ផ្លែឈើទាំង ៥ មុខដែលមានជាតិស្ករទាបនិងល្អសម្រាប់អ្នកសម្រកទម្ងន់

ជាមួយនឹងសកម្មភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សជាទូទៅគឺចាំបាច់ត្រូវតែថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ ជាពិសេសការគ្រប់គ្រងជាតិស្ករតែម្ដង។ នៅពេលដែលយើងអាចគ្រប់គ្រងកម្រិតជាតិស្ករជាតិស្ករក្នុងរាងកាយបានហើយ នោះវាក៏ជាផ្នែកមួយជួយសម្រួលដល់ការសម្រកទម្ងន់និងកាត់បន្ថយហានិភ័យនៃការកើតជងឺទឹកនោមផ្អែមផងដែរ។ ជាមួយគ្នានេះ ការគ្រប់គ្រងជាតិស្ករក្នុងខ្លួនមិនចាំបាច់ត្រូវតមអាហារតែម្យ៉ាងទេ ជាក់ស្ដែងការទទួលទានផ្លែឈើក៏ជាចំណែកមួយដែរ។ ដូចនេះថ្ងៃនេះ AMS នឹងមកចែករំលែកនូវផ្លែឈើចំនួន ៥ មុខដែលមានកម្រិតជាតិស្ករទាបក៏ដូចជាល្អបំផុតសម្រាប់អ្នកចង់សម្រកទម្ងន់។

១. ផ្លែត្របែក

ផ្លែត្របែកពិតជាពេញនិយមសម្រាប់អ្នកកំពុងទម្ងន់ខ្លាំងមែនទែនដោយសារវាជាផ្លែឈើដែលសម្បូរទៅដោយវីតាមីន C និងមានជាតិសរសៃខ្ពស់អាចជួយដល់ប្រព័ន្ធរំលាយអាហារក៏ដូចជាការបន្ទោរបង់ផងដែរ។ លើសពីនេះទៅទៀត ក្នុងផ្លែត្របែកក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដែលមានតួនាទីជួយកាត់បន្ថយជាតិពុលចេញពីក្នុងរាងកាយ កាត់បន្ថយហានិភ័យនៃការរលាកពោះវៀន និងជួយកម្ចាត់ក្លិនមាត់បានទៀតផងដោយក្នុងត្របែក ១០០ក្រាមមានកម្រិតជាតិស្ករត្រឹមតែ ៩ ក្រាមតែប៉ុណ្ណោះ។

២. ផ្លែត្រសក់ស្រូវផ្អែម

សម្រាប់អ្នកដែលធ្លាប់បានញ៉ាំផ្លែត្រសក់ស្រូវផ្អែមនេះប្រាកដជាដឹងហើយថានៅពេលយើងដាក់វាចូលមាត់ហើយទំពា វានឹងមានសភាពស្រួយហើយផ្អែមត្រជាក់ឆ្ងាញ់មែនទែន។ បើទោះបីជាវាមានរសជាតិផ្អែមពិតមែន ប៉ុន្តែនៅក្នុងផ្លែត្រសក់ស្រូវផ្អែម ១០០ក្រាមមានកម្រិតជាតិស្ករត្រឹមតែ ៨ ក្រាមតែប៉ុណ្ណោះ។ ក្រៅពីមានជាតិស្ករទាបហើយ ផ្លែត្រសក់ស្រូវផ្អែមនេះក៏មានផ្ទុកនូវវីតាមីន A ខ្ពស់ដែលអាចជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺភ្នែកឡើងបាយទៀតផង។ លើសពីនេះទៀត វាក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ក៏ដូចជា Beta-Carotene ដែលអាចជួយប្រឆាំងនឹងការរលាកថែមទៀតផង។

៣. ផ្លែឪឡឹក

មនុស្សគ្រប់គ្នាសុទ្ធតែដឹងថាផ្លែឪឡឹកមានរសជាតិផ្អែម តែស្ទើរមិនគួរឱ្យជឿថាក្នុងផ្លែឪឡឹក ១០០ក្រាមមានជាតិស្ករត្រឹមតែ ៦ ក្រាមតែប៉ុណ្ណោះ។ ក្រៅពីមានជាតិស្ករទាបហើយ ផ្លែឪឡឹកជាផ្លែឈើមួយប្រភេទដែលគេស្គាល់ថាមានជាតិទឹកច្រើនហើយល្អបំផុតសម្រាប់បំបាត់ការស្រេកទឹក​ ក៏ដូចជាជួយបំពេញជាតិទឹកក្នុងរាងកាយបានទៀតផង។ វាពិតជាសក្ដិសមសម្រាប់អ្នកមានជំងឺទឹកនោមផ្អែមក្នុងការគ្រប់គ្រងកម្រិតជាតិស្ករនិងអ្នកដែលកំពុងសម្រកទម្ងន់។

៤. ផ្លែស្រ្តបឺរី

ផ្លែស្រ្តបឺរីក៏ជាប្រភេទផ្លែឈើដែលមានកម្រិតជាតិស្ករទាបដែរដោយក្នុងស្រ្តបឺរី ១០០ក្រាមមានជាតិស្ករត្រឹមតែ ៤.៩ក្រាមទេ។ លើសពីនេះទៅទៀត វាក៏មានផ្ទុកនូវសារធាតុ Lycopene និង Carotenoids ដែលភាគច្រើនវាសម្បូរនៅក្នុងផ្លែឈើពណ៌ក្រហមហើយក៏ជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្មផងដែរ។ គុណសម្បត្តិរបស់ផ្លែស្រ្តបឺរីនេះគឺអាចជួយការពារពីការកើតជំងឺមហារីក ថែមទាំងជួយរក្សាសុខភាពបេះដូងថែមទៀតផង។  ដូចនេះហើយវាក៏ត្រូវបានគេចាត់ទុកថាជាផ្លែឈើដែលល្អសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមនិងអ្នកសម្រកទម្ងន់តែម្ដង។

៥. ផ្លែឈើរី

និយាយពីផ្លែឈើរី អ្នកទាំងអស់គ្នានឹងនឹកឃើញរសជាតិផ្អែមត្រជាក់យ៉ាងឆ្ងាញ់របស់វាតែម្ដង។ ក្រៅពីផ្អែមឆ្ងាញ់ហើយ វាក៏មានផ្ទុកនូវសារធាតុ Lycopene ខ្ពស់ដែលជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្មក្នុងរាងកាយ ក៏ដូចជាមាន Carotenoids វីតាមីន A និងវីតាមីន C ខ្ពស់ផងដែរដោយសុទ្ធសឹងតែសារធាតុចិញ្ចឹមរាងកាយសំខាន់ៗនិងអាចជួយបំប៉នស្បែកបានទៀតផង។ ក្នុងផ្លែឈើរី ១០០ក្រាមមានជាតិស្ករតែ ៨.៥ក្រាមប៉ុណ្ណោះ ហើយវាល្អខ្លាំងមែនទែនសម្រាប់អ្នកដែលចង់គ្រប់គ្រងកម្រិតជាតិស្ករក្នងឈាម៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ