៥ វិធីញ៉ាំទុរេនកុំឱ្យធាត់

ទុរេនគឺ​ជា​ផ្លែឈើ​រដូវ​ក្ដៅ​ដែល​មាន​រសជាតិ​ឆ្ងាញ់ និង​មាន​អត្ថប្រយោជន៍​ច្រើន​ដូច​ជា បេតា​ការ៉ូទីន ដែល​ជួយ​បំប៉ន​ភ្នែក ពន្យឺតការយារធ្លាក់នៃកែវភ្នែក ការពារជំងឺភ្នែកឡើងបាយ និងមានសារជាតិចិញ្ចឹមស្បែកថែមផង។ លើសពីនេះទៀត ទុរេនក៏សម្បូរទៅដោយជាតិសរសៃខ្ពស់ដែលអាចជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការកាន់តែប្រសើរឡើងផងដែរ។ ប៉ុន្តែទោះបីជាវាមានប្រយោជន៍យ៉ាងណាក៏ដោយ បើ​យើង​ញ៉ាំ​ច្រើនវា​អាច​ធ្វើ​ឱ្យយើង​ធាត់បាន។ ថ្ងៃនេះ AMS នឹងចែករំលែកវិធីខ្លះៗជាជំនួយពេលញ៉ាំទុរេនដូចខាងក្រោម៖

១. កុំញ៉ាំមុនពេលចូលគេង

ជាធម្មតាមុនពេលចូលគេងសរីរាង្គមួយចំនួនក្នុងរាងកាយមនុស្សនឹងធ្វើការសម្រាក ដូចនេះហើយនៅពេលយើងញ៉ាំអីមុនពេលគេងនឹងធ្វើឱ្យធាត់បានយ៉ាងងាយដោយសារតែរាងកាយយើងពិបាកក្នុងការរំលាយអាហារ។ ជាពិសេស ការញ៉ាំផ្លែទុរេនជាផ្លែឈើមានកម្រិតកាឡូរី និងជាតិស្ករខ្ពស់ដែលវាងាយនឹងធ្វើឱ្យខ្លាញ់ក្នុងរាងកាយកកកុញ។ ដូចនេះប្រសិនបើចង់ញ៉ាំទុរេនគួរញ៉ាំនៅពេលព្រឹក ឬពេលថ្ងៃវិញទើបល្អដោយសាររាងកាយយើងមានសកម្មភាពច្រើនជាងដែលវាអាចជួយដល់ការរំលាយនិងជាតិខ្លាញ់ផងដែរ។

២. ញ៉ាំក្នុងកម្រិតសមល្មម

ទទួលស្គាល់ថាទុរេនមានរសជាតិឆ្ងាញ់តែបើ​យើង​ញ៉ាំ​​ច្រើនពេក វានឹងធ្វើឱ្យកម្រិតជាតិកាឡូរីក្នុងរាងកាយកាន់តែច្រើន។ ជាពិសេសសម្រាប់​អ្នក​​កំពុងសម្រកទម្ងន់ព្រោះទុរេនមានទាំងកាបូអ៊ីដ្រាត និងខ្លាញ់ដែលអាចប៉ះពាល់ដល់ការដុតកាឡូរីចេញពីរាងកាយ។ ដូចនេះប្រសិនបើចង់ញ៉ាំទុរេនត្រូវញ៉ាំក្នុងបរិមាណមួយសមរម្យមិនតិចពេក និងមិនច្រើនពេក។

៣. បន្ថយរបបអាហារផ្សេងទៀត

ដោយសារ​ទុរេន​មាន​ជាតិ​កាបូអ៊ីដ្រាត​ខ្ពស់ស្រាប់ហើយ ប្រសិន​បើ​យើង​ជ្រើស​រើសការញ៉ាំ​ទុរេន​ដូចនេះយើងត្រូវ​កាត់​បន្ថយ​បរិមាណ​របបអាហារផ្សេងទៀតដើម្បីឱ្យសមស្របជាមួយនឹងតម្រូវការនៃរាងកាយ។ ក្នុងករណីយើងព្យាយាមបន្ថែមរបបអាហារផ្សេងទៀត នោះបរិមាណនៃជាតិស្ករ ជាតិខ្លាញ់ និងជាតិកាឡូរីក៏នឹងកើនឡើងតាមហ្នឹងដែរ។

៤. ញ៉ាំទុរេនសុទ្ធល្អ

ភាគច្រើនមនុស្សទូទៅចូលចិត្តញ៉ាំទុរេនជាមួយបាយដំណើប ប៉ុន្តែទុរេនក៏ជាផ្លែឈើដែលមានជាតិកាឡូរី និងជាតិស្ករខ្ពស់ហើយបើសិនយើងបន្ថែមបាយដំណើប ទឹកស្ករ ឬខ្ទិះដូងពីលើទៀត វានឹងធ្វើឱ្យរាងកាយរបស់យើងកើនឡើងកម្រិតកាឡូរី និងជាតិខ្លាញ់ដែរ។ ដូចនេះជម្រើសរើសល្អបំផុតគឺញ៉ាំផ្លែទុរេនសុទ្ធបានហើយ។​

៥. ធ្វើលំហាត់ប្រាណ

នេះគឺជាវិធីល្អបំផុតក្រោមពេលញ៉ាំទុរេនហើយដោយសារតែការធ្វើលំហាត់ប្រាណអាចជួយឱ្យរាងកាយដុតកាឡូរី និងកម្រិតជាតិស្ករដែលមានក្នុងខ្លួនបានយ៉ាងល្អ។ ការហាត់ប្រាណមិនត្រឹមតែដុតបំផ្លាញខ្លាញ់នោះទេ តែវាថែមទាំងអាចជួយគ្រប់គ្រងទម្ងន់ រក្សាសុខភាព និងថាមពលដល់រាងកាយទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចុងភៅលំដាប់ផ្កាយ Michelin ២ គឺលោក Christophe Hay និងមេចុងភៅ លោក លូ ម៉េង សហការគ្នានៅរាជធានី ភ្នំពេញ ដើម្បីជួយដល់កុមារនៅសាលារៀនតាមជនបទក្នុងខេត្តកំពត តាមរយៈអង្គការ Les Écoles de La Plantation

ងភៅដ៏ល្បីល្បាញជនជាតិបារាំង លោក Christophe Hay ដែលមាន រហស្សនាមថា «ចុងភៅកសិករ» (Farmer-Chef) និងមេចុងភៅកម្ពុជា លោក លូ ម៉េង បានរួមគ្នាក្នុងកម្មវិធីរាត្រីអាហារ

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចក

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  “Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏បា

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស

ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី គ្រឿងអលង្ការ នឹងបន្តបើកជូនសាធារណជនចូលទស្សនាត្រឹមថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Khaled El-Eneny និង​កំពូល​តារា​ហូលីវូដ អ៊ែនជេលីណា ជូលី បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ឧកញ៉ា​តី ដើម្បី​ទៅ​មើល​ការ​ត្បាញ​សូត្រ ដែល​ជា​ជំនាញ​តាំងពី



Leave a Reply

Your email address will not be published.Required fields are marked *