មូលហេតុដែលមិនគួរទុកក្រូចឆ្មារសល់ៗឱ្យស្ងួតចោលក្នុងទូរទឹកកក ព្រោះវាមានប្រយោជន៍ច្រើនហួសការគិត

មនុស្សជាច្រើនមានទម្លាប់មួយពេលធ្វើម្ហូប គឺកាត់ក្រូចឆ្មារប្រើតែបន្តិចបន្តួច រួចទុកវាចោលក្នុងទូទឹកកករាប់សប្ដាហ៍ រហូតដល់វាស្ងួតប្រើការលែងកើត។ មកផ្លាស់ប្ដូរទម្លាប់នេះ ហើយប្រើវាឱ្យមានប្រយោជន៍ល្អជាង ព្រោះក្រៅពីប្រើប្រាស់សម្រាប់គ្រឿងផ្សំរសជាតិ ឬធ្វើទឹកក្រូចឆ្មារត្រជាក់ៗហើយ ក្រូចឆ្មារនៅមានប្រយោជន៍ក្នុងផ្ទះបាយច្រើនជាងអ្វីដែលអ្នកគិតយ៉ាងអស្ចារ្យ។

វិធីប្រើប្រាស់ប្រយោជន៍ពីក្រូចឆ្មារ ១២ យ៉ាង

  • ជូតកញ្ចក់ឱ្យភ្លឺស្អាត៖ ជូតកញ្ចក់ដោយទឹកក្រូចឆ្មារនឹងជួយជម្រះស្នាមប្រឡាក់ និងស្នាមទឹកបានល្អ ដោយសារក្រូចឆ្មារមានអាស៊ីតដែលជួយកាត់បន្ថយស្នាមខ្លាញ់ ស្នាមទឹក និងធូលីដីបានល្អ។ គ្រាន់តែលាយទឹកក្រូចឆ្មារជាមួយទឹកក្ដៅឧណ្ហៗ រួចប្រើក្រណាត់ជ្រលក់ទឹកក្រូចឆ្មារជូតកញ្ចក់។ វិធីនេះមិនត្រឹមតែធ្វើឱ្យកញ្ចក់ថ្លាសស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារការកើតមានស្នាមប្រឡាក់ថ្មីទៀតផង។
  • សម្អាតម៉ាស៊ីនមីក្រូវ៉េវ (Microwave)៖ ខាងក្នុងម៉ាស៊ីនមីក្រូវ៉េវរបស់អ្នកមើលទៅប្រឡាក់ដូចរូបគំនូរ Picasso មែនអត់? ក្រូចឆ្មារជួយឱ្យវាស្អាតរលោង និងគ្មានក្លិនបាន! គ្រាន់តែហាន់ក្រូចឆ្មារជាចំណិត (ឬប្រើកន្លះចំបែកដែលសល់) ដាក់ក្នុងចានដែលមានទឹក រួចដាក់ចូលក្នុងមីក្រូវ៉េវដោយប្រើកម្ដៅអតិបរមាប្រហែល ១៥ នាទី។ ពេលរួចរាល់កុំទាន់ប្រញាប់បើកទ្វារ ត្រូវបិទទុកចោល ៥ នាទីទៀតដើម្បីឱ្យចំហាយទឹកជ្រាប។ បន្ទាប់មកប្រើក្រណាត់សើមល្មមជូតសម្អាតខាងក្នុង។
  • ខាត់អាងលាងចានឱ្យរលោងស្រស់ស្អាត៖ រាយ Baking Soda លើអាងលាងចាន រួចប្រើក្រូចឆ្មារកន្លះចំណិតខាត់ដុសឱ្យសព្វ។ លាងជម្រះដោយទឹកស្អាត ហើយជូតឱ្យស្ងួត អាងលាងចានរបស់អ្នកនឹងរួចរាល់សម្រាប់ការប្រើប្រាស់យ៉ាងភ្លឺរលោង។
  • សម្អាតជ្រុញ៖ ជ្រុញរបស់អ្នកប្តូរពណ៌ មានស្នាមប្រឡាក់ ឬមានក្លិនខ្លាំងមែនទេ? សាកល្បងប្រើក្រូចឆ្មារកន្លះចំណិតដុសជាមួយអំបិលគ្រាប់ធំ បន្ទាប់មកយកទៅលាងតាមធម្មតា រួចយកទៅហាលឱ្យស្ងួត។
  • ជម្រះស្នាមច្រែះ៖ លាយទឹកក្រូចឆ្មារ ១ ភាគ ជាមួយអំបិល ២ ភាគ ដើម្បីធ្វើជាគ្រីមខាប់ បន្ទាប់មកលាបលើកាំបិត ឬស្លាបព្រាសមដែលមានច្រែះ រួចប្រើសម្បកក្រូចឆ្មារខាត់ដុសរហូតដល់ស្នាមច្រែះជ្រុះអស់។
  • សម្អាតប្រអប់ប្លាស្ទិក៖ យកក្រូចឆ្មារហាន់ជាចំណិតមកដុសឱ្យសព្វប្រអប់ប្លាស្ទិក មុននឹងយកប្រអប់ប្លាស្ទិកទៅត្រាំក្នុងទឹកលាយទឹកក្រូចឆ្មារទុក ១៥-៣០ នាទី រួចសឹមយកមកលាងជាមួយទឹកលាងចាន និងទឹកស្អាតតាមធម្មតា។ អាស៊ីតស៊ីទ្រីក (Citric acid) ក្នុងក្រូចឆ្មារនឹងជួយសម្លាប់បាក់តេរី និងបំបែកម៉ូលេគុលក្លិនអាលកចេញពីប្រអប់បាន។
  • សង្គ្រោះឆ្នាំង/ខ្ទះដែលខ្លោច៖ ងាយៗ គ្រាន់តែចាក់ទឹកឱ្យលិចបាតឆ្នាំង បន្ថែមទឹកក្រូចឆ្មារ ១ ផ្លែ រួចយកទៅរំងាស់ដោយភ្លើងតិចៗប្រហែល ១០–២០ នាទី។ ស្នាមខ្លោចភាគច្រើននឹងសន្សឹមៗរបកចេញ ធ្វើឱ្យអ្នកខាត់ស្នាមខ្លោចដែលសល់ចេញបានងាយស្រួលជាងមុនយ៉ាងខ្លាំង។
  • ធ្វើទឹកថ្នាំដេញមូស និងស្រមោច៖ ប្រសិនបើក្នុងផ្ទះបាយមានមូសច្រើន ត្រូវដាំទឹកក្រូចឆ្មារ ទឹកស្អាត និងឈើអែមចូលគ្នា (ប្រើទឹកក្រូចឆ្មារប្រហែល ៤–៥ ផ្លែ ក្នុងទឹក ១ លីត្រ) ចាក់ដាក់ចាន រួចយកទៅដាក់តាមចំណុចដែលត្រូវការការពារ។ ចំណែកការដេញស្រមោច ឱ្យប្រើទឹកក្រូចឆ្មារលាយទឹកស្អាត (សមាមាត្រ ទឹកស្អាត ២ ភាគ : ទឹកក្រូចឆ្មារ ១ ភាគ) បាញ់តាមតំបន់ដែលស្រមោចចូលចិត្តវារកាត់។
  • បំបាត់ក្លិនអាប់ក្នុងទូទឹកកក៖ ជ្រលក់ទឹកក្រូចឆ្មារលើប៉ុង ឬដុំសំឡី រួចដាក់លើចានដាក់ក្នុងទូទឹកកក ក្លិនខ្លាំងៗនឹងត្រូវបឺតស្រូបយកទៅ។
  • រក្សាអាហារមិនឱ្យខ្មៅ៖ ផ្លែឈើ ដូចជាប៉ោម ចេក ឬអាវ៉ូកាដូ នឹងកើតប្រតិកម្មអុកស៊ីតកម្មយ៉ាងរហ័សពេលប៉ះពាល់ខ្យល់ ធ្វើឱ្យសាច់ផ្លាស់ប្ដូរទៅជាពណ៌ត្នោត។ បញ្ហានេះអាចការពារបានដោយការច្របាច់ទឹកក្រូចឆ្មារស្រោបស្ដើងៗ (អាចប្រើបច្ចេកទេសដូចគ្នានេះបាន ប្រសិនបើត្រូវការធ្វើចេកបំពងស្ងួត)។

ការប្រុងប្រយ័ត្នពេលប្រើទឹកក្រូចឆ្មារសម្អាត

  • ហាមលាយជាមួយទឹកសាប៊ូធ្វើឱ្យស (Bleach)៖ ទឹកក្រូចឆ្មារមានលក្ខណៈជាអាស៊ីត ដូច្នេះមិនគួរយកទៅលាយជាមួយទឹកសាប៊ូ ឬផលិតផលសម្អាតប្រភេទផ្សេងទៀតឡើយ ព្រោះការលាយទឹកសាប៊ូជាមួយសារធាតុដែលមានលក្ខណៈជាអាស៊ីត អាចបង្កឱ្យកើតឧស្ម័នក្លរីន ដែលធ្វើឱ្យរលាកភ្នែក បំពង់ក និងប្រព័ន្ធដង្ហើម។ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺណែនាំថា មិនគួរលាយទឹកសាប៊ូ ឬទឹកថ្នាំសម្លាប់មេរោគជាមួយផលិតផលសម្អាតផ្សេងៗឡើយ។
  • ទឹកក្រូចឆ្មារមិនមែនជាទឹកថ្នាំសម្លាប់មេរោគស្តង់ដារទេ៖ ទោះបីជាទឹកក្រូចឆ្មារជួយជម្រះស្នាមប្រឡាក់ និងកាកសំណល់មួយចំនួនបាន ប៉ុន្តែការសម្អាតមិនដូចគ្នានឹងការសម្លាប់មេរោគនោះទេ។ ការសម្លាប់មេរោគលើរបស់ផ្សេងៗដែលមានហានិភ័យ គួរប្រើប្រាស់ផលិតផលដែលបានឆ្លងកាត់ការទទួលស្គាល់ និងអនុវត្តតាមស្លាកសញ្ញាយ៉ាងម៉ឺងម៉ាត់។

ប្រសិនបើបានដឹងល្បិចទាំងអស់នេះហើយ ក៏ដល់ពេលទាញយកប្រយោជន៍ពីក្រូចឆ្មារមកប្រើឱ្យសមតម្លៃគ្រប់ដំណក់គ្រប់ផ្នែកហើយ។ ប៉ុន្តែប្រសិនបើអ្នកនៅតែភ្លេចទុកក្រូចឆ្មារកន្លះចំបែកចោលក្នុងទូទឹកកកទៀតនោះ យ៉ាងហោចណាស់ក៏ត្រូវរក្សាទុកឱ្យត្រូវវិធី ដើម្បីកុំឱ្យវាស្ងួតក្រពិត និងអស់ទឹក ដោយត្រូវរក្សាទុកក្នុងប្រអប់បិទគម្រប ឬដាក់ក្នុងកែវទឹក រួចក្លាសេទុកក្នុងទូទឹកកក។ វិធីល្អគួររកអ្វីមកគ្របបិទផង ព្រោះទោះបីជាមិនយកមកញ៉ាំបន្ត ក៏នៅតែអាចយកទៅប្រើប្រយោជន៍ផ្សេងៗទៀតបានដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *