ច្របាច់​ហើយ​កុំ​​ទាន់​ចោល! សម្បក​ក្រូចឆ្មារ​​​ អាច​យក​មក​ប្រើ​ជា​ប្រយោជន៍​ ៧យ៉ាងនេះបាន

ក្រូច​ឆ្មារ​ជា​គ្រឿង​ទេស​ប្រើ​សម្រាប់​បន្ថែម​រសជាតិ​ជូរ​ទៅ​លើ​អាហារ​ ដែល​ភាគ​ច្រើន​យើង​តែង​យក​ទៅ​ធ្វើ​ជា​គ្រឿង​ផ្សំ​ទឹក​ជ្រលក់​​មិន​អាច​ខ្វះ​បាន​។​ ប៉ុន្តែ​អ្នក​ដឹង​ទេ​ថា​ សម្បកក្រូច​ឆ្មារ​ដែល​យើង​បោះ​ចោល​រាល់​ថ្ងៃ​នេះ​ អាច​យក​មក​ប្រើ​ប្រយោជន៍​ផ្សេង​ទៀត​បាន​ជា​ច្រើន​។​ ថ្ងៃ​នេះ AMS យើង​នឹង​មក​ចែក​រំលែក​គន្លឹះ​សម្ងាត់​របស់សម្បក​ក្រូច​ឆ្មារ​ទាំង​ ៧​ យ៉ាង​ ធានា​ពេល​ដឹង​ហើយ​នឹង​លែង​បោះ​ចោល​ទៀត​ហើយ​។​

១.​ ធ្វើ​ឱ្យ​អ៊ីណុក​កាន់​តែ​ភ្លឺ​រលោង​៖

ក្នុងសម្បកក្រូច​ឆ្មារ​មាន​ផ្ទុក​ជាតិ​អាស៊ីដ​ ដែល​អាច​យក​មក​ប៉ូលា​ដែក​អ៊ីណុក​ ឬ​របស់​របរ​ប្រើ​ប្រាស់​ផ្សេង​ៗ​ដែល​ធ្វើ​ពី​អ៊ីណុក​ឱ្យ​ភ្លឺ​រលោង​យ៉ាង​មិន​គួរ​ឱ្យ​ជឿ​។​ វិធី​ធ្វើ​គ្រាន់​តែ​យក​សម្បក​ក្រូច​ឆ្មារ​ដែល​ប្រើ​រួច​ហើយ​មក​ខាត់​លើ​ដែក​អ៊ីណុក​ឱ្យ​សព្វ​ល្អ​ រួច​ជូត​ចេញ​ដោយ​ទឹក​ស្អាត​នឹង​ធ្វើ​ឱ្យ​របស់​ប្រើ​ប្រាស់​របស់​អ្នក​ត្រឡប់​មក​ភ្លឺ​រលោង​ដូច​ដើម​វិញ​ហើយ​។​

២.​ បំបាត់​ក្លិន​ស្អុយ​ក្នុង​ធុង​សំរាម​៖

សម្បកក្រូច​ឆ្មារ​គឺ​ជា​តួ​ជំនួយ​ក្នុង​ការ​បំបាត់​ក្លិន​មិន​ល្អ​ក្នុង​ធុង​សំរាម​។​ នៅ​ពេល​ដែល​ធុង​សំរាម​ចាប់​ផ្តើម​ភាយ​ក្លិន​មិន​ល្អ​ យកសម្បកក្រូច​ឆ្មារ​ ឬ​សម្បក​ក្រូច​ទៅ​ដាក់​ក្នុង​ធុង​សំរាម​។​ នោះ​វា​នឹង​កាត់​បន្ថយ​ក្លិន​មិន​ល្អ​ទាំង​ឡាយ​បាន​យ៉ាង​ល្អ​។​

៣.​ ស្នាម​លឿង​ជាប់​កែវ​កាហ្វេ​ ឬ​ប៉ាន់​តែ​៖

នេះ​ច្រើន​តែ​ជា​បញ្ហា​ដែល​ស្ត្រី​មេផ្ទះ​ជួប​ប្រទះ​ កែវ​ឬ​ប៉ាន់​តែ​ដែល​ប្រើ​យូរ​ទៅ​តែង​តែ​មាន​ស្នាម​ប្រឡាក់​ពណ៌​លឿង​ជាប់​ដុះ​មិន​ចេញ​។​ ដំណោះ​ស្រាយ​គឺ​ដាក់​សម្បក​ក្រូច​ឆ្មារ​ចូល​ទៅ​រួច​ចាក់​ទឹក​ក្ដៅ​ត្រាំ​ចោល​ក្នុង​រយៈ​ពេល​ ១​ ម៉ោង​។​ បន្ទាប់​មក​ចាក់​ចោល​យក​មក​លាង​តាម​ធម្មតា​ នោះ​ស្នាម​ប្រឡាក់​នឹង​សម្អាត​ចេញ​យ៉ាង​ងាយ​ស្រួល​។

៤.​ បំបាត់​ក្លិន​ទឹក​ខ្មេះ​៖

ក្រូច​ឆ្មារ​ដែល​ច្របាច់​ទឹក​រួច​ហើយ​ កុំ​បោះ​សំបក​ចោល​ ព្រោះ​សម្បករបស់​ក្រូច​ឆ្មារ​ជា​តួ​បំបាត់​ក្លិន​បាន​ល្អ​ខ្លាំង​ណាស់​។​ ប្រសិន​បើ​អ្នក​បាន​ធ្វើ​ឱ្យ​កំពប់​ទឹក​ខ្មេះ​ហើយ​មាន​ក្លិន​ឆួល​ពេញ​បន្ទប់​ វិធី​ងាយ​ៗ​នោះ​គឹ​គ្រាន់​តែ​ប្រើ​សំបក​ក្រូច​ឆ្មារ​មក​ត្រដុស​កន្លែង​ដែល​កំពប់​នោះ​។​ បន្ទាប់​មក​យក​ក្រណាត់​សើម​មក​ជូត​ឱ្យ​ស្អាត​ នឹង​អាច​បំបាត់​ក្លិន​ឆួល​របស់​ទឹក​ខ្មេះ​បាន​ហើយ​។​

៥.​ បង្ហូរ​លូ​ដែល​ភាយ​ក្លិន​មិន​ល្អ​ចេញ​មក​ក្រៅ​៖

វិធី​បំបាត់​ក្លិន​មិន​ល្អ​ចេញ​ពី​បង្ហូរ​លូ​គឺ​ យក​សម្បក​ក្រូច​ឆ្មារ​ទៅ​ដាក់​តាម​មាត់​លូ​។​ នោះ​ក្លិន​មិន​ល្អ​នឹង​ចាប់​ផ្ដើម​បាត់​បន្តិច​ម្ដង​ និង​ជំនួស​មក​វិញ​ក្លិន​ប្រហើរ​របស់​សំបក​ក្រូច​ឆ្មារ​។​

៦.​ ធ្វើ​គ្រឿង​ក្រអូប​ដាក់​ផ្ទះ​៖

យក​សម្បក​ក្រូច​ឆ្មារ​មក​លាយ​ជាមួយ​របស់​ធម្មជាតិ​ដែល​មាន​ក្លិន​ក្រអូប​ដូច​ជា​ ៖​ ពន្លៃ​ និង​គ្រឿង​ក្រអូប​ផ្សេង​ទៀត​មក​ដាក់​លាយ​គ្នា​ក្នុង​ប្រអប់​បិទ​ជិត​ទុក​ចោល​ឱ្យ​ក្រៀម​ល្អ​។​ រួច​យក​ទៅ​ដាក់​តាម​បន្ទប់​នីមួយ​ៗ​នោះ​នឹង​បង្កើត​បាន​ជា​ក្លិន​ក្រអូប​ដែល​ធ្វើ​ឱ្យ​អារម្មណ៍​ស្រស់​ស្រាយ​។

៧.​ ធ្វើ​ឱ្យ​ម៉ៃក្រូវ៉េវ​បញ្ចេញ​កម្ដៅ​ក្ដៅ​ល្អ​៖

ម៉ាស៊ីន​ម៉ៃក្រូវេវ​ដែល​ប្រើ​កម្តៅ​ម្ហូប​ជា​រៀង​រាល់​ថ្ងៃ​ប្រាកដ​ជា​មាន​ជាប់​ស្នឹម​ ឬ​កាក​សំណល់​ជាប់​នៅ​ខាង​ក្នុង​ដែល​ពិបាក​សម្អាត​ និង​បន្សល់​ក្លិន​អាហារ​លាយ​ឡំ​គ្នា​។​ វិធី​ដែល​ងាយ​បំផុត​នោះ​គឺ​ ចាក់​ទឹក​ស្អាត​ចូល​ទៅ​ក្នុង​ចាន​ ហាន់​ក្រូច​ឆ្មារ​ជា​ពាក់​កណ្ដាល​រួច​ច្របាច់​ចូល​ក្នុង​ទឹក​ដោយ​ដាក់​សម្បកចូល​ដែរ​។​

យក​ទៅ​ដាក់​កម្ដៅ​ក្នុង​ម៉ាស៊ីន​ម៉ៃក្រូវេវ​ឱ្យ​ក្តៅ​រយៈ​ពេល​ ២​ ទៅ​ ៣​ នាទី​។​ បន្ទាប់​មក​យក​ចាន​នោះ​ចេញ​មក​ ហើយ​ប្រើ​ក្រណាត់​សើម​ជូត​សម្អាត​ផ្នែក​ខាង​ក្នុង​ នោះ​ស្នាម​ប្រឡាក់​និង​ស្នឹម​ផ្សេង​ៗ​ត្រូវ​បាន​សម្អាត​យ៉ាង​ងាយ​ស្រួល​ និង​មិន​មាន​បន្សល់​ក្លិន​អាហារ​ទៀត​ឡើយ​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ

មហោស្រពល្ខោននិយាយ ទូទាំងប្រទេស ឆ្នាំ ២០២៦ ចាប់ផ្ដើមស្អែកនេះហើយ

ក្នុង១ ឆ្នាំ មាន​តែ​ម្ដង​ប៉ុណ្ណោះ មិន​បាន​ចូលរួម​ប្រាកដ​ជា​គួរ​ឱ្យ​ស្ដាយ ព្រោះ​ថា​នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​កម្រ​ដែល​កូន​ខ្មែរ​ច្រើន​ជំនាន់​បាន​រួម​គ្នា​គិត​

តើអ្នកដឹងទេថា វត្ថុបុរាណខ្មែរដែលតាំងបង្ហាញក្នុងសារមន្ទីរល្បីៗលើពិភពលោក មួយចំនួនធំជា “បុរាណវត្ថុប្រឡាក់ឈាម” ដែលត្រូវគេលួចចេញពីប្រាសាទយើងនាសម័យសង្គ្រាម…

មុននឹងបានវិលត្រលប់មកកម្ពុជាវិញ រូបចម្លាក់បុរាណខ្មែរជាច្រើនត្រូវបានរៀបចំតាំងបង្ហាញយ៉ាងមានរបៀបរៀបរយ ក្រោមពន្លឺភ្លើងពណ៌មាសក្នុងទូកញ្ចក់នៃសារមន្ទីរធំៗនៅ