រឿងភាគថ្មីរបស់ YangYang កំពុងទទួលការរិះគន់ខ្លាំងក្រោយសង្ស័យលួចចម្លងវគ្គពីរឿងផ្សេង

កាលពីពាក់កណ្ដាលខែ មេសា ឆ្នាំ ២០២២ កន្លងទៅ រឿងភាគថ្មីរបស់ក្រុមហ៊ុន Tencent គឺ “Who Rules The World” ដែលមានការចូលរួមសម្ដែងពីតារាសម្ដែងល្បីៗ ដូចជា Yangyang និង Zhao Lusi បានចាក់ផ្សាយជាផ្លូវការ។

បន្ទាប់ពីចេញផ្សាយជាផ្លូវការភ្លាម គេសង្កេតឃើញថាមានសន្ទុះគាំទ្រយ៉ាងខ្លាំងមិនថាតែក្នុងស្រុក និងក្រៅស្រុក សូម្បីតែ ប្រិយមិត្ត នៅកម្ពុជា ក៏មានអ្នកទស្សនាច្រើនមិនធម្មតា ខណៈពេលនេះមានអ្នកចុចទស្សនាក្នុងប្រទេសចិនជាង ១ ពាន់លានដងហើយ។

ពិតណាស់មានអ្នកគាំទ្រច្រើន ក៏មានអ្នកចាំរិះគន់ច្រើនដែរ រឿងភាគ “Who Rules The World” ក៏ត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍ឃើញថាមានប្រើប្រាស់ពាក្យពេចន៍ និងវគ្គមួយចំនួនក្នុងរឿងគឺស្រដៀងទៅនឹងរឿង “Royal Nirvana” ចេញផ្សាយក្នុងឆ្នាំ ២០១៩ ដោយរឿងភាគទាំងពីរជាប្រភេទរឿងនយោបាយក្នុងនគរ ហើយមានតួអង្គប្រុសបាត់បង់ម្ដាយជាទីស្រឡាញ់ ត្រូវឳពុកបង្កើតស្អប់ និងទទួលរងទារុណកម្មដូចគ្នា។

មែនទែនទៅ ក្រៅពីត្រូវបានមហាជនរិះគន់រឿងចម្លងវគ្គ និងឃ្លាពីរឿង “Royal Nirvana” ហើយថែមទាំងត្រូវបានគេរិះគន់ចំៗ ទៅលើវគ្គជិះសេះទៀត ដោយក្នុងរឿងនេះមានវគ្គមួយបានថតឃើញសេះដួលបោកក្បាលទៅនឹងដីមួយទំហឹងតែម្ដង ដែលធ្វើឱ្យមហាជនលើកឡើងថាវាជាអំពើឃោរឃៅដែលប្រើប្រាស់សត្វសេះមានជីវិតមកថតវគ្គគ្រោះថ្នាក់បែបនេះ។

តែយ៉ាងណាមិញបន្ទាប់ពីមានការជជែកវែកញែកពាសពេញបណ្ដាញសង្គម ក្រុមការងារខាងផ្នែកតួជំនួស និងបង្វឹកសត្វសេះក៏បានចេញមុខអះអាងថា៖ សេះដែលយកថតរឿងគឺសុទ្ធតែបានហ្វឹកហាត់យ៉ាងត្រឹមត្រូវ ហើយពេលថតមិនមានបញ្ហាអ្វីកើតឡើងចំពោះសេះឡើយ។ លើសពីនេះ សត្វសេះមួយនោះបច្ចុប្បន្នកំពុងតែថតរឿងផ្សេង វាមិនមានរបួសអ្វីទេ។

បើទោះជាមានការចេញមុខបកស្រាយទាក់ទិននឹងរឿងសេះមែន ប៉ុន្ដែមហាជនជាច្រើននៅតែមិនសូវជឿឡើយ និងនៅតែបញ្ចេញមតិនានាលើបណ្ដាញសង្គមព្រោះវគ្គនោះថតស្ដែងខ្លាំងពេក ម៉េចអាចនិយាយថាសត្វសេះគ្មានរបួសបានទៅ។ ចំណែកបញ្ហារឿងចម្លងសាច់រឿងវិញមិនទាន់ឃើញមានក្រុមការងារណាម្នាក់ចេញមុខមកបកស្រាយឡើយ ខណៈគណនីផ្លូវការរបស់រឿងភាគ “Who Rules The World” ក៏បន្ដនៅស្ងៀមស្ងាត់មិនបានផុសអ្វីទាក់ទិននឹងបញ្ហានេះឡើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រសួង​រៀប​ចំ​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជាលើកទី៥ ប្រកាសជ្រើស​បេក្ខភាព​ចូលរួម​ប្រកួត​

នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៥ ឆ្នាំ២០២៦ ក្រោមពាក្យស្លោក «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅកាន់

ឥទ្ធិពលរបស់ BTS ប្រមូលផ្ដុំអ្នកប្រាជ្ញពីជុំវិញពិភពលោកចូលរួមសន្និសីទស្តីពីជំពូកថ្មីនៃរលកវប្បធម៌កូរ៉េ

ក្រុមអ្នកប្រាជ្ញ បណ្ឌិតមកពីជុំវិញពិភពលោកនឹងជួបជុំគ្នានៅក្នុងប្រទេសកូរ៉េ នៅថ្ងៃទី២ និងទី៣ ខែកក្កដានេះ ដើម្បីចូលរួមសន្និសីទកម្រិតសកល ដើម្បីសិក្សាអំពីឥទ្ធិពលវប្បធម៌របស់ក្រុម BTS តាមរយៈក្រុមអ្នកគាំទ្រ បច្ចេកវិទ្យា នយោបាយ និង

Kwan និង វណ្ណថាន ចាប់ដៃគ្នាចេញបទចម្រៀងថ្មី Size

កំលោះ​សំនៀង​ផ្អែម​ទាំង ២ វណ្ណថាន និង Kwan បានសហការ​​គ្នា​ជា​លើក​ដំបូង ចេញ​បទ​ថ្មី «Size» ដែល​មាន​ស្ទីល៍​ថ្មី​ប្លែក ធ្វើឲ្យ​ស្ដាប់​ឮ​ហើយ​ទាក់​ចិត្ត​តែម្ដង។ មិន​ត្រឹម​តែ​សំឡេង​ចូល​គ្នា​ល្អ​ទេ វណ្ណថាន និង Kwan បាន​រៀបចំ​ស្ទីល៍​តែង​ខ្លួន​ក៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​

អ្នកគាំទ្រព្រួយបារម្ភក្រោយ Woojin សមាជិក LNGSHOT ប្រាប់ថារបួសប្រែជាធ្ងន់ធ្ងរត្រូវការវះកាត់ជាបន្ទាន់

ថ្មីៗនេះអ្នកគាំទ្រក្រុមចម្រៀងបុរស Lngshot មានការព្រួយបារម្ភយ៉ាងខ្លាំងក្រោយឃើញ Woojin សមាជិកម្នាក់ក្នុងចំណោមសមាជិក ៤ នាក់

ដើម្បីកូនៗ Angelina Jolie ជ្រើសរើសមិនមានទំនាក់ទំនងស្នេហាជាមួយអ្នកណាឡើយ ចាប់តាំងពីបែកបាក់ពី Brad Pitt ១០ឆ្នាំមុន

កំពូលតារាស្រីហូលីវូដ Angelina Jolie បានបែកបាក់ជាមួយអតីតស្វាមី គឺតារាសម្ដែង Brad Pitt ចាប់តាំងពីឆ្នាំ ២០១៦ មុនពេលឈានចូលដល់ដំណើរការប្ដឹងផ្ដល់លែងលះដ៏រ៉ាំរ៉ៃ និងបានលែងលះគ្នាជាផ្លូវការតាមផ្លូវច្បាប់

ដាដាវ ពូកែ​ជ្រើស​ឈុត​ចូលរួម​កម្មវិធី មិន​ត្រឹម​ស្អាត ថែម​ទាំង​សក្ដិសម​សម្រាប់​កម្មវិធី​ផ្លូវ​ការ

មិន​សរសើរ​មិន​បាន បង្ហាញ​វត្តមាន​ចូល​រួម​កម្មវិធី​ឡើង​គេហដ្ឋាន​ថ្មី​របស់​តារា​ស្រី សុភ័ក្ត្រ កុសុម៉ា កាល​ពី​ម្សិល​មិញ ដាដាវ បាន​ជ្រើស​ឈុត​ខ្មែរ​ដែល​មាន​ពណ៌ Silver Champagne ដែល​ឈុត​នេះ​មិន​ត្រឹម​ស្រស់​ស្អាត

Junkyu ប្រកាសសម្រាកពីការងារ សន្យានឹង TREASURE MAKER ថានឹងត្រឡប់មកវិញឱ្យរឹងមាំជាងមុន

នៅថ្ងៃទី២៩ ខែមិថុនា នេះ Junkyu ដែលជាសមាជិកម្នាក់នៃក្រុមចម្រៀងបុរស TREASURE បានប្រកាសផ្អាកសកម្មភាពការងាររបស់ខ្លួនជាបណ្តោះអាសន្ន ដោយសន្យាថានឹងវិលត្រឡប់មកវិញក្នុងនាមជាខ្លួនឯងដែលរឹងមាំជាងមុន

ទីបំផុត ហុក សារិតុលា Miss Supranational Cambodia 2026 ទទួលបានវីសាចេញទៅប្រកួតនៅប៉ូឡូញហើយ

នៅ​ពេល​ដែល Mister Supranational Cambodia 2026 យូ ថនវណ្ណៈ ទទួល​បាន​វីសា អាច​ចេញ​ទៅ​ប្រកួត​នៅ​ប៉ូឡូញ​ហើយ​នោះ អ្នក​គាំទ្រ​ពិតជា​ញាប់ញ័រ និង​បន់ស្រន់​សូម​ឲ្យ​កញ្ញា ហុក សារិតុលា ទទួល​បាន​វីសា​ចេញ​ទៅ​ប្រកួត​

ក្រុមហ៊ុន JYP បរិច្ចាគ ២ សែនដុល្លារដល់កិច្ចប្រឹងប្រែងសង្គ្រោះគ្រោះរញ្ជួយដីនៅប្រទេសវេណេស៊ុយអេឡា

ក្រុមហ៊ុន JYP Entertainment បានបរិច្ចាគថវិកាចំនួន ៣០០ លានវ៉ុន (ប្រហែល ២០០ ០០០ ដុល្លារអាមេរិក) ដើម្បីជួយដល់កិច្ចប្រឹងប្រែងស្តារឡើងវិញ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញនៅក្នុងប្រទេសវេណេស៊ុយអេឡា

ភ្នាក់ងាររបស់តារាប្រុស Tian Xuning ចេញប្រកាសចាត់វិធានការតាមផ្លូវច្បាប់ម្ដងទៀតព្រមទាំងព្រមានឱ្យគោរពឯកជនភាព

នាពេលថ្មីៗនេះក្រុមហ៊ុនរបស់តារាសម្តែងចិន Tian Xuning បានចេញសេចក្តីប្រកាសជាសាធារណៈមួយនៅលើបណ្តាញសង្គម Weibo ដើម្បីជម្រាបជូនអំពីវឌ្ឍនភាព