អាយុខ្ទង់សែអស់ហើយ តែតារាប្រុសកូរ៉េល្បីៗ ប៉ុន្មានដួងនេះនៅមិនគិតគូរការប្រពន្ធ ព្រោះហេតុផលបែបនេះ

មកទល់ពេលនេះមានតារាសម្ដែងកូរ៉េមិនតិចនាក់នោះទេដែលប្រកាសរៀបការជាបន្ដបន្ទាប់ គ្រាន់តែដើមឆ្នាំនេះមាន ២ គូបាត់ទៅហើយដែលបានដឹកដៃគ្នាចូលរោងមង្គលសាងអនាគតរួមគ្នា។ ក្នុងនោះគឺតារាស្រី Park Shinhye និងតារាប្រុស Choi TaeJoon ហើយគូតារាប្រុស HyunBin និងតារាស្រី Son YeJin។ តែយ៉ាងណាមិញ ក៏មានតារាប្រុសល្បីៗវ័យឡើងជ្រេ មិនព្រមរៀបការសុខចិត្តរស់នៅបែប single យ៉ាងសប្បាយរីករាយទៅវិញ។ តោះទៅមើលថាជានរណាខ្លះ៖

១.GongYoo

ឆ្នាំនេះលោកមានអាយុ ៤២ ឆ្នាំទៅហើយ ត្បិតជោគជ័យខ្លាំងក្នុងវិស័យសិល្បៈតែបើក្រឡេកមកមើលរឿងគូស្រករវិញបច្ចុប្បន្នគឺនៅទំនេរមិនទាន់មានម្ចាស់បេះដូងឡើយ។ ដោយតារាប្រុសរូបនេះហាក់ដូចរីករាយជាមួយជីវិតខ្លួនមួយរបស់លោក ជាក់ស្ដែងពេលទំនេរពីការងារក៏ទៅហាត់ប្រាណ ញ៉ាំអី និងមើលរឿងភាគជាដើម។

២. Lee DongWook

បច្ចុប្បន្ន តារាប្រុស Lee DongWook គឺមានអាយុ ៤០ ឆ្នាំហើយ បើនិយាយពីសម្រស់មើលទៅនៅតែស្រស់សង្ហានិងក្មេងជាងវ័យ។ សម្រាប់រឿងស្នេហាវិញ តារាប្រុសរូបនេះមិនសូវជាមានព័ត៌មាន ឬជាប់ពាក់ព័ន្ធជាមួយនរណាឡើយ គ្រាន់តែលោកត្រូវបានហ្វេនៗ ចាប់គូផ្គងជាមួយតារាសម្ដែងស្រី Yoo In Na ច្រើនជាងគេដោយសារធ្លាប់សម្ដែងរឿងរួមគ្នាដល់ទៅ ២ ដង។ មិនខុសពីតារាប្រុស GongYoo រូបលោកក៏ហាក់រីករាយនឹងជីវិត Single របស់ខ្លួន ទំនេរៗលោកចូលចិត្តទៅញ៉ាំកាហ្វេ និងដើរកម្សាន្ដ។

៣. Jo In Sung

បើទោះជាមានអាយុ ៤០ ហើយក្ដីឆ្នាំនេះ តារាសម្ដែងប្រុសល្បី Joo InSung ហាក់ដូចមិនខ្វល់ ឬគិតគូរពីជីវិតអាពាហ៍ពិពាហ៍ឡើយ។ តារាប្រុសរូបនេះធ្លាប់លើកឡើងថា សូម្បីតែម្ដាយរបស់លោកក៏ចោទសួរផងដែរថាតើពេលណាទើបរៀបការមានគូនឹងគេ?  

លោកបន្ដថា ប្រហែលមកពីភាពល្បីល្បាញរបស់លោកទើបធ្វើឱ្យលោកគ្មានស្នេហានឹងគេ ហើយនារីណាដែលមកក្បែរលោកច្បាស់ជាមានសម្ពាធជាមិនខានដូច្នេះទើបលោកមិនគិតគូរទេរឿងរៀបការ ពោលរៀបការពេលណាពេលនឹងចុះ។

៤. Kim NamGil

តារាប្រុសវ័យ ៤១ ឆ្នាំរូបនេះ កំពុងត្រៀមបង្ហាញខ្លួនក្នុងរឿងភាគថ្មី​ “Through The Darkness”  ខណៈមានបណ្ដាអ្នកគាំទ្រជាច្រើនកំពុងរងចាំការត្រលប់មកវិញរបស់លោកផងដែរ។ លោកក៏ជាតារាប្រុសម្នាក់ដែលមិនព្រមរៀបការដែរ បើតាមបទសម្ភាសន៍មុនៗ របស់លោក គឺលោកចង់ផ្ដោតលើការងារច្រើនជាងរឿងស្នេហា បែបនេះហើយទើបមកទល់ពេលនេះគ្មានគូនឹងគេ។

ក្នុងចំណោមហ្នឹងមាន អាយដល ប្រិយមិត្តឬអត់?


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី