ចង់ទប់អារម្មណ៍ឆេវឆាវ សាកធ្វើ ៤ វិធីនេះមើល

ជាធម្មជាតិក្នុងជីវិតមនុស្សគ្មាននរណាម្នាក់ដែលអាចរស់នៅដោយគ្មានកំហឹងទេ ហើយមិនមែនរាល់កំហឹងទាំងអស់សុទ្ធនាំឱ្យមានផលប៉ះពាល់ឡើយ។ ជាក់ស្ដែងកំហឹងនេះក៏បានដើរតួយ៉ាងសំខាន់ក្នុងការការពាររបស់មនុស្សដែរពីការមើលងាយ ឬការគាបសង្កត់ណាមួយដែរ។ ប៉ុន្តែពេលខ្លះមានចាប់អារម្មណ៍អត់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថាគេប៉ះអីបន្តិចក៏ខឹង គេឈប់ឡាន ឬម៉ូតូយូរបន្តិចក៏ខឹង សឹងតែថារៀងខ្លះមិនគួរឱ្យខឹងទេក៏ចេះខឹងកើតដែរ។ យ៉ាងណាក៏មិនគួរបណ្ដោយឱ្យអារម្មណ៍ឆេវឆាវមួយនេះកើតឡើងលើខ្លួនឯងញឹកញាប់ពេកដែរដោយសារតែយូរៗទៅវានឹងធ្វើឱ្យមនុស្សកើតមានជម្ងឺផ្លូវចិត្តទៅវិញ។ បើសិនជាចង់ទប់ការខឹងឆេវឆាវបែបនេះសាកធ្វើ ៤ វិធីខាងក្រោមនេះសិនមើល៖

១. ធ្វើលំហាត់ប្រាណបែបវិជ្ជមាន

នៅទីនេះមិនមែនឱ្យតែធ្វើរត់ ហក់​ លោត​ ឬកាយវិការខ្លាំងៗទើបហៅថាលំហាត់ប្រាណទេ។ យោងតាមគេហទំព័រ Verywell mind បានបង្ហាញថានៅពេលដែលកម្រិតនៃការខឹងរបស់យើងចាប់ផ្ដើមកើនឡើង យើងត្រូវព្យាយាមផ្ដោតទៅលើការដកដង្ហើមឱ្យវែងៗរួមជាមួយនឹងការប្រើពាក្យសម្ដីដើម្បីរំងាប់កំហឹងខ្លួនឯងដូចជា៖

«មិនអីទេ»

«ត្រូវចេះទប់ចិត្តយើងធំហើយ»

«ត្រូវគិតដល់លទ្ធផលចុងក្រោយ»

«ប្រយ័ត្នស្ដាយក្រោយ»

«មនុស្សវាឆ្កួតហើយ យើងកុំទៅឆ្កួតជាមួយវា»

«បន្ទប់ងងឹតប៉ុណ្ណា ក៏គង់តែមានពន្លឺ»។ល។

ដូចនេះពេលខឹង ឬឆេវឆាវមួយពេលត្រូវធ្វើបែបនេះទើបកំហឹងក៏អាចកាត់បន្ថយហើយដំណោះស្រាយក៏មានតាមហ្នឹងដែរ។

២. នឹកឃើញដល់មនុស្សជាទីស្រឡាញ់

ផ្អែកតាមរវសាយ Verywell mind ដដែលនៅពេលដែលយើងកំពុងមានកំហឹងខ្លាំងហើយលើកទូរសព្ទទាក់ទងទៅ ឬទៅជួបមុខផ្ទាល់ជាមួយមនុស្សជាទីស្រឡាញ់ណាម្នាក់មិនមែនជាការដាក់សម្ពាធឱ្យគេទេ តែវាជាវិធីដ៏ល្អក្នុងការគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯង។ សំឡេងនិងពាក្យសម្ដីលួងលោមពីមនុស្សដែលយើងស្រឡាញ់ជាឱសថដ៏ត្រជាក់បំផុតដើម្បីរំងាប់កំហឹងយើង។

៣. កត់ត្រាពីមូលហេតុដែលធ្វើឱ្យមានកំហឹង

វាអាចនឹងគួរឱ្យសើចបន្តិចហើយគិតថាតើអ្នកណាទៅឆ្កួតកត់ពីមូលហេតុដែលខ្លួនឯងខឹងទុកនោះ? ប៉ុន្តែតាមគេហទំព័រដដែលបានបង្ហាញថាប្រសិនបើយើងអាចកត់ត្រាពីមូលហេតុនៃការខឹងរបស់យើងបាន វាប្រៀបដូចជាការរំលឹកមេរៀនក្នុងពេលដែលកំហឹងនោះកើតឡើងក្នុងមូលហេតុដដែល។ បើសិនជាគិតថាយើងមិនចង់កត់វា គ្រាន់តែចាំវាក្នុងចិត្តឱ្យបានល្អហើយរំលឹកខ្លួនឯងកុំឱ្យប្រព្រឹត្តកំហុសដដែលៗទៀត។

៤. ទៅជួបជាមួយគ្រូពេទ្យជំនាញ

ក្នុងករណីដែលធ្វើគ្រប់វិធីអស់ហើយនៅតែមិនអាចទប់ខ្លួនឯងជាប់ហើយងាយនឹងបង្ករឿងហេតុណាមួយ វាជាពេលដែលត្រូវទៅជួបជាមួយគ្រូពេទ្យជំនាញហើយ។ យោងតាមគេហទំព័រ Verywell mind ការជួបជាមួយគ្រូពេទ្យដែលមានជំនាញត្រឹមត្រូវអាចជួយឱ្យយើងស្គាល់ពីខ្លួនឯង និងគ្រប់គ្រងនូវអវិជ្ជមានបានយ៉ាងល្អ។ មិនតែប៉ុណ្ណោះយើងក៏អាចរៀនពីវិធីផ្សេងៗនៃការរំងាប់កំហឹងពីគ្រូពេទ្យបានទៀតផង។

ប្រសិនបើប្រិយមិត្តកំពុងតែជួបប្រទះជាមួយបញ្ហាបែបនេះអាចសាកជាមួយ ៤ វិធីខាងលើបាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន