ពិបាកចិត្តរឿងឡើងមុនខ្នងមែនអត់? សាក ៧ វិធីងាយៗនេះមើល៎

ជាទូទៅមនុស្សចាប់ផ្ដើមឡើងមុនលើមុខនិងខ្នងនៅពេលពួកគេពេញវ័យដោយសារតែបម្រែបម្រួលនៃអ័រម៉ូន។ ហើយសម្រាប់បញ្ហាមុននេះផងដែរចំពោះផ្ទៃមុខគឺមានជម្រើសជាច្រើនក្នុងការថែរក្សា តែបើសម្រាប់ខ្នងវិញវាអាចនឹងពិបាកក្នុងការថែរក្សាបន្តិច។ ដូចនេះបើសម្រាប់អ្នកចូលចិត្តពាក់អាវបែបវាលខ្នងប្រាកដជាមិនសូវមានទំនុកចិត្តប៉ុន្មាននោះទេ។ ​ថ្ងៃនេះ AMS នឹងមកចែករំលែកវិធីសាមញ្ញខ្លះៗអំពីការថែរក្សានិងកម្ចាត់មុននៅលើខ្នងហើយមិនមានសារធាតុគីមីខ្លាំងដែលអាចប៉ះពាល់ដល់ស្បែកដូចខាងក្រោម៖

១. ឧស្សាហ៍សម្អាតហើយស្រ្កាប់ស្បែកខ្នងឱ្យបានញឹកញាប់

ប្រាកដណាស់ការសម្អាតខ្នងវាពិតជាមានការពិបាកមែនដោយសារតែយើងមិនអាចលូកដៃទៅដុសបានសព្វនោះទេ ហើយយូរទៅបាក់តេរីនិងក្អែលដែលនៅជាប់នឹងរន្ធញើសនឹងបណ្ដាលឱ្យមានស្នាមមុន។ ដូចនេះរាល់ពេលងូតទឹកយើងគួរតែមានឧបករណ៍ដូចជាសំណាញ់ ឬកន្សែងដុសក្អែលសម្រាប់ដុសសម្អាតនូវបាក់តេរីផ្សេងៗដែលតោងជាប់ស្បែកហើយបណ្ដាលឱ្យកើតមុន។ ជាមួយគ្នានេះ បន្ទាប់ពីដុសសម្អាតរួចហើយយើងគួរតែប្រើស្រ្កាប់អំបិល ឬប្រភេទស្រ្កាប់ណាមួយដែលត្រូវជាមួយប្រភេទស្បែករបស់យើង ដើម្បីជម្រុះរាល់កោសិកាចាស់ៗចេញពីខ្នងឱ្យបានញឹកញាប់ផងដែរ។

២. លាបប្រេងចម្រាញ់ពីស្លឹកតែ​​ ឬ Tea Tree Oil

បន្ទាប់ពីសម្អាតស្បែករួចហើយ យើងគួរតែប្រើប្រេងចម្រាញ់ពីស្លឹកតែ ឬ Tea Tree Oil មកលាបនៅលើស្បែកខ្នងរបស់យើង។ ចំពោះប្រេងស្លឹកតែនេះផងដែរគឺសក្ដិសមបំផុតសម្រាប់ស្បែកមានជាតិខ្លាញ់ច្រើនដោយសារតែលក្ខណៈសម្បត្តិរបស់វាអាចជួយសម្លាប់មេរោគនៅក្នុងរន្ធញើស ប្រឆាំងការរលាក និងប្រឆាំងការឡើងមុនថែមទៀតផង។ ហើយសម្រាប់ការលាបនេះទៀតសោត យើងអាចបន្តក់នៅលើខ្នងហើយម៉ាស្សាថ្នមៗក៏បាន ឬបន្តក់លើសំឡីហើយជូតថ្នមៗក៏បានដែរ។​

៣. ប្រើប្រទាលកន្ទុយក្រពើស្រស់

សម្រាប់អ្នកដែលមិនចង់ចំណាយលុយទៅលើ Tea Tree Oil អាចសាកមកប្រើប្រាស់ជាមួយដើមប្រទាលកន្ទុយក្រពើស្រស់បានដោយសារតែវាក៏មានគុណសម្បត្តិជួយកាត់បន្ថយការរលាក កាត់បន្ថយស្លាកស្នាម និងស្នាមអុជខ្មៅបានយ៉ាងល្អ។ ដូចនេះហើយទើបផលិតផលថែរក្សាសម្រស់ជាច្រើនមានរូបមន្តដែលផ្សំឡើងដោយប្រទាលកន្ទុយក្រពើនេះ។ សម្រាប់ការប្រើប្រាស់វិញ យើងគ្រាន់តែយកស្លាបព្រាកោសវាហើយដាក់ទៅលើខ្នងរួចចាំរយៈពេល ៣០ នាទីនិងលាងទឹកចេញជាការស្រេច។​

៤. កុំស្លៀកពាក់ខោអាវតឺងពេក

បើទោះបីជាប្រើប្រាស់ផលិតផលនិងវិធីដើម្បីកម្ចាត់និងថែរក្សាយ៉ាងណាក៏ដោយ បើយើងមិនបានយកចិត្តទុកដាក់លើការស្លៀកពាក់និងអនាម័យនោះទេ មុនខ្នងនៅតែបន្តកើតមានដដែល។ នៅពេលយើងស្លៀកពាក់តឹងពេកនោះនឹងឆាប់បែកញើសដែលបណ្ដាលឱ្យឆាប់ឡើងមុនខ្នងនេះឯងដោយសារតែការហូរនៃបាក់តេរីចូលក្នុងរន្ធញើស។ ដូចនេះប្រសិនបើយើងមានមុនខ្នងច្រើនគួរតែស្លៀកសម្លៀកបំពាក់ណាដែលធំជាងខ្លួន ឬរលុងបន្តិចទើបល្អ។

៥. ព្យាយាមកុំញ៉ាំអាហារដែលសម្បូរជាតិខ្លាញ់ និងបង្អែម

ជាការពិតអាហារដែលសម្បូរជាតិខ្លាញ់និងបង្អែមបែបនេះក៏ជាមូលហេតុដែលនាំឱ្យកើតមុនខ្នងដែរ។ អាហារចៀន ឬបំពងវានឹងបណ្ដាលឱ្យមានរលាកសរីរាង្គខាងក្នុង ហើយចំណែកឯបង្អែមវិញគឺជាតិផ្អែមរបស់វានឹងកកើតទៅជាអាស៊ីតដែលបង្កឱ្យអ័រម៉ូនក្នុងរាងកាយមិនមានតុល្យភាព។ ដូចនេះសម្រាប់អ្នកដែលមានបញ្ហាមុនខ្នងគួរណាតែព្យាយាមកាត់បន្ថយអាហារទាំងនោះ ហើយបង្កើនបរិមាណនៃការញ៉ាំបន្លែ ផ្លែឈើដែលសប្បូរទៅដោយជាតិប្រូតេអ៊ីន និងវីតាមីនល្អៗវិញដោយវាមិនត្រឹមតែជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងកាត់បន្ថយការរលាកក្នុងថែមទាំងអាចជួយផ្ដល់សំណើមដល់ស្បែកទៀតផង។ យ៉ាងណាការផឹកទឹកក៏ជាកត្តាដែលមិនអាចខ្វះបានដែរ បើចង់ឱ្យស្បែកភ្លឺថ្លានិងកាត់បន្ថយការឡើងមុន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *