មួយអាទិត្យស្រកបាន ២ គីឡូ គ្រាន់តែធ្វើតាមវិធីសាស្រ្តងាយៗដូច ស្រីនា

កាល​ពី​ពេល​ថ្មី​ៗ​នេះ ស្រីនា ​ដែល​ប្រិយមិត្ត​បាន​ស្គាល់​ថា​ជា Influencer និងBlogger ម្នាក់​បាន​ធ្វើ​វីដេអូ​ចែក​រំលែក​អំពី Tip នៃ​ការ​សម្រក​គីឡូ​របស់​ខ្លួន​ត្រឹម​តែ​មួយ​អាទិត្យ។ កូន​ស្រី​ម្ចាស់​សម្អាងការ និង​ហាង​កាត់ដេរ “ប្រណិត​នារី” បាន​ឲ្យ​ដឹង​ថា «ខ្ញុំ​ចង់ friendly reminder មែន​ទែន​សម្រាប់​អ្នក​ដែល​ពេញ​ចិត្ត bodyខ្លួន​ឯង ហើយ​បើ​គាត់​អត់​ចង់ change ទេ​គឺ No Need to change ប៉ុន្តែ​សម្រាប់​អ្នក​ចង់​ផ្លាស់​ប្ដូរ​រូបរាង​ខ្លួន​ឯង​គឺ​អាច​សម្រក​គីឡូ​បាន» នេះ​គឺ​ជា​ពាក្យ​ពេជ្រ​ផ្ដែផ្ដាំ​របស់ Influencer រូប​ស្រស់​ម្នាក់​នេះ។

ការ​សម្រក​គីឡូ​គឺ​មិន​មែន​ជា​រឿង​ដែល​ពិបាក ហើយ​ក៏​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ។ សម្រាប់​អ្នក​ដែល​ស្រឡាញ់​ខ្លួន​ឯង ចង់​ឲ្យ​ខ្លួន​ឯង​ស្អាត​ជាង​មុន ឬ​ក៏​ចង់​បាន​សុខ​ភាព​ល្អ ហើយ​មិន​ចង់​ហាត់​ប្រាណ​តាម​បែប​លត់ដំ អាច​សាកល្បង​អនុវត្តន៍​វិធីសាស្ត្រ​តាម​ដាន​របប​អាហារ​នេះ​បាន។ អ្វី​ដែល​អាច​កត់​សម្គាល់​បាន​នៅ​ក្នុង​វីដេអូ​ចែក​រំលែក​របស់​កញ្ញា ស្រីនា ឃើញ​ថា នាង​បាន​ស្រក​ចំនួន​ ២​គីឡូ​បន្ទាប់​ពី​អនុវត្តន៍​តាម​វិធី​សាស្ត្រ​តាមដានDiet ត្រឹម​រយៈ​ពេល​តែ​មួយ​សប្ដាហ៍​ប៉ុណ្ណោះ។

បើ​មើល​ទៅ​តាម​សកម្មភាព​ប្រចាំ​ថ្ងៃ​ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍​របស់ Influencer វ័យ​ក្មេង​រូប​នេះ​គឺ​ឃើញ​ថា​កញ្ញា​បាន​ផ្ដោត​សំខាន់​យ៉ាង​ខ្លាំង​ទៅ​លើ​របប​អាហារ​របស់​ខ្លួន ហើយ​អាហារ​ដែល​កញ្ញា​បាន​ញ៉ាំ​ជា​ប្រចាំ​ថ្ងៃ សុទ្ធ​សឹង​តែ​ជា​អាហារ​ដែល​មិន​សូវ​មាន​ជាតិ​ខ្លាញ់​ច្រើន និង​ជួយ​ទ្រទ្រង់​ទៅ​ដល់​សុខភាព​ជា​ពិសេស។ អាហារ​ទាំង​នោះ​មាន​ដូច​ជា ពង​ទា​ចៀន​ជាមួយ​បង្គា ទឹកដោះ​គោ​ខាប់ ទ្រូង​មាន់​អាំង​ប្រឡាក់​គ្រឿង​តិចៗ ស្ងោរ​ជ្រក់​សាច់​គោ ប៉ោម​ក្រឡុក ត្រី​អាំង​ស្ពៃ​បុក​គោ, Shake Protien និង​អាហារ​សុខ​ភាព​ដែល​មិន​មាន​ជាតិ​ខ្លាញ់​ជា​ច្រើន​ទៀត បូក​រួម​បញ្ចូល​ទាំង​ការហាត់​ប្រាណ​នៅ​Dance fitness Club ផង​ដែរ។

យ៉ាងណាមិញ ស្រីនា ក៏​បាន​ធ្វើ​ការ​សង្ខេប​នៅ​ខាង​ចុង​វីដេអូ​ថា «ដូច​អ្នក​ទាំងអស់​គ្នា​បាន​ឃើញ​ស្រាប់​ហើយ​ថា​ខ្ញុំ​បាន​ស្រក​អស់ ២ គីឡូ​ត្រឹម​តែ​មួយ​អាទិត្យ ដោយ​ខ្ញុំ​គ្រាន់​តែ​កាត់​ពពួក​មាន​ម្សៅ ​ពពួក​មី និង​ពពួក​ខ្លាញ់​ចេញ​តែ​ប៉ុណ្ណោះ​ទេ​ ហើយ​ម្យ៉ាង​ទៀត​ដោយសារ​តែ​ខ្ញុំ​បាន​ទៅ​ហាត់​ប្រាណ​ជា​ប្រចាំ​នៅ Dance Fitness ដែល​នេះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ​ពី​ព្រោះ​ថា​ការ​រាំ​នេះ​គឺ​មាន​បរិយាកាស​សប្បាយ អត់​ហត់ ហើយ​មាន​ប្រសិទ្ធភាព​ថែម​ទៀត»

ទោះ​ជា​យ៉ាងណា​ក៏​ដោយ Blogger រូប​ស្រស់​ម្នាក់​នេះ​នៅ​តែ​លើក​ទឹកចិត្ត​សម្រាប់​អ្នក​ដែល​ពេញចិត្ត​​គីឡូ​ខ្លួន​ឯង​ហើយ គឺ​មិន​ចាំបាច់​សម្រក​នោះ​ទេ ប៉ុន្តែ​បើ​ចំពោះ​អ្នក​ដែល​ចង់​ឃើញ​ខ្លួន​ឯង​មាន​រាង​ស្គម​ជាង​មុន មិន​សូវ​មាន​ជំងឺ និង​អាច​ពាក់​ខោអាវ​បាន​ស្រួល​នោះ​គឺ​អាច​អនុវត្តន៍​តាម​វិធីសាស្ត្រ​សម្រក​គីឡូ​ដែល​ខ្លួន​បាន​រៀបរាប់​ខាង​លើ​បាន​ពី​ព្រោះ​ថា​វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​ទទួល​បាន​រូបរាង​ស្អាត​ល្មម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​នឹង​ទទួល​បាន​នូវ​សុខភាព​មួយ​ដែល​រឹងមាំ​ផង​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ