តារាខ្មែរល្បីៗបានស្វាមី និងកំពុងមានគូស្នេហ៍ជាជនជាតិបរទេស

នៅ​លើ​វិថី​សិល្បៈ​ខ្មែរ​ប្រមាណ​មួយ​ទសវត្ស​មក​នេះ គេ​សង្កេត​ឃើញ​មាន​សិល្បករ​ជាច្រើន ពិសេស​តារា​ស្រី​តែ​ម្ដង បាន​ភ្ជាប់​ស្នេហ៍​ជាមួយ​ជន​ជាតិ​បរទេស​ឆ្លង​ទ្វីប តែ​មិន​សូវ​ជា​ច្រើន​ប៉ុន្មាន​ឡើយ។ ដោយឡែក រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ តារា​ខ្មែរ​កាន់តែ​ច្រើន​ឡើង​បាន​បង្ហាញ​សម្ពន្ធភាព​ស្នេហ៍​ជាមួយ​ជន​ជាតិ​បរទេស​ច្រើន​ឡើង​ដូច​គ្នា ក្នុង​នោះ​ក៏​មាន​អ្នក​បែកបាក់​ខ្លះ​ដែរ។ ខាងក្រោម​ជា​តារា​ស្រី​ខ្មែរ​ល្បី​ៗ​ដែល​បាន​ស្វាមី និង​កំពុង​មាន​គូស្នេហ៍​ជនជាតិ​បរទេស។

តារា​សម្ដែង និង​អតីត​ពិធី​ការិនី​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ អឿន ដាលីស រៀបការ​ជាមួយ​លោក Nathan Blacker សញ្ជាតិ​អូស្ត្រាលី កាលពី​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ ២០១៣ តាម​បែប​គ្រិស្ត​សាសនា

អតីតពិធីការិនី ផូ មុន្នីពៅ បានរៀបការជាមួយ​លោក ​អេ​រិច ជនជាតិ​បា​រាំង ដែល​កាលនោះ​ជា​មន្ត្រី​នៅ​ស្ថានទូត​បារាំង ​កាលពី​ថ្ងៃ​ទី​១៩ កុម្ភៈ ឆ្នាំ​ ២០១១

តារាសម្តែង អ្នកនាង កែវ ស្រីនាង បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក Briyan ជា​អ្នកជំនួញ​ជន​ជាតិ​​អង់គ្លេស​ កាលពី​ចុងឆ្នាំ​ ២០០៣។ ចាប់តាំងពីរៀបការរហូតដល់ពេលនេះ អ្នកនាងមិនដែលបង្ហើបពីការបែកបាក់គ្នានឹងស្វាមីជនជាតិអង់គ្លេស ឡើយ ប៉ុន្តែនៅអំឡុងឆ្នាំ ២០២១ អ្នកនាងស្រាប់តែបង្ហាញគូស្នេហ៍ថ្មីវ័យក្មេងជា Tom Boy បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជន។

អតីតតារាបង្ហាញម៉ូដ អ្នកនាង គង់ ផល្លា ក៏មានស្វាមីជនជាតិបរទេសផងដែរ

តារាចម្រៀង និងតារាសម្តែង អ្នកនាង ទូច ស្រីលក្ខណ៍ បានរៀបការជាមួយលោក Morten Kvammen ​សញ្ជាតិ​ហុ​ល្លង់ ដើម​កំណើត​អង់គ្លេស​ កាលពីឆ្នាំ ​២០១១។តែ​គួរ​ឱ្យ​សោកស្ដាយ​សម្ពន្ធភាព​ប្ដី​ប្រពន្ធ​អ្នក​ទាំង​ពីរ​មិន​បាន​គង់វង្ស​ឡើយ ដោយ​នាង​បាន​សម្រេច​ចិត្ត​លែងលះ​ជាមួយ​អតីត​ស្វាមី​នៅ​អំឡុង​ឆ្នាំ ២០២០។

ពិធីការិនីឆ្នើម អ្នកនាង ខៀវ សានសាណា បានរៀបការជាមួយលោក Seraj Sutton សញ្ជាតិ​អា​មេ​រិ​ក ជា​អ្នកគ្រប់គ្រង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Herbalife Cambodia កាលពី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ ​២០១៦ បន្ទាប់​ពី​បាន​ចែកផ្លូវ​ជាមួយ​ស្វាមី​ទី​១​ជា​ជនជាតិ​កា​ណា​ដា

តារាសម្តែង និងជាតារាបង្ហាញម៉ូដ អ្នកនាង ទឹម រដ្ឋា រៀបការជាមួយលោក Jovany Antonio ជនជាតិ​អា​មេ​រិ​ក អ្នកជំនួញផ្នែកអចលនទ្រព្យ កាលពីថ្ងៃទី ២៦ ខែមិនា ឆ្នាំ២០២២ បន្ទាប់ពីស្រលាញ់មើលចិត្តគ្នារយៈពេល ៦ ឆ្នាំ

តារាចម្រៀង អេដា បានភ្ជាប់ពាក្យជាមួយលោក Allen Tan ជនជាតិអាមេរិកកាត់ខ្មែរ នៅព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២២

តារាសម្តែង និងជាតារាបង្ហាញម៉ូដ ប្រាសាទ ដាវីន មានស្វាមីជនជាតិបរទេស ឈ្មោះថា TIm GRintal

តារា​ម៉ូដែល និង​អតីត Miss Global Cambodia ឆ្នាំ​ ២០១៦​ អ្នក​នាង សូរ្យ អេនណា រៀបការជាមួយលោក Maurice Boumen ជនជាតិ​ហុល្លង់ដែល​មាន​​តួ​នាទី​ជា​អ្នក​​គ្រប់គ្រង​សណ្ឋា​​គារ​​​លំដាប់ផ្កាយ ៥ នៅ​ឯទី​ក្រុង​ហុងកុង ​កាល​​ពីថ្ងៃ​ ៦ ខែ មេសា ឆ្នាំ​ ២០១៩

Miss Universe Cambodia 2020 ញា រ៉េត សារីតា កំពុងមានគូស្នេហ៍ជនជាតិបរទេសឈ្មោះ Tomas Gimenez មានមុខ​តំណែង​ធំ​មួយ​ក្នុង​ក្រុមហ៊ុនស្រា​បៀរ Budweiser និង​ស្រាបៀរ Corona ក្នុងប្រទេស​កម្ពុជា

តារាបង្ហាញម៉ូដ និងពិធីការិនី ចាន់ គង្ការ កំពុងមានគូស្នេហ៍ជនជាតិជនជាតិ អូស្ត្រាលី ដោយទាំងពីរនាក់ទាក់ទងគ្នា ៥ ឆ្នាំមកហើយ

តារាចម្រៀង និងតារាសម្តែង កញ្ញា នៅ ដាណា កំពុងមានគូស្នេហ៍ជនជាតិបរទេស



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ