ចៀស​វាង​ស្បែក​មុខ​មាន​បញ្ហា​ដោយសារ​ពាក់ម៉ាស​រាល់​ថ្ងៃ​ អ្នក​ត្រូវ​អនុវត្តទម្លាប់ ៧​នេះ​ឲ្យ​បាន​ត្រឹមត្រូវ

ដូច​ដែល​យើង​បាន​ដឹង​ថា​ ការ​ពាក់​ម៉ាស​គឺ​ជា​រឿង​ចម្បង​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ការពារ​ខ្លួន​ ក៏​ដូច​ជា​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីត១៩​។ ក្នុង​បរិបទ​នេះ​តម្រូវ​ឲ្យ​យើង​ត្រូវ​ពាក់​ម៉ាស​ជាប់​ជា​ប្រចាំ​ ដែល​ការ​នេះ​អាច​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​មួយ​ចំនួន​ដល់​ស្បែក​មុខ​ ដូចជា​ កន្ទួល រមាស ដែល​បង្ក​ឡើង​ដោយ​ម៉ាស​ប៉ះពាល់​ជា​មួយ​ស្បែក​មុខ ឬ​គ្រឿង Make up របស់​អ្នក​។ ខាង​ក្រោម​នេះ​គឺ​ជា​ទម្លាប់​ ៧​យ៉ាង​ដែល​អ្នក​គួរ​ធ្វើ​ដើម្បី​ជួយ​ដល់​ស្បែក​មុខ​របស់​អ្នក។

១ ផឹក​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់

ស្បែក​ដែល​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​ផ្សេងៗ​លើ​ស្បែក​មុខ​បើ​ទោះ​បី​ជា​ពាក់​ម៉ាស​រាល់​ថ្ងៃ​ក៏​ដោយ។ អ្នក​អាច​ផឹក​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់ ឬ​ប្រើ​ Spray ជាតិ​ទឹក​ដើម្បី​ធានា​ថា​ស្បែក​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់។

២ ប្រភេទ​ម៉ាស

អ្នក​មិន​គួរ​ប្រើ​ម៉ាស​ដែល​ផលិត​ពី អំបោះ​សំយោគ (synthetic fabrics) ដូចជា​ នីឡុង និង Polyester ឡើយ​ដែល​វា​អាច​ប៉ះពាល់​ដល់​ស្បែក​មុខ និង​ឡើង​កន្ទួល។ អ្នក​គួរ​ប្រើ​ម៉ាស​ដែល​ម៉ាស​ដែល​ផលិត​ពី​វត្ថុ​ធាតុ​ដើម​ធម្មជាតិ​ដូចជាកប្បាសជាដើម​ ដែល​ធ្វើ​ឲ្យ​អ្នក​ងាយ​ស្រួល​ដក​ដង្ហើម និង​មិន​ប៉ះពាល់​ស្បែក។

៣ កម្រិត​ការ​ Make Up

ការ​ Make Up ហើយ​ពាក់​ម៉ាស​ប្រៀប​ដូច​ជា​ការ​ Make Up ហើយ​ចូល​ដេក​ដូច្នោះ​ដែរ។ ក៏​ប៉ុន្តែ​ស្រទាប់​នៅ​ក្រោម​ម៉ាស​របស់​អ្នក​អាច​ធ្វើ​ឲ្យ​ស្ទះ​រន្ធញើស​បាន​ និង​បង្ក​ផល​ប៉ះ​ពាល់​ដល់​ស្បែក​មុខ​ទៀត​ផង។ ដូច្នេះ​ហើយ​អ្នក​គួរ​កម្រិត​ការ​ Make Up របស់​អ្នក​កុំ​ឲ្យ​ក្រាស់​ខ្លាំង​ពេក។

៣ ប្រើ​សាប៊ូ​លាង​មុខ

ការ​ពាក់​ម៉ាស​ជា​រៀង​រាល់​ថ្ងៃ​អាច​ធ្វើ​ឲ្យ​ស្បែក​មុខ​របស់​អ្នក​ស្ទះ​រន្ធ​ញើស ដូច្នេះ​ហើយ​ការ​លាង​សម្អាត​ស្បែក​មុខ​គឺ​ពិត​ជា​សំខាន់​ក្នុង​ការ​លាង​សម្អាត​ភាព​កង្វក់ ជាតិ​ខ្លាញ់ និង​បើក​រន្ធ​ញើស​ផង​ដែរ។

៤ ប្រើ​ផលិត​ផល​ដែល​ផ្ដល់​សំណើម​ដល់​ស្បែក

ស្បែក​ស្ងួត​គឺ​ជា​បញ្ហា​សាមញ្ញ​មួយ​ ជា​ពិសេស​នៅ​រដូវ​រងា ប៉ុន្តែ​វា​រឹង​តែ​ធ្វើ​ឲ្យ​ស្បែក​យ៉ាប់​ទៅ​ទៀត​ពេល​ដែល​ពាក់​ម៉ាស​។ ដូច្នេះ​ហើយ​អ្នក​គួរ​ប្រើ​ប្រាស់​ផលិត​ផល​ផ្ដល់​សំណើម​ដល់​ស្បែក​ដើម្បី​ជួយ​កាត់​បន្ថយ​បញ្ហា​ផ្សេងៗ​ដល់​ស្បែក។

៥ ប្រើ​ក្រែម​បបូរ​មាត់

មិន​ខុស​ពី​ស្បែក​មុខ បបូរ​មាត់​ក៏​ងាយ​នឹង​ស្ងួត​ដូច​គ្នា​ពេល​ដែល​អ្នក​ពាក់​ម៉ាស​។ អ្នក​អាច​ការពារ​បបូរ​មាត់​ពី​រឿង​នេះ​បាន​ដោយ​ការ​លាប​ក្រែម​ជា​ទៀង​ទាត់។

៧ សម្អាត​ម៉ាស​ឲ្យ​បាន​ញឹកញាប់

ប្រសិន​បើ​អ្នក​ប្រើ​ម៉ាស​ក្រណាត់​ អ្នក​គួរ​សម្អាត​វា​ឲ្យ​បាន​ញឹកញាប់​ដើម្បី​លាង​សម្អាត​បាក់តេរី ជាតិ​ខ្លាញ់ និង​កោសិកា​ស្បែក​ខូច​។ អ្នក​អាច​លាង​សម្អាត​វា​ជា​មួយ​នឹង​ទឹក​ក្ដៅ​ដើម្បី​ធ្វើ​ឲ្យ​សាច់​ក្រណាត់​នោះ​កាន់​តែ​ទន់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន