ប្រវត្តិការងារសិល្បៈ និងជីវិតឯកជន ព្រាប សុវត្ថិ ពិតជាមិនធម្មតា មុនក្លាយជា «ឧកញ៉ា»

តារា​ចម្រៀង ព្រាប សុវត្ថិ ត្រូវ​បាន​ព្រះ​ករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​កម្ពុជា ចេញ​​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្ដល់​គោរមងារ​ជា «ឧកញ៉ា» កាលពី​ថ្ងៃ​ទី ២៩ ខែ​មេសា ឆ្នាំ ២០២២ ព្រោះ​តែងតែ​បង្ហាញ​សកម្មភាព​ជួយ​ដល់​សិល្បករ​ចាស់ជរា និង​អ្នក​ខ្វះខាត ព្រម​ជាមួយ​ការ​បរិច្ចាគ​តាមរយៈ​អង្គការ​នានា។

លោក​ត្រូវ​គេ​ដឹង​ថា​ជា​សិល្បករ​ខ្មែរ​ទី​៤ ដែល​ទទួល​បាន​គោរមងារ​នេះ បន្ទាប់ពី​លោក ទុំ សារុត ហៅ​នាយ ឃ្លោគ លោក លាន អាហ្វ្រីលគីនីន និងលោក ខេមរៈ សិរីមន្ត។ មុន​ទទួល​បាន​គោរមងារ​ជា «ឧកញ៉ា» កាលពី​ចុង​សប្តាហ៍ ព្រាប សុវត្ថិ ជា​តារា​ចម្រៀង​ម្នាក់​ដែល​មហាជន​ទូទាំង​ប្រទេស ទទួល​ស្គាល់​ជា​កំពូល​តារា​ប្រុស​ប្រចាំ​ប្រទេស​កម្ពុជា។ មិន​ត្រឹម​ជា​តារា​ចម្រៀង លោក​ក៏​មាន​ជំនួញ​ក្រៅ​សិល្បៈ​ជាច្រើន​មុខ និង​ក្រុមហ៊ុន អចលនទ្រព្យ ថែមទាំង​មាន​តួនាទី​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ទៀត​ផង។ ជានិច្ចកាល​លោក​រមែង​តែង​បង្ហាញ​មុខ​ចូលរួម​ក្នុង​ការងារ​មនុស្ស​ធម៌​ជាច្រើន រហូត​ត្រូវ​មហាជន និង​សិល្បករ​ខ្មែរ​ជំនាន់​ក្រោយ​ចាត់​ទុក​ជា​តារា​គំរូ​ម្នាក់។

មក​ដឹង​ត្រួស​ៗ​ពី​ប្រវត្តិ​ការងារ ជំនួញ អចលនទ្រព្យ និង​ការងារ​មនុស្ស​ធម៌​ផ្សេង​ៗ​របស់ ឧកញ៉ា ព្រាប សុវត្ថិ កាល​ពេល​កន្លង​មក។

ឧកញ៉ា ព្រាប សុវត្ថិ កើត​នៅ​ថ្ងៃ​ទី ២៥ ខែ​ឧសភា ឆ្នាំ ១៩៧៥ នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល។ លោក​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា ស្នាយ ព្រោះ​តែ​អ្នក​ម្ដាយ​លោក​សម្រាល​លោក​នៅ​ក្រោម​ដើម​ស្នាយ។ ម្ចាស់បទ «ហេតុផលស្នេហ៍»បានរៀបការជាមួយអ្នកស្រី ឡុង ស្រីមុំ កាលពីឆ្នាំ ១៩៩៧ ហើយ បច្ចុប្បន្ន​លោក​មាន​វ័យ ៤៧ ឆ្នាំ។ ម្ចាស់​បទ «ខ្លុយ​ស្នេហ៍​ត្នោត​ទេ» ដ៏​ល្បីល្បាញ​នេះ បាន​បោះ​ជំហាន​ចូល​សិល្បៈ​នៅ​អំឡុង​ឆ្នាំ ១៩៩៧ តាមរយៈ​បទ «អូន​ជា​បេះដូង​បង» ជា​​ចម្រៀង​ធ្វើ​ឱ្យ​លោក​សាង​បាន​ភាព​ល្បី​រន្ទឺ​ពាសពេញ​ផ្ទៃ​ប្រទេស។ បន្ត​ពី​ឆ្នាំ ១៩៩៧ ដល់ ១៩៩៩ លោក​ក្ដោប​បាន​ការងារ​សិល្បៈ​ពេញ​ដៃ រហូត​ត្រូវ​បញ្ចប់​ជីវិត​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ ន័រតុន ផ្នែក​សេដ្ឋកិច្ច និង​ច្បាប់។ 

គិត​ត្រឹម​ឆ្នាំ ២០២២ លោក​ប្រឡូក​សិល្បៈ​បាន​ជាង ២ ទសវត្ស​ហើយ ​លោក​នៅតែ​បន្ត​ការងារ​សិល្បៈ​ជា​ហូរហែ ទោះ​ពេល​នេះ​កំពុង​មាន​មុខ​ជំនួញ​ច្រើន​ក្នុង​ដៃ​ទៅ​ហើយ​ក្ដី។ ដ្បិត​មាន​វ័យ ៤០ ប្លាយ​ក៏​ពិតមែន ប៉ុន្តែ ព្រាប សុវត្ថិ នៅតែ​ទទួល​បាន​ការងារ​ស៉្បត​ពាណិជ្ជកម្ម​ធំ​ៗ និង​ការងារ​ជា​ទូត​សុឆន្ទៈ បន្ថែម​ពី​អាជីព​ជា​តារា​ចម្រៀង ដែល​ទាំង​នេះ​ជា​ប្រភព​ចំណូល​បន្ថែម​របស់​លោក។ តាម​អ្វី​ដែល​បាន​ដឹង​មក​តំណែង​ជា​ទូត​សុឆន្ទៈ លោក​ទទួល​ធ្វើ​មាន​តម្លៃ​មិន​ក្រោម ១០ ម៉ឺន​ដុល្លារ​នោះ​ទេ។

ទន្ទឹម​ការងារ​សិល្បៈ​ដ៏​ច្រើន​សន្ធឹក លោក​ក៏​ជា​ម្ចាស់​ហាង​កាត់​សក់​មួយ​កន្លែង​នៅ​ម្តុំ​ផ្សារ​ទួលគោក ឈ្មោះថា «ព្រាប សុវត្ថិ កាត់សក់», ភោជនីយដ្ឋាន​មួយ​ឈ្មោះថា «ផ្ទះ ព្រាប សុវត្ថិ», ក្រុមហ៊ុន​អចលនទ្រព្យ​ឈ្មោះ​ថា «Preap Sovath Investment», កន្លង​ទៅ​ថ្មី​ៗ ទើប​ប្រកាស​ដាក់​ទុន​លើ​ការ​សាងសង់ Resort នៅ​ខេត្ត​មណ្ឌលគិរី ហើយ​ថ្មី​ៗ​នេះ​បំផុត​ទើប បង្កើត​ជំនួញ​ផ្នែក​សម្រស់​មួយ​ទៀត គឺ​ជា​ការ​នាំ​ចូល​ផ្ដាច់​មុខ​សាប៊ូ​កក់​សក់​យីហោ​ផ្ទាល់​ខ្លួន​ឈ្មោះ​ថា «Preap Sovath» តែ​ម្ដង។

មិន​សូវ​សម្ញែង​ជីវិត​ជា​អភិជន ប៉ុន្តែ​លោក និង​សមាជិក​គ្រួសារ​ត្រូវ​គេ​មើល​ឃើញ​ថា ប្រើប្រាស់​សម្ភារៈ​និយម​យីហោ​ល្បី​ៗ និង​ជិះ​សុទ្ធតែ​រថយន្ត​ស៊េរី​ទំនើប​ៗ ដោយ​លោក​ផ្ទាល់​ត្រូវ​គេ​ដឹង​ថា​ជិះ​រថយន្ត​ម៉ាក ISUZU ទំនើប​ពណ៌​ខ្មៅ ជា​របស់​ក្រុមហ៊ុន​ដែល​លោក​ធ្វើ​ជា​ទូត​សុឆន្ទៈ មាន​តម្លៃ​ជាង ១០ ម៉ឺន​ដុល្លារ ភរិយា​លោក​ជិះ​រថយន្ត Range Rover ស៊េរី​ទំនើប​តម្លៃ​ជាង ១០ ម៉ឺនដុល្លារ ហើយ​កូន​ប្រុស​ទី​១ គឺ សុវត្ថិ មុន្នីវណ្ណ ជិះ​រថយន្ត Mercedes-AMG C63 ពណ៌ស តម្លៃ​ប្រមាណ​ជាង ១០ ម៉ឺនដុល្លារ កូនប្រុសទី២ សុវណ្ណ មុន្នីនាគ ប្រើប្រាស់​ឡាន DODGE challenger srt demon 2018 តម្លៃ​ជិត ១០ ម៉ឺន​ដុល្លារ និង​កូន​ប្រុសទី៣ សុវត្ថិ សិរីវុឌ្ឍ ជិះ​រថយន្ត Mazda ស៊េរី​ទំនើប​តម្លៃ​ជិត ១០ ម៉ឺន​ដុល្លារ​ផង​ដែរ។

អ្នក​ម្ដាយ​របស់ ព្រាប សុវត្ថិ និង​កូន​ប្រុស​ទាំង ៣ របស់​លោក​សុទ្ធ​តែ​ជា ទាហាន​ដូច​គ្នា និង​បម្រើការ​នៅ​ការិយាល័យ​តែ​មួយ។ យោង​តាម​លិខិត​ប្រកាស​ពី​ការ​ចូល​រួម​បរិច្ចាគ​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ កាលពី​ឆ្នាំ ២០២០ កន្លង​ទៅ​បង្ហាញ​ឱ្យ​ឃើញ​ថា អ្នក​ម្តាយ​របស់​លោក គឺ​លោកស្រី វរសេនីយ៍ឯក ភូ សំណា មាន​តួនាទី​ជា រង​ការិយាល័យ​ទី៥​នៃ កងទ័ព​ជើង​គោក, លោក វរសេនីយ៍ឯក ព្រាប សុវត្ថិ ​មាន​តួនាទី​ជា រង​ការិយាល័យ​ទី៥​នៃ កងទ័ព​ជើង​គោក, លោក ព្រឹន្ទបាលឯក សុវត្ថិ មុន្នីវណ្ណ ​មាន​តួនាទី​ជា​ជំនួយ​ការ ការិយាល័យ​ទី៥​នៃ កងទ័ព​ជើង​គោក, លោក ពលបាលទោ សុវត្ថិ មុនីនាគ ​មាន​តួនាទី​ជា​ជំនួយ​ការ ការិយាល័យ​ទី៥​នៃ កងទ័ព​ជើង​គោក, លោក ពលបាលទោ សុវត្ថិ សិរីវុធ្ឈ ​មាន​តួនាទី​ជា​ជំនួយ​ការ ការិយាល័យ​ទី៥​នៃ។

ព្រាប សុវត្ថិ ព្រមទាំង​ក្រុម​គ្រួសារ​បាន​ចូលរួម​បរិច្ចាគ​ប្រាក់​ខែ​ម្នាក់​៦ ខែ ចាប់ពី​ខែ​ឧសភា ដល់​ខែ​តុលា ឆ្នាំ ២០២០ ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ និង​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១០ លានរៀល ជូន​សម្ដេចតេជោ ហ៊ុន សែន ដើម្បី​ទិញ​វ៉ាក់សាំង​កូវីដ​១៩ ចែក​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​ឥតគិតថ្លៃ ដែល​ជា​ជំហាន​ដំបូង​ចំនួន ១ លាន​​ដូស ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ប្រមាណ ៥០ ម៉ឺន​នាក់​កាល​ពី​ថ្ងៃទី០៧ ខែ​ធ្នូ ឆ្នាំ២០២០៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។