សម្រស់ធម្មជាតិ Zhao Lusi ស្រស់ស្អាត និងគួរឲ្យស្រឡាញ់ខ្លាំងតាំងពីនៅក្មេង

Zhao Lusi ជាតារាសម្ដែងស្រីចិនវ័យក្មេងដែលមានទេពកោសល្យ និងកំពុងមានភាពល្បីល្បាញខ្លាំងក្នុងប្រទេសចិន និងត្រូវបានគេដាក់រហស្សនាមថា ជាបុប្ផាឆ្នាំ ៩៥ ដែលមានភាពលេចធ្លោម្នាក់ផងដែរ។ មែនទែនទៅ ជាតារាស្រីកំពុងទទួលការចាប់អារម្មណ៍ម្នាក់ តារាស្រីវ័យ ២៥ ឆ្នាំរូបនេះក៏ជៀសមិនផុតពីការរិះគន់ពីអ្នកលេងលើបណ្ដាញសង្គមអ៊ីនធើណេតមួយចំនួនដែរ។ ជារឿយៗ Zhao Lusi ត្រូវគេលើកឡើងថា មុខមាត់របស់នាងបានឆ្លងកាត់មុខកាំបិតកែសម្ផស្សទើបមានសម្រស់ស្រស់ស្អាតដូចបច្ចុប្បន្ន។

ប៉ុន្តែថ្មីៗ នេះ រូបភាពជាច្រើនរបស់តារាស្រី Zhao Lusi ត្រូវបានចែកចាយលើបណ្ដាញសង្គម Weibo ដែលរូបភាពទាំងនេះ ធ្វើឲ្យមនុស្សជាច្រើនជឿជាក់ថា សម្រស់របស់នាងគឺស្រស់ស្អាតតាំងពីក្មេង និងគួរឲ្យស្រឡាញ់។ រូបរាងរបស់នាងគឺមិនប្លែកខ្លាំងពីកាលនៅក្មេងឡើយ គ្រាន់តែការតុបតែងខ្លួន និងផាត់មុខបន្ថែមធ្វើឲ្យនាងមានរូបរាងស្រស់ស្អាតប្លែកប៉ុណ្ណោះ។ សម្រស់របស់តារាស្រី Zhao Lusi រាល់ពេលតុបតែងខ្លួនឡើងកម្មវិធី ឬថតទស្សនាវដ្ដីនានា តែងត្រូវមតិជាច្រើនលើកសរសើរថាស្រស់ស្អាតប្រៀបបានដូចកូនក្រមុំតុក្កតា។

ជាថ្មីម្ដងទៀត  Zhao Lusi ជាតារាស្រីចិនវ័យក្មេងម្នាក់ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនទាំងក្នុង និងក្រៅប្រទេស។ ការសម្ដែងប៉ិនប្រសប់ និងរូបសម្បត្ដិស្រស់ស្អាតបានធ្វើឲ្យនាងក្លាយជាតារាស្រីដែលមានឥទ្ធិពលម្នាក់ក្នុងប្រទេសចិន។ រូបនាងបានចេញប្រឡូកក្នុងវិថីសិល្បៈកំឡុងឆ្នាំ ២០១៧ នាងចាប់ផ្ដើមមានភាពលេចធ្លោខ្លាំងក្រោយសម្ដែងរឿង The Romance of Tiger and Rose។ ការបង្ហាញខ្លួនក្នុងរឿង The Long Ballad និង Love Like The Galaxy បានធ្វើឲ្យនាងក្លាយជាតារាស្រីវ័យក្មេងដ៏លេចធ្លោខ្លាំង ដោយសារតែការសម្ដែងដ៏ល្អឥតខ្ចោះធ្វើឲ្យមហាជនមិនសរសើរមិនបាន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ