតុធ្វើឱ្យស្បែកយើងឆាប់ស្ងួតផងដែរ។ ការទទួលទានទឹកនិងប្រើប្រាស់ផលិតផលផ្ដល់សំណើមជាផ្នែកមួយក្នុងការជួយទ្រទ្រង់ស្បែកកុំឱ្យស្ងួតហើយ តែការផ្ដល់សារជាតិចិញ្ចឹមពីខាងក្នុងដល់រាងកាយក៏ជាផ្នែកមួយសំខាន់ហើយមិនអាចខ្វះបានដែរ ជាពិសេសសម្រាប់ស្បែកតែម្ដង។ ថ្ងៃនេះ AMS នឹងមកចែករំលែកអាហារធម្មជាតិមួយចំនួនដែលអាចផ្ដល់សំណើមដល់ស្បែក និងល្អបំផុតសម្រាប់អ្នកមានបញ្ហាស្បែកស្ងួត។

១. ផ្លែប័រ

ផ្លែប័រគឺជាផ្លែឈើមួយប្រភេទដែលប្រភពនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ អាចជួយការពារស្បែកពីភាពស្ងួត ក៏ដូចជាជួយកាត់បន្ថយការរលាកផងដែរ។ លើសពីនេះផ្លែបឺរក៏មានផ្ទុកនូវវីតាមីន E និងអាស៊ីតខ្លាញ់ Monounsaturated fatty acids និងអាស៊ីតខ្លាញ់អូមេហ្គា 6 ផងដែរដែលសារធាតុចិញ្ចឹមទាំងនេះមានសមត្ថភាពពិសេសអាចបន្ថែមសំណើមដល់ស្បែក ជាពិសេសវាក៏អាចជួយការពារស្បែកពីភាពចាស់មុនអាយុបានថែមទៀតផង។

២. ផ្លែត្រសក់

ត្រសក់ជាបន្លែសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C ដែលត្រូវបានគេចាត់ទុកថាជាសារធាតុព្យាបាលស្បែករលាកយ៉ាងមានប្រសិទ្ធិភាព។ លើសពីនេះទៀត នៅក្នុងសម្បកត្រសក់ក៏មានផ្ទុកនូវសារធាតុស៊ីលីកាដែលជួយបន្ថែមសំណើមនិងរឹតបន្តឹងស្បែក ក៏ដូចជាសារធាតុ Apigenin,​ Cucurbitacins, Cucumegastigmanes cucumerin, Orientin និង Vitexin ដែលសុទ្ធសឹងតែជាសារធាតុដែលកាត់បន្ថយការហើម រមាស់ និងបំបាត់ការឈឺចាប់ពី sunburn បានផងដែរ។

៣. ដំឡូងជ្វា

ដំឡូងជ្វាជាផ្លែសម្បូរទៅដោយសារធាតុ beta-carotene ដែលជាសារធាតុចិញ្ចឹមហើយវានឹងបំប្លែងទៅជាវីតាមីន A មានតួនាទីជួសជុលស្បែក។ លើសពីនេះទៀត វាក៏អាចជួយពង្រឹងរបាំងការពារស្បែក ហើយថែមទាំងជួយឱ្យស្បែកតឹងណែន និងផ្ដល់ជាតិទឹកកាន់តែច្រើនដល់រាងកាយថែមទៀតផង។

៤. ត្រីសាលម៉ុន

ត្រីសាលម៉ុនជាត្រីសមុទ្រមួយប្រភេទដែលជាប្រភពនៃអាស៊ីតអូមេហ្គា ៣ មានមុខងារជួយការពារស្បែកស្ងួតយ៉ាងមានប្រសិទ្ធិភាពថែមទាំងអាចជួយកាត់បន្ថយការរលាកបានទៀតផង ជាពិសេសការរលាកបណ្ដាលមកពីពន្លឺកាំរស្មី UV។ លើសពីនេះទៀត សារធាតុអូមេហ្គា ៣ ដែលនៅក្នុងត្រីក៏អាចជួយប្រឆាំងនឹងភាពចាស់មុនអាយុបានផងដែរ។

៥. គ្រាប់ធញ្ញជាតិ

គ្រាប់ធញ្ញជាតិក៏មានតួនាទីជួយបន្ថែមសំណើមដល់ស្បែកបានផងដែរដោយសារតែវាជាអាហារមានជាតិសរសៃខ្ពស់ វីតាមីន E និងអាស៊ីតខ្លាញ់អូមេហ្គា 3 ដែលសារធាតុចិញ្ចឹមទាំងនេះមានសមត្ថភាពចិញ្ចឹមស្បែកយ៉ាងមានប្រសិទ្ធភាព។ គ្រាប់ធញ្ញជាតិមួយចំនួនក៏មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា ៦ ប្រូតេអ៊ីន ម៉ាញ៉េស្យូម សេលេញ៉ូម កាល់ស្យូម ប៉ូតាស្យូម ជាតិសរសៃ វីតាមីន B វីតាមីន E ស័ង្កសី និងជាតិដែកដែលសុទ្ធសឹងតែជាសារធាតុចិញ្ចឹមដែលជួយជំរុញលំហូរឈាមថែមទាំងបន្ថែមជាតិសំណើមដល់ស្បែកឱ្យភ្លឺចែងចាំងបានទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន