ស្អាតតែម៉្យាងមិនទាន់គ្រប់ទេ! ស្រីៗត្រូវមានរបស់ទាំងនេះជាប់ខ្លួនទើបឈ្នះៗ

មនុស្សស្រីខ្លះគិតតែពីខំតែងខ្លួនព្រោះគិតថាសម្រស់ជាមធ្យោបាយមួយអាចទាក់ចិត្តមនុស្សជុំវិញឲ្យចូលចិត្តនិងស្រឡាញ់រាប់អានខ្លួន។ ភាពស្រស់ស្អាតឆើតឆាយពីខាងក្រៅពិតណាស់ថាអាចធ្វើឲ្យមនុស្សគ្រប់គ្នាងាកមកមើលអ្នកពេលទើបឃើញដំបូង តែបើស្គាល់យូរៗ​ចេះតែរឿងតុបតែងខ្លួន រីឯអត្ដចរិតក៏អន់ ចំណេះដឹងក៏មិនសូវមានជាប់ខ្លួន មិនយូរភាពស្រស់ស្អាតនោះនឹងប្រែជាអស់ន័យដូចគេថាស្អាតតែរូបតែមិនចេះអ្វី។ ដូច្នេះហើយស្រីស្អាតតែម៉្យាងមិនទាន់គ្រប់ទេស្រីៗត្រូវមានរបស់ទាំងនេះជាប់ខ្លួនទើបឈ្នះៗ៖

១. ចិត្តបរិសុទ្ធចេញពីក្នុងខ្លួន

កុំដើរអួតប្រាប់គេថាអ្នកជាមនុស្សល្អធ្វើបុណ្យចេះជួយអ្នកដទៃព្រោះមនុស្សជុំវិញមានភ្នែកមើលហើយអត្ដចរិតពិតរបស់អ្នកនឹងស្ដែងចេញមកដោយខ្លួនឯងថាល្អនិងមិនល្អ។ កុំមានចិត្តល្អឬចង់ជួយគេតែពេលដែលមានកាម៉េរាគេថត កុំធ្វើព្រោះតែចង់បង្អួតនិងបង្អាញថាខ្ញុំល្អ។ មនុស្សដែលល្អពិតប្រាកដធ្វើដោយមិនត្រូវការពាក្យសរសើរឬបញ្ជោរឡើយ។ ពោលបើចង់ជួយត្រូវជួយដោយចិត្តស្មោះសរ។

២. ចេះគួរសមចំពោះមនុស្សជុំវិញខ្លួន

ការគួរសមនិងចេះយោគយល់មនុស្សជុំវិញក៏ជាចំណុចមួយដែលធ្វើឲ្យអ្នកដទៃមានអារម្មណ៍ល្អនិងកក់ក្ដៅពេលដែលនៅក្បែរអ្នកដែរ។ បើអ្នកធ្វើចរិតចង់ឲ្យគេទ្រនិងបំពានគេឬធ្វើរឿងលើសព្រំដែនទៅលើអ្នកក្បែរខ្លួនពេកអ្នកនឹងគ្មានអ្នកចង់ក្បែរទេ។

. ដឹងអ្វីដែលត្រូវនិយាយ

មនុស្សស្រីខ្លះគ្រាន់តែបើកមាត់និយាយមកគឺតាប៉ែតែម្ដងរកតែគេនិយាយសាច់ការមិនបាន មានចរិតស៊ាំញ៉ាំនិងមិនចេះបែងចែកឬមើលកាលៈទេសៈថាអ្វីដែលគួរនិយាយនិងអ្វីដែលមិនគួរ។ ពេលខ្លះចូលចិត្តនិយាយកាត់អ្នកដទៃដើម្បីនិយាយល្អពីខ្លួនជំនួសវិញ។ ដូច្នេះហើយការនិយាយស្ដីជារឿងសំខាន់កុំឲ្យគេវាយតម្លៃអ្នកថាជាមនុស្សមារយាទអន់តាមរយៈការនិយាយស្ដី។ ជាក់ស្ដែងបើដឹងគេកំពុងឈឺចាប់រឿងបែកបាក់ស្នេហាកុំព្យាយាមទៅនិយាយថាបញ្ឈឺគេថែមថា «នែ បើសង្សារខ្ញុំវិញមិនចរិតដូចសង្សារឯងទេ ល្អគ្រប់សព្វតែម្ដង» ធានាលើកៗក្រោយគេឈប់ជ្រលក់មាត់រកតែម្ដង។

៤. កុំគិតតែពីខ្លួនឯង

អ្នកខ្លះតែងនិយាយថាខ្ញុំជាមនុស្សដែលឯកាទៅដល់ណាក៏គេមិនចង់រាប់រក។​ តើមុននឹងនិយាយពាក្យនេះអ្នកធ្លាប់បានធ្វើអ្វីដល់មនុស្សដែលនៅក្បែរខ្លួនអ្នកហើយឬនៅ? ឬមួយគ្រាន់តែចង់ដ្រាម៉ាប្រាប់អ្នកដទៃ? ត្រូវចាំថាមនុស្សមានទៅមានមក បើអ្នកអង្គុយចាំឲ្យតែអ្នកក្បែរខ្លួនមកធ្វើល្អចំពោះអ្នកទាំងដែលខ្លួនមិនធ្លាប់បានខ្វល់ខ្វាយពីគេសោះអាចទៅរួចទេដែលអ្នកត្រូវបានចាត់ទុកជាមនុស្សសំខាន់ក្នុងកែវភ្នែកគេ? បែបនេះហើយរៀនយល់ពីមនុស្សជុំវិញខ្លួនកុំអត្មានិយមគិតតែពីចិត្តខ្លួនឯងនិងចង់ឲ្យអ្នកដទៃសម្របតាមខ្លួនគ្រប់ពេលរៀនសម្របតាមគេផង។

. ធ្វើម្ហូប

ទោះមិនជំនាញដូចគេក៏គួរតែរៀនធ្វើខ្លះដែរព្រោះអ្នកមិនអាចទិញរបស់ក្រៅញ៉ាំគ្រប់ពេលវេលាពេញមួយជីវិតឡើយ។ យ៉ាងហោចក៏ចេះធ្វើម្ហូប ៤ ទៅ ៥ មុខកុំឲ្យថាមិនចេះសោះណាមួយមនុស្សស្រីធ្វើម្ហូបឆ្ងាញ់គឺមានភាពទាក់ទាញណាស់។

.បន្ដរៀន

កុំធ្វើជាមនុស្សទឹកពេញកែវព្រោះអ្នកមានរឿងជាច្រើនដែលត្រូវរៀនសូត្រ អ៊ីចឹងកុំគិតថាខ្លួនចេះសព្វគ្រប់។ បើទោះជាអ្នកធ្វើការរាប់ឆ្នាំក៏ដោយ ឋានៈធំប៉ុណ្ណាក៏គង់មានកន្លែងដែលអ្នកមិនចេះឬមិនយល់ដូច្នេះកុំខ្លាចនិងខ្មាស់ក្នុងការសួរជាពិសេសប្រឹងប្រែងស្រូបយកចំណេះមកសំលៀងខ្លួនឲ្យកាន់តែល្អប្រសើរជាងខ្លួនឯងពីមុន។

រូបរាងស្អាតគឺជាភាពទាក់ទាញមួយហើយតែបើស្អាតហើយរលួយក្នុងគឺមិនខុសពីផ្លែល្វានោះទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន