តារាចម្រៀងខ្មែរដែល សុវត្ថិ មុនីនាគ ឬ N.John ដែលជាតារាចម្រៀងប្រកបអាជីពនៅអាមេរិក បាននឹងកំពុងកសាងស្នាដៃបន្ថែមទៀត ដើម្បីបង្ហាញឲ្យពីទេពកោសល្យ និងសមត្ថភាពខ្លួន ឲ្យអ្នកគាំទ្របរទេស បានដឹងនិងស្គាល់។

បន្ទាប់ពីបទ «Pop Out», «Feel Like This» និង «Sweet Love» មក កូនប្រុសទី២របស់កំពូលតារាប្រុស ព្រាប សុវត្ថិ បានបញ្ចេញបទបន្តបន្ទាប់ទៀតហើយ ដោយ “Surrender” ជាចម្រៀងថ្មី ពីរោះ និងមានចង្វាក់ភ្លេងឡូយមិនចាញ់បទមុនៗឡើយ។ N.John បានបញ្ជាក់ថា វីដេអូចម្រៀងបទ «Surrender» នឹងចេញផ្សាយក្នុងពេលឆាប់ៗ ដោយបញ្ចេញត្រឹមវីដេអូខ្លី ដើម្បីជាការប្រម៉ូតជំហានដំបូងសិន។
អ្វីដែលពិសេសក្នុងវីដេអូចម្រៀងតារាប្រុសវ័យ ២៦ ឆ្នាំរូបនេះ បានបញ្ចេញ teaser រាំបទថ្មីនេះខ្លីមួយសិន លើបណ្ដាញសង្គមដែល មានអ្នករាំអាជីពរបស់ខ្មែរ ៣ នាក់ និងអ្នកបង្កើតក្បាច់រាំអាជីពដែលជាជនជាតិជប៉ុនម្នាក់ថែមទៀត។ សម្រាប់ Dancer ខ្មែរល្បីទាំង ៣ មានដូចជា ViVy ដែលកញ្ញាជាអ្នករាំល្បីល្បាញជាង១០ ឆ្នាំហើយ។ ក្រៅពី Vivy ក៏មានសមាជិកក្រុមរាំ arrowplas គឺកញ្ញា woori woori និងកញ្ញា Pichy ដែលជាអ្នករាំដ៏ល្បី។



មិនត្រឹមតែម្ចាស់បទច្រៀងដោយខ្មែរ នាគ ក៏បានដោយព្យាយាមឲ្យគេឯងកាន់តែចាប់អារម្មណ៍ និងស្គាល់ខ្មែរ ថាជាប្រទេសដែលសម្បូរទៅដោយអ្នកមានសមត្ថភាព ដោយជ្រើសរើសអ្នកមានជំនាញរាំ ដាក់បញ្ចូលក្នុងវីដេអូចម្រៀងលោកបន្ថែមទៀត។ បើតាមការការបង្ហោះរបស់ artist Vivy បានឲ្យដឹងថា ការហាត់រាំជាមួយ N.John មានរយៈពេល ៣ ថ្ងៃ។
ដោយបទនេះបានថតនៅកម្ពុជា អាចក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌកន្លងទៅ ព្រោះពេលនោះ មុនីនាគ បានត្រឡប់មកស្រុកកំណើត និងចូលរួមជួបជុំក្រុមគ្រួសារ ក្នុងឱកាសបុណ្យជាតិនោះ៕
https://youtu.be/RDGJneAvzOM?si=NJoBfmLj36jWiWGR
រូបភាព៖ N.JOHN និង Arygon ViVy





















































Account
Security
Favourite Content