អត្ថប្រយោជន៍​សុខភាព​អស្ចារ្យ​ ៤ ​យ៉ាង​របស់​ខ្ទឹម​បារាំង

​ជា​បន្លែ​មួយ​ប្រភេទ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ហូរ​ទឹក​ភ្នែក​បាន ខ្ទឹម​បារាំង​ជា​គ្រឿង​ផ្សំ​មួយ​ប្រភេទ​ដែល​គេ​អាច​ប្រើប្រាស់​នៅ​មុខ​ម្ហូប​បាន​ជា​ច្រើន​មុខ​ មិន​ថា​ប្រើ​ជា​បន្លែ​ឆៅ ឬ​ចម្អិន​ជា​មួយ​ម្ហូប​នោះ​ទេ។ ខ្ទឹម​បារាំង​គឺ​ជា​ប្រភព​នៃ​វីតាមីន ជាតិ​រ៉ែ និង​ Fiber ហើយ​បន្លែ​មួយ​ប្រភេទ​នេះ​ផ្ដល់​អត្ថប្រយោជន៍​សុខភាព​ដ៏​អស្ចារ្យ​​ជា​ច្រើន​បើ​ទោះ​បី​ជា​វា​ធ្វើ​ឲ្យ​អ្នក​ស្រក់​ទឹក​ភ្នែក​យ៉ាង​ណា​ក្ដី។ ខាង​ក្រោម​គឺ​ជា​អត្ថប្រយោជន៍​ ៤​យ៉ាង​ដែល​អ្នក​ទទួល​បាន​ពី​ការ​បរិភោគ​ខ្ទឹម​បារាំង។

១ កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក

ស្ទើរ​តែ​គ្រប់​ប្រភេទ​នៃ​ខ្ទឹម​បារាំង​មាន​ផ្ទុក​នូវ​សារធាតុ​គីមី​ដែល​ជួយ​ប្រឆាំង​ទៅ​នឹង​ជំងឺ​មហារីក។ ខ្ទឹម​បារាំង​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រភេទ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ហៅ​ថា quercetin ដែល​ជា​សារធាតុ​បញ្ឈប់​សកម្មភាព​ជំងឺ​មហារីក ឬ​ការ​កកើត​នៃ​ជំងឺ​មហារីក។ ជា​មួយ​​នឹង​ចំនួន​សារធាតុ quercetin ច្រើន​ វា​ក៏​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​សួត​ផង​ដែរ។

២ ជួយ​ទៅ​ដល់​សុខភាព​បេះដូង

ខ្ទឹម​បារាំង​ក៏​ជា​ប្រភព​នៃ​សារធាតុ flavonoids និង thiosulfinates ដែល​ជួយ​ការពារ​ប្រឆាំង​ទៅ​នឹង​អុកស៊ីតកម្ម កូលេស្តេរ៉ុល​អាក្រក់​នៅ​ក្នុង​រាង​កាយ​របស់​អ្នក​។ លើស​ពី​នេះ​ទៅ​ទៀត​គ្រូ​ពេទ្យ​ក៏​បាន​ណែនាំ​ឲ្យ​បរិភោគ​ខ្ទឹម​បារាំង​ដែល​វា​អាច​ជួយ កាត់​បន្ថយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ គ្រប់​គ្រង​កម្រិត​កូលេស្តេរ៉ុល​ និង​កាត់​បន្ថយ​ការ​រលាក។

៣ គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម

ការ​បរិភោគ​ខ្ទឹម​បារាំង​អាច​ជួយ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម។ យោង​ទៅ​តាម​ការ​សិក្សា​មួយ​ទៅ​លើ​មនុស្ស​ចំនួន​ ៤២ រួម​ទាំង​មនុស្ស​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ ២​នាក់​ផង​នោះ​ បាន​បង្ហាញ​ថា​ការ​បរិភោគ​ខ្ទឹម​បារាំង​ចំនួន​ ១០០​ក្រាម ជួយ​កាត់​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​ប្រហែល​ ៤០​មិល្លីក្រាម​នៅ​ ៤​ម៉ោង​ក្រោយ។

៤ បង្កើន​បាក់តេរី​ល្អ

អ្នក​ប្រហែល​ជា​គិត​ច្រើន​អំពី​បាក់តេរី​រាល់​ពេល​ដែល​អ្នក​ឈឺ​ម្ដង​ៗ ប៉ុន្តែ​វា​មិន​ត្រឹម​ត្រូវ​រហូត​នោះ​ទេ ហើយ​ជំងឺ​ខ្លះ​អាច​មិន​មែន​បណ្ដាល​មក​ពី​បាក់តេរី​នោះ​ទេ។ ក្នុង​រាង​កាយ​របស់​មនុស្ស​យើង​មាន​បាក់តេរី​ជា​ច្រើន​ដែល​ជួយ​ឲ្យ​រាងកាយ​របស់​យើង​មាន​សុខភាព​ល្អ។ ខ្ទឹម​បារាំង​មាន​ផ្ទុក​នូវ​សារធាតុ prebiotic fibres ដែល​ដំណើរ​ការ​នៅ​ក្នុង​ពោះវៀន​របស់​មនុស្ស​យើង។ ពួក​វា​នឹង​ជួយ​ឲ្យ​ពោះ​វៀន​សុខភាព​ល្អ​ និង​ជួយ​គ្រប់​គ្រង​បាក់តេរី​ផង​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ