ចូលចិត្តលេងទូរស័ព្ទមុនគេង ប្រយ័ត្នជួប​បញ្ហា​ធ្ងន់ ៤យ៉ាងនេះ

ជាទូទៅមនុស្សមួយចំនួនធំមានទម្លាប់លេងទូរសព្ទមុនចូលគេង ដើម្បីបន្ធូរភាពតានតឹង និងរំសាយអារម្មណ៍ស្មុគស្មាញ។ ការប្រើប្រាស់ទូរស័ព្វមុនពេលគេងបែបនេះអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព ប៉ុន្តែវាពិតជាមានលំបាកក្នុងការព្យាយាមមិនលេងវា។ ហើយអ្នកទាំងអស់គ្នាមានដឹងអត់ថាប្រសិនបើយើងរក្សានូវទម្លាប់លេងទូរស័ព្ទមុនគេង តើនឹងមានផលប៉ះពាល់អ្វីខ្លះ?

១. ធ្វើឱ្យឈឺភ្នែក

ការលេងទូរស័ព្ទយូរម៉ោងមុនពេលគេងនឹងធ្វើឱ្យភ្នែកឆាប់ស្រវាំង និងនឿយហត់ដែរ។ ពន្លឺជះដែលចេញពីទូរស័ព្ទក៏អាចបង្កឱ្យភ្នែកមានការឈឺចាប់ដែរ។ ដូច្នេះដើម្បីការពារភ្នែក យើងគួរតែបន្ថយពន្លឺទូរស័ព្ទ និងជៀសវាងការប្រើប្រាស់ទូរសព្ទក្នុងរយៈពេលយូរ។

២. រំខានដំណេក

អាចជាទម្លាប់ដែលមនុស្សភាគច្រើនគឹតែងតែជជែកលេង ឬឆែកទូរស័ព្ទមើលពីនេះពីនោះបន្តិចមុនពេលចូលគេង។ ទម្លាប់បែបនេះប្រហែលជាត្រូវបានគេចាត់ទុកមិនសូវមានផលប៉ះពាល់នោះទេ ប៉ុន្តែការប្រើប្រាស់មុនពេលគេងបែបនេះនឹងធ្វើឱ្យមានផលរំខានដល់សុខភាពផងដែរ​ ជាពិសេសគឺដំណេក។ ពន្លឺពណ៌ខៀវចេញពីទូរស័ព្ទនឹងរាងកាយធ្លាក់ចុះនូវកម្រិតមេឡាតូនីនដែលជាអ័រម៉ូនជំរុញការគេងផងដែរ។  

៣. រោយ ក

ការលេងទូរស័ព្ទច្រើនមុនចូលគេងក៏ជាមូលហេតុមួយដែលធ្វើឱ្យយើងរោយកដែរ។ នៅពេលដែលយើងប្រឹងអោនមើលទូរស័ព្ទ នោះសាច់ដុំនៅត្រង់កនឹងឡើងតឹងហើយបង្កជាការឈឺចាប់តែម្ដង។ បញ្ហារោយ កនេះក៏ត្រូវបានរាប់ជាមូលហេតុដែលធ្វើឱ្យយើងគេងមិនលក់ផងដែរ។

៤. ពន្លឿនភាពចាស់

យើងប្រហែលជាចំណាយច្រើនទៅលើផលិតផលថែរក្សាសម្ផស្សថ្លៃៗជាច្រើន ប៉ុន្តែមិនសូវជាបានផលឡើយដោយសារទម្លាប់រស់នៅតូចៗរបស់យើងដូចជាការលេងទូរស័ព្ទជាដើម។ ពន្លឺពណ៌ខៀវដែលចេញពីទូរស័ព្ទនឹងធ្វើឱ្យអ័រម៉ូនស្រ្តេសក្នុងខ្លួនឯងកើនឡើងកាន់តែច្រើន និងអ័រម៉ូនមេឡាតូនីនថយចុះផងដែរ។ ដូច្នេះហើយវានឹងជំរុញឱ្យយើងកាន់តែចាស់ទៅៗតែម្ដង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពីកិច្ចប្រជុំហ្វ្រង់កូហ្វូនីដល់ទឹកដីអង្គរ៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង Macron ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍កម្ពុជា

ក្នុងកំលុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វត្តមានរបស់ឯកឧត្តម Emmanuel Macron

មកទស្សនកិច្ចកម្ពុជា ២ យប់ ៣ ថ្ងៃ ភរិយាប្រធានាធិបតីបារាំង លោកស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានទៅ​ទីកន្លែងសំខាន់ៗទាំងនេះ

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ ឬ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រៅ​ប្រទេស​ម្ដង​ៗ ភរិយា​ថ្នាក់ដឹកនាំ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ផ្នែក «ការទូតទន់ភ្លន់» (So

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី