បែកគ្នាជាង ៥ ឆ្នាំ! Zhao Liying ត្រៀមសម្ដែងរឿងភាគថ្មីរួមជាមួយដៃគូចាស់ក្នុងរឿង “ភ្នាក់ងារពិសេសព្រះនាងតូច”

ពិតណាស់ ក្រោយសម្ដែងរឿងភាគល្បី Princess Agent ជាមួយគ្នាកាលពីឆ្នាំ ២០១៧ មកតារាសម្ដែងស្រី Zhao LiYing  និងតារាប្រុស Lin GengXin ត្រូវបានអ្នកគាំទ្រជាច្រើនពេញចិត្តយ៉ាងខ្លាំង និងទទូចសុំឱ្យអ្នកទាំងពីរសហការរួមគ្នាម្ដងទៀត ដោយសុំឱ្យសម្ដែងរួមគ្នាក្នុងរឿងភាគ Princess Agent វគ្គ ២ ក៏បាន ឬរឿងថ្មីតែម្ដង។

កន្លងទៅអស់ជាង ៥ ឆ្នាំទើបមានលេចលឺដំណឹងល្អសម្រាប់អ្នកគាំទ្ររបស់តារាប្រុសស្រីទាំងពីរថាមួយគូនេះនឹងសម្ដែងរឿងភាគថ្មីរួមគ្នាម្ដងទៀតក្នុងរឿងភាគបុរាណ “The Phoenix” ឬ “Yu FengXing”។ បើតាមប្រភពព័ត៌មាន Sina បានឱ្យដឹងថា តារាស្រី Zhao LiYing បានកំពុងហាត់សមជាមួយក្រុមការងារសម្រាប់ឈុតឆាកវាយគ្នាហើយ តែសម្រាប់តារាប្រុស Lin GengXin គឹមិនទាន់មានព័ត៌មាននៅឡើយ។

តាមប្រភពព៌ត៌មានដដែលរឿងភាគនេះនឹងផលិតក្រោមក្រុមហ៊ុនយក្សរបស់ប្រទេសចិន Tencent Picture និងជាប្រភេទរឿង S+ (រឿងដែលមានដើមទុកច្រើនខ្លាំង)។ សម្រាប់រឿងនេះដែរ ដកស្រង់ចេញពីប្រលោមលោកដើមល្បីក្រោមចំណងជើងដដែល “Yu FengXing និងមានពាក្យចចាមអារ៉ាមមានការចូលរួមពីតារាល្បីៗ ដូចជា Yang Caoyue និង Liu Yining ជាដើម។ ចំពោះកាលវិភាគថតនឹងចាប់ផ្ដើមក្នុងខែ មិថុនា ខាងមុខ។

បន្ថែមពីនេះ តារាស្រី Zhao LiYing ក៏ធ្លាប់ផ្ដល់បទសម្ភាសថា រូបនាងពិតជានឹកប្រភេទរឿងបែបវាយគ្នា និងបែបដំណើរផ្សងព្រេងណាស់ព្រមទាំងចង់សម្ដែងរឿងប្រភេទទាំងនេះសាជាថ្មីម្ដងទៀត។​

គួររំលឹកដែរថា រឿង Princess Agent ដែលចូលរួមសម្ដែងដោយ Zhao LiYing  និង Lin GengXin គឺមានអ្នកចុចទស្សនារហូតជាង ៥០ ពាន់លាននាក់ដោយជាប់ឈ្មោះជារឿងដែលមានអ្នកទស្សនាច្រើនបំផុតក្នុងចំណោមរឿងភាគបុរាណល្បីៗផ្សេងទៀតដូចជា “Ten Miles Of Peach Blossom” , “Story Of Yanxi Palace”, “Ashes Of Love” និង “General and I” ជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។

ពីកិច្ចប្រជុំហ្វ្រង់កូហ្វូនីដល់ទឹកដីអង្គរ៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង Macron ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍កម្ពុជា

ក្នុងកំលុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វត្តមានរបស់ឯកឧត្តម Emmanuel Macron

មកទស្សនកិច្ចកម្ពុជា ២ យប់ ៣ ថ្ងៃ ភរិយាប្រធានាធិបតីបារាំង លោកស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានទៅ​ទីកន្លែងសំខាន់ៗទាំងនេះ

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ ឬ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រៅ​ប្រទេស​ម្ដង​ៗ ភរិយា​ថ្នាក់ដឹកនាំ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ផ្នែក «ការទូតទន់ភ្លន់» (So

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​