បែកគ្នាជិត១០ឆ្នាំ! យ៉ែម សំអូន សុំភរិយាអ្នកនាង យ៉ាន លីនដា រៀបការម្តងទៀត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ការ​បែកបាក់​គ្នា​រវាង​តារា​ចម្រៀង​ចាស់​វស្សា យ៉ែម សំអូន និង​ភរិយា​អ្នក​នាង យ៉ាន លីនដា កាលពី​ឆ្នាំ ២០១៥ ធ្វើឲ្យ​អ្នក​គាំទ្រ សោកស្ដាយ និង​តែងតែ​បន់​ឲ្យ​អ្នក​ទាំង ២ ត្រូវ​គ្នា​វិញ​។ ទីបំផុត​គូស្នេហ៍​ទាំង ២ បាន​ត្រឡប់​មក​ត្រូវ​រ៉ូវគ្នា​វិញម្ដង​ទៀត ក្រោយលែងលះគ្នា​ជិត​១០ ឆ្នាំ ដោយ​ម្នាក់​រស់នៅ​ខ្មែរ និង​ម្នាក់​ទៀតត្រឡប់​ទៅ​​រស់នៅ​អូស្ត្រាលី។

ក្រោយ​បែក​គ្នា​ទាំង យ៉ែម សំអូន និង យ៉ាន លីនដា សុទ្ធតែ​គ្មាន​អ្នក​ថ្មី​ណា​មក​ជំនួស​កន្លែង​គ្នា​ឡើយ ដោយ​អ្នក​ទាំង ២ នៅ​លីវ​រៀង​ៗ​ខ្លួន និង​បន្ត​ចិញ្ចឹម​កូន​ស្រី​តែ​មួយ​រួម​គ្នា គឺ យ៉ែម វីរ៉ូនី។ បើ​ទោះ​ជា​អ្នក​ទាំង ២ បែក​គ្នា ហើយ​ខាង​ស្រី​បាន​ទៅ​រស់នៅ​អូស្ត្រាលី​វិញ​ក៏​ដោយ តែ​អ្នក​នាង យ៉ាន លីនដា បាន​ឡើង​ចុះ​មក​ស្រុក​ខ្មែរ​ជា​ញឹកញាប់ ដើម្បី​ជួបជុំ​មិត្តចាស់​ៗ។

កាល​ពី​អំឡុង​ខែ ៥ កន្លង​ទៅ​នេះ អ្នកនាង លីនដា ក៏​បាន​ត្រឡប់​មក​ខ្មែរ និង​បន្ត​ជួបជុំ​ស្វាមី​ម្ដង​ទៀត ក្នុង​ឱកាស​ខួបកំណើត​កូនស្រី​បណ្ដូលចិត្ត។ នា​ឱកាស​នោះ មិត្ត​រួម​អាជីព​ដែល​ស្និទ្ធស្នាល​នឹង​គ្រួសារ យ៉ែម សំអូន ពិតជា​រីករាយ ដោយ​ឃើញ​អ្នក​ទាំង ២ អាច​វិល​មក​ស្រលាញ់​គ្នា និង​រួមរស់​ជា​ប្ដី​ប្រពន្ធ​គ្នា​ម្ដង​ទៀត។

រហូត​មក​ដល់​ថ្ងៃទី១៦ ខែ​សីហា កន្លង​ទៅ តារា​ចម្រៀង និង​ជា​ម្ចាស់ Dara Entertainment បាន​សុំ​តារា​ចម្រៀង​ស្រី​សម្បុរ​សណ្ដែក​បាយ យ៉ាន លីនដា រៀបការ​ម្ដងទៀត ក្រោ​បរិយាកាស​រ៉ូមែនទិក។ ដោយ​កម្មវិធី គឺ​ត្រូវ​បាន​ខាង​ប្រុស​រៀបចំ surprise និង​អញ្ជើញ​មិត្ត​ស្និទ្ធស្នាលចូលរួម​ធ្វើ​ជា​សាក្សី​ស្នេហ៍​ ព្រម​ជាមួយ​កូន​ស្រី​។ ថ្ងៃ​សុំ​រៀបការ​ម្ដង​ទៀត​នោះ គឺ លីនដា និង សំអូន ត្រូវ​ថត​សម្អាងការ​ឲ្យ​មិត្តភ័ក្ដិ​អ្នក​ទាំង ២ ​ស្រាប់ដែរ ហើយ​និង​មាន​បន្ថែម​កម្មវិធីបែប​​ខ្មែរ​មួយ​ចំនួន​ទៀត។

សម្រាប់​អ្នកនាង យ៉ាន លីដាន ពិតជា​រំភើប​ខ្លាំង ពេល​បាន​ឃើញ​ស្វាមី​គឺ​លោក យ៉ែម សំអូន នៅតែ sweet និង​យក​ចិត្ត​ទុក​ដាក់​លើ​ខ្លួន​ដដែល ធ្វើ​ឲ្យ​ទឹក​ភ្នែក​ស្រក់​ ព្រោះ​ក្ដី​អំណរ។ អ្វី​កាន់តែ​រំភើប​ចិត្ត​ចំពោះ​អ្នកនាង យ៉ាន លីនដា ក្រោយ​សុំរៀបការ​ហើយ​នោះ ល្ងាច​ឡើង​មាន​កម្មវិធី​ជួបជុំ និង​ញ៉ាំ​អាហារ​រួម​មិត្តភ័ក្តិ មើល​ទៅ​គឺជា​មង្គលការ​ម្ដង​ទៀត​។ អ្នកនាង យ៉ាន លីនដា នៅតែ​ស្រស់​ស្អាត​គ្មាន​ប្រែ​ឡើយ បើ​ទោះ​ជាមាន​កូន​ស្រី​ធំ​ប៉ុន​ខ្លួន​ក៏​ដោយ។ ក្រោយ​វិល​មក​រួមរស់​ជាមួយ​តារា​ប្រុស​រូប​សង្ហា យ៉ែម សំអូន តារា​ស្រី​រូបនេះ ក៏​បន្ត​សកម្មភាព​សិល្បៈ​ពេញលេញ​លើង​វិញ​ផង​ដែរ ទាំង​ការ​សម្ដែង​តាម​ស្ថានីយទូរទស្សន៍ និង​ច្រៀង​តាម​កម្មវិធី​ផ្សេង​ៗ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត