សកម្មភាពតូច​ៗប្រចាំថ្ងៃ ៥យ៉ាង បើ​ធ្វើ​ឲ្យ​ត្រូវ​មាន​ប្រយោជន៍​ច្រើន​ណាស់

ជា​រឿយៗ រឿង​តូចៗ​ដែល​យើង​ធ្វើ​ជា​ប្រចាំ ឬ​របស់​ធម្មតា​ដែល​យើង​មាន​នៅ​ក្នុង​ផ្ទះ ការិយាល័យ ឬ​សូម្បី​ផ្ទះ​បាយ​ មាន​ការ​ពិត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​យើង​មិន​ដែល​បាន​ដឹង​។ ជា​ការ​ពិត​ វា​មិន​គ្រាន់​តែ​ជា​រឿង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ប៉ុណ្ណោះ​ទេ​ តែ​វា​ជា​ការ​ពិត​ដែល​មាន​ប្រយោជន៍ ជួយ​ឲ្យ​អ្នក​ចំណេញ​ពេល​វេលា និង​កាត់​បន្ថយ​ភាព​ស្មុគស្មាញ​ទៀត​ផង។ ខាង​ក្រោម​នេះ​គឺ​ជា​ការ​ពិត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ៥​យ៉ាង​ដែល​អ្នក​គួរ​ដឹង។

១ ​អាហារ​ឆៅ​អាច​ជួយ​បញ្ចុះ​ទម្ងន់ ប្រសិន​បើ​អ្នក​ញុំា​អាហារ​ឆ្អិន​នឹង​ធ្វើ​ឲ្យ​អ្នក​ឡើង​គីឡូ

អាហារ​ឆ្អិន និង​អាហារ​ឆៅ​មាន​ភាព​ខុស​គ្នា​បើ​និយាយ​ដល់​កម្រិត​កាឡូរី។ យោង​ទៅ​តាម​ការ​សិក្សា​មួយ​ចំនួន អាហារ​ឆ្អិន​មាន​កាឡូរី​ខ្ពស់​ជាង​អាហារ​ឆៅ​ខ្លាំង។ អាហារ​ឆ្អិន​ហើយ​ឆ្លង​កាត់​ការ​ចម្អិន​ច្រើន​ដំណាក់​ដែល​ធ្វើ​ឲ្យ​រាងកាយ​ងាយ​ចាប់​យក​សារធាតុ​ចិញ្ចឹម​សម្រាប់​រាងកាយ​ តែ​ក៏​មាន​ជាតិ​កាឡូរី​ខ្ពស់​ដែរ។ ផ្ទុយ​ទៅ​វិញ​អាហារ​ឆៅ​ជួយ​ដុត​កាឡូរី​ដោយ​សារ​តែ​ដំណើរ​ការ​ក្នុង​ការ​រំលាយ​មាន​រយៈ​ពេល​យូរ។

២ បន្លែ​កក​អាច​​ល្អ​ជាង​បន្លែ​ស្រស់

បន្លែ​កក​សុវត្ថិភាព ហើយ​ពេល​ខ្លះ​អាច​ល្អ​ជាង​បន្លែ​ស្រស់​ទៅ​ទៀត។ ហេតុ​ផល​ដែល​ធ្វើ​ឲ្យ​បន្លែ​កក​​ល្អ គឺ​ដោយ​សារ​តែ​ យើង​ដាក់​វា​ក្នុង​ទូទឹកកក​ខណៈ​ពេល​វា​នៅ​ស្រស់ ​និង​មាន​អាហារូបត្ថម្ភ​ល្អ​បំផុត​ នេះ​បើ​យោង​ទៅ​តាម​អ្នក​ជំនាញ​អាហារូបត្ថម្ភ​។

៣ បើ​កាហ្វេ​ល្វីង​ខ្លាំង​ អ្នក​ថែម​អំបិល​ដើម្បី​ឲ្យ​វា​ល្មម

ស្ដាប់​ទៅ​ហាក់​ដូចជា​ចម្លែក​បន្តិច ព្រោះ​មិន​ដែល​មាន​នរណា​ផឹក​កាហ្វេ​ដាក់​អំបិល​នោះ​ទេ។ ប៉ុន្តែ​ប្រសិន​បើ​កាហ្វេ​ល្វីង​ខ្លាំង អ្នក​គ្រាន់​តែ​ថែម​អំបិល​ ២ស្លាបព្រា​កាហ្វេ នោះ​វា​នឹង​ជួយ​កាត់​ជាតិ​ល្វីង​នៃ​កាហ្វេ​នោះ​បាន​ល្អ​ជាង​ទឹកដោះគោ និង​ស្ករ​ទៅ​ទៀត។

៤ អ្នក​អាច​ប្រើ​កែវ​ទឹក ដើម្បី​បង្កើន​សំឡេង​ទូរស័ព្ទ​បាន

ដូច​ដែល​យើង​ដឹង​ថា​សំឡេង​ទូរស័ព្ទ​ដៃ​មិន​សូវ​ខ្លាំង​ប៉ុន្មាន​ទេ ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ដែល​ចូល​ចិត្ត​ស្ដាប់​តន្ត្រី​មាន​សំឡេង​ខ្លាំង​ ត្រូវ​បង្ខំ​ចិត្ត​ទិញ​កូន​បាស​ ឬ​បាស​ Bluetooth មួយ​ទៀត។ យ៉ាង​ណា​ប្រសិន​បើ​អ្នក​មិន​ចង់​ចំណាយ​ ឬ​ទៅ​ដើរ​លេង​ដែល​ពិបាក​យក​បាស​ទៅ​តាម អ្នក​អាច​បង្កើន​សំឡេង​តន្ត្រី​ពី​ទូរស័ព្ទ​របស់​អ្នក​បាន​ដោយ​គ្រាន់​តែ​ដាក់​ទូរស័ព្ទ​ទៅ​ក្នុង​កែវ​ទឹក​ធំ​មួយ។

៥ ​គម្រប​ប៊ិច​មាន​ប្រហោង​តូច​មួយ ការពារ​ក្នុង​ករណី​អ្នក​ប្រើ​ប្រហែស​លេប​ប៊ិច​ដោយ​ចៃដន្យ

វា​មិន​មែន​ជា​ការ​រចនា​ដោយ​ចៃដន្យ​នោះ​ទេ តែ​វា​គោលគំនិត​របស់​អ្នក​ផលិត​ប៊ិច​ក្នុង​ការ​ដាក់​ប្រហោង​នៅ​លើ​គម្រប​តែ​ម្ដង។ គេ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ឲ្យ​អ្នក​អាច​ដក​ដង្ហើម​បាន​ ក្នុង​ករណី​អ្នក​ប្រហែល​ភ្លេច​ខ្លួន​លេប​គម្រប​ប៊ិច​ ចូល​ទៅ​ក្នុង​ពោះ​ ឬ​ឆ្លាក់​នៅ​នឹង​ក ដោយ​សារ​ទម្លាប់​អង្កៀម​ប៊ិច​របស់​អ្នក​ប្រើប្រាស់​ភាគច្រើន​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ