រឿន ណាត ស្ទាក់ស្ទើរ ខណៈខាងប្រុសបង្ហាញឱ្យដឹងថាជាស្នេហា

អ្នកគាំទ្រ កញ្ញា រឿន ណាត បាន​ដឹង​ហើយ​ថា បវរកញ្ញា​តំណាង​កម្ពុជា​ក្នុង​កម្មវិធី Miss Universe 2018 រូប​នេះ បាន​បិទទ្វារ​បេះដូង​យ៉ាង​ស្ងាត់​ជិតឈឹង​អស់​មួយ​រយៈពេល​ធំ​ហើយ បន្ទាប់ពី​​បាន​ចែក​ផ្លូវ​គ្នា​ជាមួយ​កំលោះ​សង្ហា​ជា​តារា​សម្ដែង​រួម​អាជីព គឺ​លោក ជូអ៊ី។ រឿន ណាត ដែល​តុបតែង​ខ្លួន​ជាមួយ Fashionកាន់តែ​ប្លែក​ឡើង​រាល់​ថ្ងៃ​នោះ ហាក់​មិន​បារម្ភ​ពី​ការ​លើក​ឡើង​ចំពោះ​រឿងរ៉ាវ​បែកបាក់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​នាង​មើល​ទៅ​មាន​សុភមង្គល និង​កាន់តែ​ស្រស់​ស្អាត​ខ្លាំង​ឡើង​ជា​លំដាប់ ជាក់​ស្តែង​គ្រប់​ពេល​ចូលរួម​កម្មវិធី​សិល្បៈ​នីមួយ​ៗ នាង​តែងតែ​រៀបចំ​ខ្លួន​ស្អាត​ស៊ី​ដាច់​គេ​ដាច់​ឯង សក្ដិសម​ពាក្យ​នឹង​តំណែង Miss Universe Cambodia 2018។

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ពោល​គឺ​ចាប់តាំង​ពី​ពេល​​ត្រឡប់​ពី​ប្រកួត​លក្ខណៈ​អន្តរជាតិ​វិញ​មក ទីផ្សារ​សិល្បៈ​នាង​មាន​សន្ទុះ​ខ្លាំង​គួរ​ឱ្យ​កត់​សម្គាល់ ទាំង​ការ​ថត​ម៉ូដ ថត​ផលិតផល ថត​ស៉្បត ថត​សម្អាង ថត​ម៉ូដ​ពេជ្រ ជាដើម។ មិនតែប៉ុណ្ណោះ នាង​បាន​រុញច្រាន​ខ្លួន​ចូល​ឧស្សាហកម្ម​ភាពយន្ត​ទៀត​ផង ដោយ​ក្ដោប​បាន​តំណែង​តួឯក​ស្រី​ជាច្រើន​រឿង ធ្វើ​ឱ្យ​ហាង​ឆេង​សិល្បៈ​របស់​នាង​មាន​ការ​កើន​ឡើង​ស្រឺត​ៗ។ ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ ក្នុង​ថ្ងៃ​ជំនួប​បវរកញ្ញា​ចក្កវាឡ​កម្ពុជា ៤ ជំនាន់ រឿន ណាត ឱ្យ AMSដឹង​ថា នាង​បាន​សម្រេច​ចិត្ត​ផ្អាក​ទទួល​ថត​រឿង​មួយ​រយៈ ដើម្បី​យក​ពេល​វេលា​មក​ពង្រឹង​ការងារ​ផ្សេង ពិសេស​មុខ​ជំនួញ​ដែល​នាង​គ្រោង​បង្ហាញ​ឆាប់​ៗ​។

ត្រឡប់​មក​រឿង​បេះដូង​វិញ រឿន ណាត ហាក់​ស្ទាក់ស្ទើរ​ក្នុង​ការ​ឆ្លើយ​តប​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ដែល​បាន​ចោត​សួរ​ពី​ទំនាក់ទំនង​ស្នេហា។ ដោយ​ នាង​មិន​បាន​បដិសេធ​រឿងរ៉ាវ​បេះដូង​ដែល​កំពុង​មាន​អ្នក​ស្អំ​នោះ​ទេ គ្រាន់តែ​នៅ​មិនទាន់​បើក​បង្ហាញ​ឱ្យ​ដឹង ១០០% ពី​ទំនាក់ទំនង​មួយ​នោះ ខណៈ​ដែល​មហាជន​បាន​ឃើញ​ច្បាស់​ៗ​ថា ភាគី​ខាង​ប្រុស​ជា​ម្ចាស់​គណនី​ឈ្មោះ Em Kompheak ហើយ​ថ្មី​ៗ​នេះ​បាន​បង្ហោះ​រូបថត​ជាមួយ​ស្រី​ស្អាត​នោះ​ជា​សាធារណៈ និង​ដាក់ Caption ផ្អែមល្ហែម​បែប​មនុស្ស​កំពុង​មាន​ស្នេហា​ជាមួយ​គ្នា​ទៀត​ផង ដោយ​កាល​ពី​ថ្ងៃទី១១ ខែ​មីនា គណនី​ខាង​លើ​បាន​បង្ហោះ​រូបថត​បែរខ្នង​ដែល​គេ​អាច​មើល​ដឹង​ច្បាស់​ថា​ជា រឿន ណាត ជាមួយ Caption «It’s The Connection We Can’t Explain» ចំណែក​កាលពី​ថ្ងៃ​ទី ២០ គណនី​នេះ​ក៏​បង្ហោះ​រូបថត​ច្បាស់​ៗ​ជាមួយ​នាង និង​បាន​សរសេរ​ថា «A Perfect Relationship Is Not Perfect, It’s Just That Both People Never Gave Up»។ ការ​បង្ហោះ​របស់​ម្ចាស់​គណនី​នេះ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​អ្នក​គាំ​ទ្រ Miss Universe កម្ពុជា​រូប​នេះ។

រឿន ណាត ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ថ្ងៃ​មង្គលការ ទឹម រដ្ឋា ថា៖ «វា​ពាក់​កណ្ដាល ជា​មិត្ត​យល់​ចិត្ត ជា​គូ​ស្នេហា» ឆ្លើយ​តប​នឹង​សំណួរ​ថា គ្រោង​បើក​បង្ហាញ​ពេល​ណា​ដែរ? នាង​ថា ឆាប់​ៗ​នេះ​ឯង។ តាម​អ្វី​ដែល​បាន​ដឹង​មក បុរស​សង្ហា​ដែល​មហាជន​កំពុង​ចាប់​អារម្មណ៍​ថា​ជា​គូស្នេហ៍ Miss Universe Cambodia 2018 ជា DJ ល្បី​ឈ្មោះ​ម្នាក់​ផង​ដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់