ឃើញសម្ដែងៗតែតួកូនសិស្ស តាមពិតតារាហុងកុងម្នាក់នេះអាយុច្រើនដល់ម្ល៉ឹង

ពិតណាស់តារាសម្ដែងប្រុសហុងកុងជាច្រើនកាន់តែមានវ័យចំណាស់គឺកាន់តែស្រស់សង្ហា មិនតែប៉ុណ្ណោះតារាខ្លះថែមទាំងមានមុខមាត់ក្មេងជាងវ័យទៀតផងរហូតដល់ប្រាប់អាយុពិតសឹងតែមិនជឿនោះទេ។ ជាក់ស្ដែងគឺតារាប្រុស Bob Cheung តែម្ដងបើបានដឹងពីអាយុពិតរបស់លោកច្បាស់ជាភ្ញាក់ផ្អើលចំហរមាត់ជាមិនខាន។

សម្រាប់ប្រិយមិត្តនៅ កម្ពុជា ប្រាកដជាធ្លាប់បានឃើញរូបលោកតាមរយៈរឿងភាគនានារបស់ស្ថានីយទូរទស្សន៍ TVB មិនខាន។ តារាប្រុសរូបនេះតែងតែបង្ហាញខ្លួនសម្ដែងជាតួកូនសិស្ស អ្នកជិតខាង ឬផ្សេងៗទៀត។ ថ្វីបើមិនដែលបានគ្រងដំណែងជាតួអង្គឯកនឹងគេប៉ុន្ដែការសម្ដែងរបស់លោកក៏តែងតែត្រូវបណ្ដាអ្នកគាំទ្រសរសើរជារឿយៗ  ខណៈក៏មានភាពលេចធ្លោណាស់ដែរក្នុងរឿងភាគនីមួយៗដែលបានចូលរួមសម្ដែង។

បច្ចុប្បន្ន លោកមានអាយុ ៤២ ឆ្នាំហើយ បើមិនចាប់អារម្មណ៍ទេគិតស្មានថារូបលោកទើបតែមានអាយុ ២០ ក្រាស់ឬមនុស្សមានវ័យជំទង់ប៉ុណ្ណោះ គួបផ្សំនឹងតួដែលលោកនិយមសម្ដែងផងនោះគ្មាននរណាទៅនឹកស្មានថាអាយុពិតរបស់លោកគឺច្រើនដល់ម្ល៉ឹងនោះទេ។

រូបភាពរបស់លោកក៏តែងត្រូវបានអ្នកគាំទ្រចែកចាយបន្ដជារឿយៗ និងឱ្យគ្នាទាយទៅវិញទៅមកថាតើតារាប្រុសរូបនេះមានអាយុប៉ុន្មានហើយ? ជាលទ្ធផលគ្មានអ្នកណាគិតថាតារាប្រុស Bob Cheung មានអាយុដល់ខ្ទង់ ៤០ ឡើយ ខណៈមហាជនជាច្រើនលើកឡើងថា ប្រសិនបើតារាប្រុសរូបនេះមិននិយាយស្ដីសោះ គ្រាន់តែញញឹមនៅស្ងៀមធម្មតាពួកគេច្បាស់ជាគិតថាកូនក្មេងទើបតែធំជាមិនខាន។

គួរបញ្ជាក់ គិតមកដល់ពេលនេះលោកសម្ដែងក្នុងរឿងច្រើនជាង ២០ បើទោះមិនមែនជាតួឯក ឬល្បីល្បាញខ្លាំងដូចតារាជួរមុខនៅ TVB ប៉ុន្តែលោកត្រូវបានអ្នកគាំទ្រនៅហុងកុងដាក់រហ័ស្សនាមថា ជាតារាសម្ដែងប្រុសម្នាក់ដែលមានមុខមាត់ក្មេងជាងអាយុខ្លាំង ថែមទាំងស្រស់ស្អាតទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ