Wong Jing តារាសម្ដែងជើងចាស់ហុងកុងមានឈ្មោះល្បីបែរបរាជ័យផ្ទួនៗក្នុងវិស័យដឹកនាំកុន

ប្រិយមិត្តដែលនិយមតាមដានខ្សែភាពយន្ដហុងកុងប្រហែលជាអាចនឹងស្គាល់តារាសម្ដែងជើងចាស់ Wong Jing ជាក់ជាមិនខានដោយសារលោកធ្លាប់បង្ហាញវត្តមានក្នុងរឿងជាច្រើនចាប់តាំងពីឆ្នាំ ១៩៨០ មកម្ល៉េះ។​ បច្ចុប្បន្នក្រៅពីមានអាជីពជាតារាសម្ដែងលោកក៏ជាអ្នកដឹកនាំរឿង ផលិតករ និងអ្នកសរសេរប៉ារូលរឿងផងដែរ។

នាពេលថ្មីៗខ្សែភាពយន្ដ “Heaven Sword and Dragon Saber” ដែលដឹកនាំសម្ដែងនិងសរសេរប៉ារូលដោយតារាវ័យ ៦៦ ឆ្នាំនេះបានចេញផ្សាយជាផ្លួវការ។ អ្វីដែលធ្វើឲ្យទស្សនិកជនខកបំណងគឺគុណភាពរឿងហាក់ដូចជាមិនល្អគ្រប់គ្រាន់ទាំងបច្ចេកទេសកាត់ត ការសម្ដែងនិងសាច់រឿងជាហេតុធ្វើឲ្យមានមតិរិះគន់ពាសពេញបណ្ដាញសង្គម។ ខណៈរឿងនេះទទួលបានពិន្ទុតែ ៣.២/១០ ប៉ុណ្ណោះលើ Douban ដែលជាប្រព័​ន្វវាយតម្លៃរឿងភាគឬខ្សែភាពយន្ដក្នុងប្រទេសចិន។ ហើយនេះមិនមែនជារឿងទី ១ របស់លោកទេដែលទទួលបានពិន្ទុទាបដូច្នេះពោលសឹងគ្រប់រឿងមានលោកចូលរួមដឹកនាំសម្ដែងសុទ្ធតែទទួលបានពិន្ទុក្រោម ៥ ទាំងអស់។

លោក Wong Jing ផ្ទាល់ត្រូវបានមហាជនរិះគន់ខ្លាំងជាងគេបំផុតព្រោះគេសង្កេតឃើញថាគុណភាពរឿងដែលរូបលោកផលិតហាក់ដូចជាមានគុណភាពអន់ទៅៗមិនមានការកែប្រែឡើយដោយបន្ដសាងកំហុសដដែលៗ រហូតដល់ទទួលបានពានរង្វាន់អំបោសមាសចំនួន ៣ ដង។ សម្រាប់ពានរង្វាន់មួយនេះគឺផ្ដល់ឲ្យក្នុងគោលបំណងបង្ហាញថាអ្នកដែលទទួលជាតារាសម្ដែង អ្នកដឹកនាំ ផលិតករ ឬសរសេរប៉ារូលរឿងអន់បំផុតប្រចាំឆ្នាំ។

តាមរយៈបណ្ដាញសារព័ត៌មាន Sina បានដកស្រង់នូវបទសម្ភាសន៍ចាស់ៗរបស់ Wong Jing  ដោយលោកធ្លាប់និយាយថា៖ លោកមានសមត្ថភាពក្នុងការសរសេរប៉ារូលរឿងត្រឹមរយៈពេល ២​ទៅ ៣ ថ្ងៃប៉ុណ្ណោះ។ ហើយលោកមិនខ្វល់ពីគុណភាពឬមតិរិះគន់ឡើយ។ អ្វីដែលត្រូវការគឺប្រាក់។

លើសពីនេះរឿងដែលដឹកនាំដោយតារាប្រុសនេះភាគច្រើនគេក៏សង្កេតឃើញថាមានតែតួមុខមាត់ស្អាតប៉ុន្ដែសមត្ថភាពក្នុងការសម្ដែងដូចជាមិនទាន់ដល់កម្រិតនៅស្ទើរៗទាំងអស់។ រីឯការកាត់តក៏អន់មើលទៅដូចជាក្មេងលេងបាយឡុកបាយឡ ជាពិសេសដាក់ Filter ជ្រុលហួសហេតុធ្វើឲ្យមុខតួអង្គខុសពីទម្រង់ដើមខ្លាំង។ បើក្រឡេកទៅមើលសាច់រឿងវិញសរសេរឡើងមកមិនសូវសមហេតុផល វគ្គខ្លះសរសេរឲ្យតែបានគ្មានប្រទាក់ក្រឡាគ្នាបន្ដិចទាល់តែសោះ និងព្យាយាមសសេរកែប្រែខុសពីទម្រង់ដើមរឿងទាំងស្រុង។ ជាក់ស្ដែងដូចជារឿង ស៊ុន អូខុង ឬ Monkey King 2020 គ្រាន់តែចេញភ្លាមគឺត្រូវបានស្វាគមន៍ដោយការរិះគន់តែម្ដងព្រោះ  ស៊ុន អូខុង ឬមហាទេពស្មើមេឃជាតួអង្គមួយដែលមានយុទ្ធសិល្ប៍ខ្លាំងពូកែមិនចេះដែលខ្លាចនរណាតែបែរជាខ្សោយរហូតប្រយុទ្ធប៊ិះនឹងចាញ់បិសាចពីងពាងធម្មតាទៅវិញ។

ហេតុផលនេះហើយទើបមហាជនជឿថាវាជាមូលហេតុដែលធ្វើឲ្យរូបលោកបរាជ័យផ្ទួនៗក្នុងវិស័យដឹកនាំរឿងរហូតដល់ទស្សនិកជនជាច្រើនអស់ជំនឿចិត្តនឹងរងចាំទស្សនាស្នាដៃរបស់លោកព្រោះផលិតរឿងដោយគិតតែពីប្រាក់ចំណេញគ្មានក្ដីស្រឡាញ់ពិត​ប្រាកដ មិនយល់ច្បាស់ពីការផលិតរឿងធ្វើឲ្យតែរួចពីដៃ។ ជាពិសេសមិនព្រមពង្រឹងគុណភាពទទួលយកគំនិតថ្មី និងចូលចិត្តបង្កើតរឿងដែលមើលទៅគ្មានការពិតកុហកបោកប្រាស់អ្នកទស្សនាថែមទៀត។ លោកក៏ត្រូវបានមហាជនដាក់រហ័ស្សនាមជាស្ដេចផលិតរឿងដែលគ្មានគុណភាពផងដែរ “King of junk movies” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន