ទម្លាប់ទាំង ៤ ធ្វើឱ្យស្បែកខ្មៅស្រអាប់បើទោះបីជាប្រើរបស់ថ្លៃៗក៏ដោយ

ជាធម្មតាប្រសិនបើនិយាយដល់ផលិតផលថែរក្សាសម្រស់សម្រាប់នារីៗ ពួកគេភាគច្រើនអាចនឹងគិតទៅដល់របស់ប្រេនៗនិងថ្លៃៗជាមិនខានដោយសារពួកគេជឿជាក់ថារបស់ថ្លៃៗទាំងនោះនឹងមានប្រសិទ្ធភាពល្អជាងគេ។​ ប៉ុន្តែមិនថាផលិតផលថ្លៃ ឬថោកប៉ុណ្ណាទេឱ្យត្រូវជាមួយស្បែកមុខយើងគឺល្អហើយ។ យ៉ាងណាមិញ ប្រសិនបើគ្រាន់តែប្រើរបស់ថ្លៃហើយយើងមិនបានយកចិត្តទុកដាក់លើចំណុច ឬជំហានតូចៗទេវាក៏មិនមានប្រយោជន៍អ្វីដែរ។ ថ្ងៃនេះ AMS នឹងកំហុសខ្លះៗដែលធ្វើឱ្យយើងមានស្បែកខ្មៅស្រអាប់បើទោះបីជាយើងប្រើរបស់ថ្លៃប៉ុណ្ណាក៏ដោយ។

១. មិនប្រើប្រាស់ make-up remover

ការប្រើប្រាស់ make-up remover មិនមែនគ្រាន់សម្រាប់ជូតសម្អាតគ្រឿងសម្អាងប៉ុណ្ណោះទេ តែវាក៏អាចជួយសម្អាតនូវឡេការពារកម្ដៅថ្ងៃ និងធូលីដីដែលនៅជាប់នឹងផ្ទៃមុខបានដែរ។ ប្រសិនបើយើងមិនជូតសម្អាតធូលីដី គ្រឿងសម្អាង ឬឡេការពារកម្ដៅថ្ងៃឱ្យស្អាតល្អនោះទេ វាងាយនឹងធ្វើឱ្យស្បែកឆាប់ឡើងមុន ខ្មៅស្រអាប់ ជ្រួញ និងឆាប់ចាស់ថែមទៀតផង។

២. ការប្រើ cleanser មានជាតិកាត់ខ្លាំង

នៅរដូវក្ដៅជាពេលដែលស្បែកមុខយើងប៉ះពាល់ជាមួយពន្លឺថ្ងៃខ្លាំងបំផុតហើយក៏ជាពេលបែកញើសច្រើន​ និងឡើងខ្លាញ់ច្រើនដែរ។ ដូចនេះស្រីៗភាគច្រើនមានទំនោរទៅរកការប្រើប្រាស់ cleanser មានផ្ទុកសារធាតុស៊ុលផាតខ្លាំងដែលអាចជួយសម្អាតធូលីដី និងប្រេងនៅលើមុខបានយ៉ាងល្អ។ ប៉ុន្តែវាក៏ជាកំហុសដ៏ធំមួយដែរដោយសារវាបានសម្អាតស្រទាប់ប្រេងធម្មជាតិលើស្បែកមុខ បំផ្លាញរបាំងការពារ និងធ្វើឱ្យស្បែកខ្សោយ ស្ងួត ក៏ដូចជាងាយប្រតិកម្ម។

៣. យកកន្សែងជូតមុខ

ក្រោយពេលលាងមុខ មនុស្សជាច្រើនតែងតែមានទម្លាប់យកកន្សែងមកជូតសម្អាតមុខ ។ ការពិតទៅវិធីនេះមានគុណសម្បត្តិ និងគុណវិបត្តិ ប៉ុន្តែការយកកន្សែងមកត្រដុសលើស្បែកបែបនេះអាចបណ្តាលឱ្យស្បែកយារធ្លាក់ និងជ្រីវជ្រួញ។ លើសពីនេះទៀត កន្សែងក៏ជាកន្លែងផ្ទុកបាក់តេរីច្រើនផងដែរហើយវានឹងធ្វើឱ្យឆាប់រោល និងឡើងមុនថែមទៀតផងប្រសិនបើយើងបានគក់សម្អាតវាឱ្យទៀងទាត់។

៤. ចូលចិត្តញេចមុន

នារីៗភាគច្រើនមានទម្លាប់ឱ្យតែឃើញមុនដឹងតែនៅមិនស្ងៀមហើយយកដៃញេចតែម្ដងដោយសារមើលទៅវាមានអារម្មណ៍ថាទើស និងគួរឱ្យចង់ញេចយ៉ាងខ្លាំង។ ប៉ុន្តែទម្លាប់យកដៃញេចមុនដោយខ្លួនបែបនេះនឹងកាន់តែធ្វើឱ្យស្បែកឆាប់ខូច និងមានស្នាមទៅវិញទេ។ ដូចនេះសម្រាប់អ្នកមានមុខមុនគួរតែព្យាយាមសម្អាតមុខសេរ៉ូមប្រៃជារៀងរាល់ថ្ងៃដើម្បីសម្អាតមេរោគ និងឆាប់ធ្វើឱ្យមុនចេញមុខដោយខ្លួនឯង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នាដកា-សមាគមកាយឫទ្ធិនារីកម្ពុជាហាត់សម ត្រៀមស្វាគមន៍គណៈប្រតិភូក្នុងនាមជាម្ចាស់ផ្ទះ

កម្ពុជា​មាន​សេចក្ដី​រីករាយ​និង​មោទកភាព​បំផុត​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​រៀប​ចំ មហា​សន្និបាត​កាយឫទ្ធិ​នារី​ពិភពលោក លើកទី៣៩ និង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ លើកទី៤២ របស់​សហគមន៍ OB-PS ក្រោម​ប្រធានបទ «យើង​

Ariana Grande ពន្លះសេតវិមានធ្ងន់ៗ ក្រោយយកចម្រៀងនាងដាក់ក្នុងវីដេអូវាយខ្នោះជនអន្តោប្រវេសន៍

តារាចម្រៀងប៉ុបអាមេរិក Ariana Grande បានស្នើឱ្យសេតវិមានកុំប្រើប្រាស់តន្ត្រីរបស់នាង បន្ទាប់ពីស្ថាប័ននេះបានយកបទចម្រៀងរបស់នាងទៅប្រើក្នុងវីដេអូលើបណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយអន្តោប្រវេសន៍។ វីដេអូខ្លីលើ TikTok ដែលបានបង្ហោះកាលពីថ្ងៃច័ន្ទ បានបង្ហាញរូបភាពភ្នាក់ងារព្រំដែនកំពុងដាក់ខ្នោះលើមនុស្សជាច្រើន ដោយប្រើបទចម្រៀង “Bye” ដែលជាបទល្បីប្រចាំឆ្នាំ ២០២៤ របស់ Grande ជាភ្លេងអម។ វីដេអូនោះមានចំណងជើងថា៖ “Bye-bye… ប្រធានាធិបតី

ការសម្ដែងដ៏លេចធ្លោពី Shakira ញ៉ាំងឱ្យពិធីបើកការប្រកួត World Cup 2026 នៅម៉ិកស៊ីកូកាន់តែអធិកអធម

វត្តមានរបស់កំពូលតារាចម្រៀង Shakira, លោក Andrea Bocelli, តារាចម្រៀង K-pop Ejae ពីរឿង ‘Kpop Demon Hunters’ និងការបង្ហាញខ្លួនដ៏ភ្ញាក់ផ្អើលពីសំណាក់តារាស្រីហូលីវូដ Salma Hayek បានធ្វើឱ្យពិធី

ត្រៀមហើយនៅ? រត់ជាមួយ អេនណា ដើម្បីផ្សព្វផ្សាយទេសចរណ៍រដូវកាលបៃតង និងជួយកុមារកម្ពុជា

ត្រៀម​ខ្លួន​ហើយ​ឬ​នៅ? ចូល​រួម​រត់​ជាមួយ​បវរ​កញ្ញា​ស្រអែម​ស្រស់ កុយ អេនណា លើ​កំពូល​ភ្នំ​គិរីរម្យ នៅ​ក្នុង​ព្រឹត្តិការណ៍​រត់​ដើម្បី​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុង​រដូវ​កាល​​បៃតង និង​រត់​ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា។

ទីបំផុត JayX ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១ ប្រកាសចូលជាតារាក្រោមផលិតកម្មបារមី

បន្ទាប់​ពី​ប្រកួតប្រជែងយ៉ាងស្វិតស្វាញ​អស់​ជាច្រើន​ខែ ហើយ​​ក្លាយ​ជា​ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១កាលពីជាង ១ ខែមុន ពេលនេះ JayX ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​ចូល​ជា​តារា​របស់​ផលិតកម្ម​

បំបែកកំណត់ត្រាផ្ទួនៗ! “Lemonade” ក្លាយជាអាល់ប៊ុមទី ៨ ជាប់ៗគ្នារបស់ aespa ដែលលក់ដាច់ខ្ទង់លានបន្ទះ

អាល់ប៊ុមខ្នាតពេញទី ២ របស់ក្រុមចម្រៀងនារី aespa មានចំណងជើងថា "Lemonade" អាចលក់ដាច់បានជាង ១.០៣ លានបន្ទះ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា។ នេះបើតាមការប្រកាសរបស់ផលិតកម្ម SM Entertainment

YouTuber Susanna ដែលជាប្អូនជីដូនមួយរបស់ Seulgi ទទួលមរណភាព

បងប្អូនជីដូនមួយរបស់ Seulgi សមាជិកក្រុម Red Velvet និងជាម្ចាស់គណនី YouTube ឈ្មោះ Susanna បានទទួលមរណភាពក្នុងវ័យ ៣០ ឆ្នាំ កាលពីថ្ងៃទី ៧ ខែមិថុនា កន្លងទៅ ដោយបានបន្សល់ទុកវីដេអូចុងក្រោយរួមគ្នា។

វ័យចូល ៤៥ ឆ្នាំ Bosco Wong បញ្ជាក់ថាគ្មានគម្រោងរៀបការឡើយ ខណៈមានក្តីសុខជាមួយជីវិតបច្ចុប្បន្ន

តារាសម្តែងហុងកុង Bosco Wong បានទម្លាយឱ្យដឹងថា លោកគ្មានបំណងនឹងរៀបការនោះទេ ដោយបានពន្យល់ថា ទស្សនៈរបស់លោកចំពោះទំនាក់ទំនងស្នេហា និងគ្រួសារ ត្រូវបានជះឥទ្ធិពលយ៉ាងជ្រៅពីបទពិសោធន៍

ក្រសួងវប្បធម៌ នឹងរៀបចំកម្មវិធីមហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ នឹង​រៀបចំ​កម្មវិធី​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ក្រោម​ប្រធានបទ «ចង្កឹះ​មួយ​បាច់» រយៈពេល ២ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ ១-២ ខែ​តុលា ឆ្នាំ ២០២៦ ខាង​មុខ​នេះ នៅ​រាជធានី​ភ្នំពេញ

សម្រាកអស់ ២ឆ្នាំ Red Velvet ជុំគ្នាម្ដងទៀត បញ្ចេញអាល់ប៊ុមថ្មីជូន ReVeluv

ក្រុមចម្រៀង Red Velvet បច្ចុប្បន្នកំពុងផលិតស្នាដៃអាល់ប៊ុមថ្មី ដោយគ្រោងនឹងត្រឡប់មកវិញនៅក្នុងខែ សីហា ខាងមុខ។ នេះបើផ្អែកតាមការចុះផ្សាយរបស់ Allkpop នៅថ្ងៃទី១១ ខែ មិថុនា នេះ។