គន្លឹះ​ក្នុង​ការ​ទិញ​តង់​ សម្រាប់​អ្នក​ចូល​ចិត្ត​ Camping

ការ​បោះ​តង់​គឺ​ជា​សកម្មភាព​កម្សាន្ត​ផ្សង​ព្រេង​មួយ​បែប​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ ផ្សារភ្ជាប់​ខ្លួន​ជា​មួយ​នឹង​ធម្មជាតិ និង​បំបាត់​ភាព​តានតឹង​ ឬ​ភាព​ស្មុគ​ស្មាញ​ក្នុង​ជីវិត​។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​យើង​ឃើញ​ថា​ទំនោរ​នៃ​ការ​ធ្វើ​ដំណើរ​ផ្សង​ព្រេង​បោះ​តង់​មាន​ការ​ពេញ​និយម​ខ្លាំង​មែន​ទែន​នៅ​កម្ពុជា​យើង ព្រោះមានកន្លែងស្អាតៗ​បែប​ធម្មជាតិ​ជាច្រើន។ យ៉ាង​ណា​បើ​សិន​ជា​អ្នក​ទិញ​តង់​ជា​លើក​ដំបូង ឬ​មិន​ទាន់​មាន​បទពិសោធន៍​គ្រប់​គ្រាន់​ក្នុង​ការ​ទិញ​តង់​ ខាង​ក្រោម​នេះ​គឺ​ជា​កត្តា​គួរ​ពិចារណា​មួយ​ចំនួន​ដែល​ជួយ​អ្នក​ក្នុង​ការ​សម្រេច​ចិត្ត​ទិញ​តង់​ឲ្យ​បាន​កាន់​តែ​ប្រសើរ។

ទំហំ

រឿង​ដំបូង​ដែល​អ្នក​ត្រូវ​គិត​ដល់​ដំបូង​គេ​នោះ​គឺ​ទំហំ​តង់ តង់​មាន​ច្រើន​ទំហំ​ដែល​មាន​ចាប់​ពី​ មនុស្ស​ ១អ្នក ២នាក់ ៣នាក់ និង​លើស​ពី​នេះ​ទៅ​ទៀត​។ ប្រសិន​បើ​អ្នក​ប្រើ​មាន​គម្រោង​ប្រើ​ប្រាស់​ពូក​ខ្យល់ ខ្នើយ​ខ្យល់​ ឬ​មាន​សម្ភារៈ​ច្រើន​ អ្នក​គួរ​ជ្រើស​រើស​តង់​ដែល​មាន​ទំហំ​ធំ​សម​ល្មម​កាន់​តែ​ល្អ ព្រោះ​ថា​តង់​មិន​ប្រើ​សម្រាប់​តែ​គេង​ប៉ុណ្ណោះ​ទេ​តែ​វា​ជា​កន្លែង​សម្រាប់​ដាក់​កាតាប​និង​សម្ភារៈ​ផង​ដែរ។ ម្យ៉ាង​ទៀត​បើ​សិន​​អ្នក​ពិត​ជា​​ចង់​បាន​តង់​សម្រាប់​តែ​គេង​ម្នាក់​ឯង​ ឬ​ត្រឹម​តែ​ ២​នាក់​នោះ​អ្នក​គួរ​ជ្រើស​រើស​តង់​ប្រភេទ​ណា​ដែល​មាន​សំយាប​ដែល​អាច​ដាក់​សម្ភារៈ​បាន​ និង​ធ្វើ​ឲ្យ​ទំហំ​កន្លែង​គេង​កាន់​តែ​ទូលាយ។ ក្រៅ​ពី​ទំហំ​រឿង​មួយ​ទៀត​ដែល​អាច​ជា​រឿង​សំខាន់​សម្រាប់​មនុស្ស​មួយ​ចំនួន​ផង​ដែរ​នោះ​គឺ​កម្ពស់​​តង់ បើ​អ្នក​មាន​កម្ពស់​ខ្ពស់​ ឬ​ចង់​ផ្លាស់​សំលៀក​បំពាក់​ក្នុង​នោះ​អ្នក​គួរ​ពិចារណា​កត្តា​កម្ពស់​តង់​ផង​ដែរ។

ប្រភេទ​តង់ និង​រដូវ​កាល​របស់​វា​

តង់​មាន​ការ​រចនា​ច្រើន​ប្រភេទ​ខ្លាំង​ណាស់​ដូច​ជា​៖

Dome Tents
Cabin Tents
Backpacking Tents
A-Frame Tents
Pop Up Tents
Instant Tents

ជា​យោបល់​ក្នុង​ការ​ជ្រើស​រើស​អ្នក​គួរ​ជ្រើស​រើស​តង់​ណា​ដែល​មាន​ការ​រចនា​សមស្រប​ទៅ​នឹង​ប្រភេទ​ដំណើរ​កម្សាន្ត​ផ្សង​ព្រេង​របស់​អ្នក​ និង​សាក​សម​ទៅ​នឹង​កម្ពស់​ មាឌ និង​ទំហំ​ខាង​ក្នុង​តង់​ដែល​ត្រូវ​ទៅ​នឹង​តម្រូវ​ការ​របស់​អ្នក។

សម្រាប់​រដូវ​កាល​របស់​តង់​វិញ​ក៏​មាន​ច្រើន​ដូចគ្នា​ដូចជា​ តង់​ ៣​រដូវ​កាល ៣​រដូវ​កាល​ផ្លើស​ និង​៤​រដូវ​កាល​តែ​ម្ដង នេះ​ដោយ​សារ​តែ​នៅ​អឺរ៉ុប​មាន​រដូវ​កាល​ច្រើន​ ឯ​សម្រាប់​កម្ពុជា​យើង​វិញ​មាន​ត្រឹម​ ២​រដូវ​ប៉ុណ្ណោះ​ដូច្នេះ​រដូវ​កាល​នៃ​តង់​មិន​ជា​បញ្ហា​ចោទ​ប៉ុន្មាន​នោះ​ទេ។ អ្នក​គ្រាន់​តែ​ជ្រើស​រើស​តង់​ដែល​រចនា​សម្រាប់​រដូវ​ក្ដៅ​ និង​រដូវ​វស្សា​ទៅ​បាន​ហើយ (តង់​ដែល​ការពារ​ទឹក ឬ Waterproof)។

លក្ខណៈ​ផ្សេងៗ​របស់​តង់​

ទ្វារ​តង់

ពេល​ដែល​ទិញ​តង់ គួរ​គិត​ពី​ទ្វារ​របស់​តង់​ឲ្យ​ដូច​នឹង​ទំហំ​របស់​វា​អញ្ចឹង​ថា​តើ​តម្រូវ​ការ​ទ្វារ​អ្នក​មាន​ចំនួន​ប៉ុនណា។ បើ​សិន​ជា​អ្នក​បោះ​តង់​រួម​​ជា​មួយ​គ្រួសារ ឬ​មិត្តភ័ក្ដិ​ដែល​មាន​គ្នា​ច្រើន​ ទ្វារ​មាន​ចំនួន​២​ទៅ​៣​កាន់​តែ​ល្អ​ដើម្បី​ចៀស​វាង​ការ​ដើរ​ជាន់​គ្នា​ពេល​ចេញ​ទៅ​បត់ជើង​តូច​ពេល​យប់។

ឆ្អឹង​តង់

ឆ្អឹង​តង់​គឺ​ជា​កត្តា​កំណត់​រយៈ​ពេល​នៃ​ការ​ដំឡើង​តង់ ​តង់​របស់​ងាយ​ស្រួល​ដំឡើង​ ឬ​ពិបាក​ដំឡើង​ និង​តើ​តង់​របស់​អ្នក​អាច​ដំឡើង​ម្នាក់​ឯង​បាន​ ឬ​អត់។ តង់​ភាគ​ច្រើន​ប្រើ​ឆ្អឹង​ខ្លី​ត​គ្នា​ដើម្បី​រក្សា​តុល្យភាព​នៃ​តង់​ទាំង​មូល​។ តែ​យ៉ាង​ណា​បើ​សិន​ជា​អាច​អ្នក​គួរ​ជ្រើស​រើស​ឆ្អឹង​នោះ​ជា​ប្រភេទ​ដែក​ដែល​ងាយ​ស្រួល​ដំឡើង​ និង​មាំ​ល្អ​។

ដែក​សម្រាប់​ដាំ​តង់

រាល់​តង់​ទាំង​អស់​សុទ្ធ​តែ​មាន​ភ្ជាប់​មក​នូវ​ជា​មួយ​ដែក​សម្រាប់​ដាំ​តង់ ប៉ុន្តែ​សម្រាប់​ទំហំ​ និង​ប្រវែង​នៃ​ដែក​នោះ​អាច​មាន​ភាព​ខុស​គ្នា​ទៅ​តាម​ប្រទេស​តង់​ដែល​អ្នក​ទិញ​ និង​តម្លៃ​របស់​វា។ បើ​សិន​ជា​អ្នក​បោះ​តង់​ក្នុង​រដូវ​វស្សា​ដែល​អាច​មាន​ភ្លៀង​ធ្លាក់​ និង​ខ្យល់​ខ្លាំង​ គួរ​ពិនិត្យ​ឲ្យ​បាន​ល្អ​ទៅ​លើ​ដែក​ដាំ​តង់​របស់​អ្នក។ ម្យ៉ាង​បើ​អ្នក​គិត​ថា​ដែក​ដាំ​តង់​របស់​ខ្លួន​មិន​គ្រប់​គ្រាន់​ អ្នក​គួរ​ទិញ​ដែក​ដាំ​តង់​បន្ថែម​កាន់​តែ​ប្រសើរ​ដើម្បី​ការពារ​។

កម្រាល​តង់

កម្រាល​តង់​ជា​កម្រាល​ដាច់​ដោយ​លែក​មួយ​សម្រាប់​ក្រាល​ពី​ក្រោម​តង់​របស់​អ្នក​។ ប៉ុន្តែ​តង់​ដែល​ដាក់​លក់​ភាគ​ច្រើន​មិន​មាន​កម្រាល​ទាំង​នេះ​ភ្ជាប់​មក​ជា​មួយ​នោះ​ទេ។ កម្រាល​តង់​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ការ​បោះ​តង់​ក្នុង​ខែ​ភ្លៀង​​ដែល​វា​ជួយ​ការពារ​តង់​អ្នក​ពី​ការ​ជ្រាប​ទឹក ព្រោះ​ថា​បើ​ទោះ​បី​ជា​តង់​អ្នក​ជា​តង់​ Waterproof ក៏​នៅ​តែ​អាច​​ជ្រាប​ទឹក​បាន​ព្រោះ​ Waterproof អាច​ការពារ​បាន​តែ​ពី​ខាង​លើ​ប៉ុណ្ណោះ។ ដូច្នេះ​បើ​តង់​ដែល​អ្នក​ទិញ​មាន​កម្រាល​ភ្ជាប់​មក​ជា​មួយ​ជា​រឿង​ល្អ​ ឬ​អាច​សាក​សួរ​ពី​អ្នក​លក់​បើ​សិន​ជា​មិន​មាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ