ធ្លាប់បរាជ័យក្នុងរឿងស្នេហាមានបទពិសោធច្រើន Angelababy ពោលពាក្យទាំងនេះធ្វើ​ឱ្យមហាជនភ្លឺភ្នែក

ចាប់តាំងពីលែងលះអតីតស្វាមីលោក Huang XiaoMing កាលពីដើមឆ្នាំ ២០២២ មក មហាជន និងអ្នកគាំទ្រជាច្រើនរបស់តារាស្រី Angelababy ហាក់មានការព្រួយបារម្ភចំពោះនាង ដោយសារតែតារាស្រីរូបនេះនៅបង្ហាញពីចំណាប់អារម្មណ៍ និងមើលទៅមិនទាន់កាត់ចិត្តដាច់ពីស្វាមីខ្លួននៅឡើយ។

មែនទែនទៅ រូបនាងមិនសូវជាបើកចំហពីរឿងរ៉ាវគ្រួសាររបស់ខ្លួនបើទោះជាមានពាក្យចចាមអារ៉ាមមិនល្អពីនាងច្រើនប៉ុណ្ណាក៏ដោយ។ បច្ចុប្បន្នអ្វីដែលអាចធ្វើបាន គឺតារាស្រីវ័យ ៣៣ ឆ្នាំរូបនេះ បន្ដធ្វើការងារសិល្បៈប្រចាំថ្ងៃរបស់ខ្លួន និងពេលទំនេរចំណាយពេលវេលាជាមួយកូនតូច។

ថ្មីៗនេះ រូបនាងបានចូលរួមក្នុងកម្មវិធីរបស់ប្រទេសចិន “Heartbeat Signal” និងត្រូវបានគេចោទសួរសំនួរមួយចំនួនពាក់ព័ន្ធនឹងរឿងស្នេហា។ រូបនាងបានលើកឡើងថា នៅពេលដែលមនុស្សពីរនាក់ស្រឡាញ់គ្នាដំបូងៗ ពួកគេនឹងមានអារម្មណ៍ចង់នៅក្បែរគ្នា ខ្វះគ្នាមិនបាន និងត្រូវពឹងផ្អែកលើគ្នាទៅវិញទៅមក។ ដូច្នេះនៅពេលដែលបែកគ្នា ភាគីទាំងពីរនឹងមិនទម្លាប់រស់នៅម្នាក់ឯង និងពិបាកក្នុងការសម្របខ្លួនមួយរយៈពេលហើយតិច ឬច្រើនវាអាស្រ័យលើបុគ្គលម្នាក់ៗ។

នាងបន្ដថា ស្រឡាញ់នរណាម្នាក់កុំព្យាយាមមានគំនិតចង់កែប្រែគេ ព្រោះធាតុដើមរបស់មនុស្សកែប្រែមិនបានយូរឡើយ។ ជាក់ស្ដែង អាចកែប្រែបានរយៈពេល ២​ ទៅ ៣ ឆ្នាំដំបូងនៅពេលដែលគេមានអារម្មណ៍ស្រឡាញ់អ្នកខ្លាំង តែនៅពេលណាយចិត្តក៏ត្រលប់មកសភាពដើមវិញ ដូច្នេះបើមិនចង់ខកចិត្តកុំរំពឹងខ្ពស់ពេក។

នាងបន្ថែមថា ជីវិតអាពាហ៍ពិពាហ៍គឺមិនងាយស្រួលឡើយមិនមែនត្រឹមអារម្មណ៍ស្រឡាញ់មួយមុខទេ ត្រូវចេះអត់ឱនអធ្យាស្រ័យឱ្យគ្នា កុំមើលបំណាំគ្នា បើរឹងទទឹងគិតតែចិត្តខ្លួនឯងច្បាស់ជានៅជាមួយគ្នាមិនបានយូរឡើយ។

ជាចុងក្រោយ នាងបញ្ជាក់ថា នៅពេលដែលកាន់តែចាស់ អ្នកនឹងកាន់តែយល់ច្បាស់ពីស្ថានការណ៍ជុំវិញខ្លួន និងចេះគិតគូរច្រើនជាងមុន។ សម្រាប់នាងថ្វីបើពេលខ្លះមានអារម្មណ៍​ឯកាបន្ដិចក្ដី ប៉ុន្ដែនាងគ្មានអារម្មណ៍ផ្ដោតលើស្នេហាទៀតទេនាពេលនេះ នាងគ្រាន់តែចង់ផ្ដោតលើការងារដែលមានចំពោះមុខប៉ុណ្ណោះ។

សម្ដីរបស់តារាស្រី Angelababy បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះមិននឹកស្មានថានាងចាស់ទុំខ្លាំងបែបនេះសោះ។ គ្រប់គ្នាក៏បង្ហាញនូវក្ដីរីករាយផងដែរ ក្រោយពីបានដឹងថានាងបានយល់ពីរឿងជីវិតច្រើន និងសង្ឃឹមថានាងបន្ដបង្កើនសមត្ថភាពខ្លួនក្នុងវិស័យសម្ដែងព្រមទាំងមើលថែកូនតូចឱ្យបានល្អ កុំគិតច្រើន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត