របស់​ ៥យ៉ាង​ដែល​អ្នក​មិន​គួរ​ដាក់​ក្នុង​បន្ទប់​ទឹក​ឡើយ

មនុស្ស​គ្រប់​គ្នា​ដាក់​របស់​របរ​ប្រើ​ប្រាស់​ជា​ច្រើន​នៅ​ក្នុង​បន្ទប់​ទឹក​ដើម្បី​ជា​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់។ យ៉ាងណា​ពេល​ខ្លះ​ភាព​ងាយ​ស្រួល​អាច​បង្ក​ឲ្យ​មាន​ផល​វិបាក​ទៅ​វិញ ផលិតផល​ខ្លះ​ផលិត​ឡើង​ជា​ពិសេស​ដើម្បី​ប្រើប្រាស់​ក្នុង​បន្ទប់​ទឹក​ប៉ុន្តែ​មិន​អាច​ដាក់​វា​នៅ​ក្នុង​បន្ទប់​ទឹក​បាន​ឡើយ។ ខាង​ក្រោម​នេះ​គឺ​ជា​របស់​ ៥​យ៉ាង​ដែល​អ្នក​មិន​គួរ​ដាក់​ក្នុង​បន្ទប់​ទឹក​ឡើយ​។

១ កន្សែង

វា​គឺ​ជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​សម្រាប់​មនុស្ស​គ្រប់​គ្នា​។ មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ធ្លាប់​ភ្ជួរ​កន្សែង​នៅ​ក្នុង​បន្ទប់​ទឹក​ព្រោះ​ថា​វា​ជា​រឿង​ទូទៅ​ទៅ​ហើយ។ យ៉ាង​ណា​មាន​ហេតុផល​មួយ​ដែល​អ្នក​ទាំង​អស់​គ្នា​មិន​គួរ​ដាក់​កន្សែង​នៅ​ក្នុង​បន្ទប់​ទឹក​ទៀត​ឡើយ បន្ទប់​ទឹក​គឺ​ជា​កន្លែង​មួយ​ដែល​សើម និង​មាន​សំណើម​ដែល​ជា​កន្លែង​បង្កាត់​បាក់តេរី និង​ម្យ៉ាង​ទៀត​ការ​ដាក់​កន្លែង​នៅ​ក្នុង​បន្ទប់​ទឹក​ងាយ​នឹង​ធ្វើ​ឲ្យ​កន្លែង​របស់​អ្នក​ឡើង​ផ្សិត។

២ គ្រឿង​អលង្ការ

មនុស្ស​ជា​ច្រើន​ឧស្សាហ៍​ដាក់​គ្រឿង​អលង្ការ​របស់​ខ្លួន​នៅ​ក្នុង​បន្ទប់​ទឹក ជា​ពិសេស​គឺ​មនុស្ស​ស្រី​ដែល​ដាក់​ក្រវិល​របស់​ខ្លួន​នៅ​ទី​នោះ​គឺ​ដោយ​សារ​តែ​វា​ងាយ​ឆ្លុះ​កញ្ចក់​និង​ពាក់​នៅ​ទី​នោះ​តែ​ម្ដង។ វា​មិន​មាន​ផល​ប៉ះពាល់​អ្វី​ដល់​យើង​ឡើយ​ពី​ការ​ដាក់​គ្រឿង​អលង្ការ​នៅ​ក្នុង​បន្ទប់​ទឹក​ តែ​ផ្ទុយ​ទៅ​វិញ​វា​អាច​ប៉ះពាល់​ដល់​គ្រឿង​អលង្ការ​នោះ។ បន្ទប់​ទឹក​ជា​កន្លែង​មាន​សំណើម​ដែល​ងាយ​នឹង​ធ្វើ​ឲ្យ​គ្រឿង​អលង្ការ​នោះ​កាន់​តែ​កង្វក់ ជា​ពិសេស​គ្រឿង​អលង្ការ​ប្រភេទ​ប្រាក់។

៣ ច្រាស​ដុស​ធ្មេញ

យោង​ទៅ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​របស់​សាកលវិទ្យាល័យ​ Manchester នៅ​ប្រទេស​អង់គ្លេស​បាន​រក​ឃើញ​ថា​ច្រាស​ដុស​ធ្មេញ​របស់​អ្នក​ជា​ផ្ទះ​ដែល​បាក់តេរី​ជាង​ ១០លាន​រស់​នៅ​។ វា​បង្ក​មក​ពី​បញ្ហា​លាមក​នៅ​ក្នុង​បន្ទប់​ទឹក រាល់​ពេល​ដែល​អ្នក​ចុច​ទឹក​ម្ដង​ៗ។ ដើម្បី​រក្សា​ឲ្យ​ច្រាស​ដុសធ្មេញ​របស់​អ្នក​ស្ងួត និង​មាន​អនាម័យ​គួរ​តែ​ដាក់​កន្លែង​ផ្សេង​ក្រៅ​ពី​បន្ទប់​ទឹក។

៤ គ្រឿង​សម្អាង​របស់​ស្ត្រី

ជា​ច្បាប់​គ្រឿង​ Make Up គួរ​តែ​ត្រូវ​ដាក់​នៅ​ក្នុង​បន្ទប់​គេង​ ឬ​បន្ទប់​ណា​មួយ​ដែល​មាន​សីតុណ្ហភាព​សម​ល្មម។ យ៉ាង​ណា​ការ​ដាក់​គ្រឿង​សម្អាង​​ក្នុង​បន្ទប់​ទឹក​ងាយ​នឹង​ធ្វើ​ឲ្យ​សើម ​ធ្វើ​ឲ្យ​ផ្សិត​ និង​បាក់តេរី​រាលដាល​លឿន​ដែល​ងាយ​នឹង​ធ្វើ​ឲ្យ​គ្រឿង​សម្អាង​ទាំង​នោះ​ឆាប់​ខូច។ អ្វី​ដែល​កាន់​តែ​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ប្រដាប់​ផាត់​មុខ​របស់​អ្នក​ដែល​ងាយ​មាន​មេរោគ​មក​ពី​ទឹក​បង្គន់ ឬ​ក្លិន​ផ្សេងៗ​ដែល​ជា​អ្វី​ដែល​អ្នក​មិន​ចង់​ឲ្យ​វា​មក​ប៉ះ​នឹង​មុខ​របស់​អ្នក។

៥ ប្រដាប់​កោរ​ពុក​មាត់

ប្រសិន​បើ​ក្បាល​ឡាម​ ឬ​ផ្លែ​កោរ​ពុក​មាត់​ដែល​អ្នក​កំពុង​ប្រើ​អ្នក​អាច​ទុក​នៅ​ក្នុង​បន្ទប់​ទឹក​បាន​ដោយ​វា​មិន​ជា​បញ្ហា​អ្វី​ឡើយ​ ប៉ុន្តែ​សម្រាប់​ក្បាល​ឡាម​ដែល​អ្នក​មិន​ទាន់​បាន​ប្រើ​ចៀស​វាង​ដាក់​ក្នុង​បន្ទប់​ព្រោះ​ថា​សំណើម​ក្នុង​បន្ទប់​ទឹក​អាច​នឹង​ធ្វើ​ឲ្យ​ក្បាល​ឡាម​ដែល​អ្នក​មិន​ទាន់​បាន​ប្រើ​នោះ​ច្រែះ ឬ​រិល​មុន​ពេល​ដែល​អ្នក​បាន​ប្រើ​ទៅ​ទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម