មិនត្រឹមតែជាតារាស្រីជួរមុខនៅកូរ៉េដែលទទួលជោគជ័យទាំងផ្នែកច្រៀងនិងសម្ដែង ប៉ុន្តែ បច្ចុប្បន្ន YoonA ក៏ជោគជ័យខ្លាំងណាស់ដែរក្នុងការវិនិយោគអចលនទ្រព្យ។

ថ្មីៗនេះសមាជិករូបស្រស់របស់ក្រុម Girls’ Generation YoonA បានទទួលការចាប់អារម្មណ៍ខ្លាំង មិនមែនដោយសារតែការប្រកាសគម្រោងថ្មីៗក្នុងវិស័យសិល្បៈ ប៉ុន្តែគឺដោយសារការវិនិយោគអចលនទ្រព្យរបស់នាង។
ក្នុងនោះសារព័ត៌មានកូរ៉េខាងត្បូង News1 បានរាយការណ៍ថា YoonA អាចបង្កើនទ្រព្យសម្បត្តិកាន់តែច្រើន តាមរយៈការវិនិយោគអចលនទ្រព្យជាមួយនឹងអគារដែលនាងបានទិញក្នុងឆ្នាំ ២០១៨ នៅសង្កាត់ Gangnam។ មានជាន់ក្រោមដីចំនួនពីរ និងបួនជាន់ពីលើដី អគារនេះត្រូវបាន YoonA ទិញក្រោមឈ្មោះរបស់នាងផ្ទាល់ក្នុងតម្លៃ ១០ ពាន់លានវ៉ុន ឬ ៧,២៧ លានដុល្លារអាមេរិក ដោយក្នុងនោះនាងបានចាយលុយសុទ្ធប្រហែល ២,៩ លានដុល្លារអាមេរិក។
រហូតដល់ខែមិថុនា ឆ្នាំ ២០២៣ អគារនេះទាំងមូលត្រូវបានលក់ក្នុងតម្លៃ ១៧,៧ លានដុល្លារ ។ ទោះជាយ៉ាងណា អ្នកជំនាញអចលនទ្រព្យបានប៉ាន់ប្រមាណថាតម្លៃទីផ្សារជាក់ស្តែងនៃអគារនេះគឺប្រហែល ១៨,២ លានដុល្លារ។
ប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាង ១៦ ឆ្នាំ Yoona បានកសាងភាពជោគជ័យយ៉ាងរឹងមាំដល់បច្ចុប្បន្ន។ តាមរយៈអាជីពជាតារាចម្រៀង សម្ដែង ម៉ូដែល និងការវិនិយោគផ្សេងៗធ្វើឱ្យតារាស្រីវ័យ ៣៤ រូបនេះអាចរកចំណូលបានយ៉ាងច្រើន ហើយបើតាមស្ថិតិពី Netizens Report បានឱ្យដឹងថាសមាជិក Girls’ Generation រូបនេះមានទ្រព្យសម្បត្តិរហូតដល់ ៣០លានដុល្លារ គិតត្រឹមឆ្នាំ២០២៤ ៕






















































Account
Security
Favourite Content