អត្ថន័យនៃផ្កាទាំង ៨ ប្រភេទបញ្ជាក់ពីក្ដីស្រឡាញ់

ពេលខ្លះក្ដីស្រឡាញ់មិនចាំបាច់ទាល់តែបញ្ចេញតាមពាក្យសម្ដី ឬកាយវិការទេមានន័យថាពេលខ្លះយើងអាចប្រើរបស់អ្វីមួយមកជំនួសបានដូចជាការជូនបាច់ផ្កាជាដើម។ រាល់ប្រភេទផ្កាទាំងអស់សុទ្ធសឹងតែមានអត្ថន័យខុសៗពីគ្នា ដូចនេះប្រសិនបើយើងជ្រើសរើសការជូនផ្កាដែលមានអត្ថន័យទៅអ្នកណាម្នាក់ ឬមនុស្សជាទីស្រឡាញ់មានន័យថាយើងកំពុងតែចង់បង្ហើបទៅពួកគេពីអ្វីមួយហើយ។ ដូច្នេះថ្ងៃនេះ AMS នឹងលើកយកផ្កា ៨ ប្រភេទជាមួយអត្ថន័យនីមួយៗដើម្បីឱ្យប្រិយមិត្តងាយស្រួលជ្រើសរើសហើយជូនទៅមនុស្សជាទីស្រឡាញ់។

១. ផ្កាកុលាបក្រហម

ភាគច្រើនឱ្យតែចង់បញ្ជាក់ពីក្ដីស្រឡាញ់មនុស្សទាំងអស់នឹងប្រើផ្កាកុលាបក្រហមជាមិនខាន។ ត្រឹមត្រូវណាស់ផ្កាកុលាបក្រហមមិនត្រឹមតំណាងឱ្យក្ដីស្រឡាញ់ទេ តែវាក៏តំណាងឱ្យការធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នរណាម្នាក់ដែរ។ តាមរយៈការជូនបាច់ផ្កាកុលាបក្រហមនេះដែរមានន័យថាយើងមិនចង់និយាយពាក្យថា «ស្រឡាញ់» ទៅពួកគេដោយផ្ទាល់ទេ តែកំពុងចង់បង្ហាញទៅពួកគេថាយើងបានធ្លាក់ចូលក្នុងអន្លង់ស្នេហ៍គេហើយ។

២. ផ្កាកុលាបពណ៌ស

ផ្កាកុលាបពណ៌ក៏ទទួលបានការពេញនិយមនិងគាំទ្រមិនចាញ់កុលាបក្រហមដែរ។ ភាគច្រើនមិនមែនតែក្នុងថ្ងៃបុណ្យនៃក្ដីស្រឡាញ់ទេ សូម្បីក្នុងកម្មវិធីមង្គលការក៏គេប្រើផ្កាកុលាបពណ៌សដែរដោយសារតែវាតំណាងឱ្យស្នេហាបរិសុទ្ធ ភាពស្មោះត្រង់ ការគោរព និងក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកផងដែរ។

៣. ផ្កាកុលាបពណ៌ផ្កាឈូក

បើមានកុលាបក្រហម និងកុលាបសហើយអត់ផ្កាកុលាបពណ៌ផ្កាឈូកយ៉ាងម៉េចបាន។ អត្ថន័យនៃផ្កាកុលាបពណ៌ផ្កាឈូកគឺបញ្ជាក់ពីការសរសើរ ការដឹងគុណ និងការទទួលស្គាល់ចំពោះមនុស្សណាម្នាក់ដែលជួយជ្រោមជ្រែងនិងលើកទឹកចិត្តយើងរហូតបានបច្ចុប្បន្ន។ ការជូនផ្កាកុលាបពណ៌ផ្កាឈូកសាកសមបំផុតចំពោះអ្នកមានគុណ លោកគ្រូអ្នកគ្រូ សាស្រ្តាចារ្យ សិស្សច្បង ឬអ្នកដែលជួយយើងកន្លងមក។

៤. ផ្កាលីលី

ផ្កាលីលីក៏មានអត្ថន័យស្រដៀងនឹងកុលាបសនិងកុលាបផ្កាឈូកដែរ។ ផ្កាលីលីតំណាងឱ្យភាពផ្អែមល្ហែម ភាពបរិសុទ្ធ ភាពរីករាយ និងភាពគួរឱ្យស្រឡាញ់ទៀតផង។ ភាគច្រើនយើងនឹងឃើញផ្កាលីលីនៅក្នុងឱកាសបុណ្យនៃក្ដីស្រឡាញ់ និងពិធីរៀបអាពាហ៍ពិពាហ៍ជាមិនខាន។

៥. ផ្កា Hydrangea

បើចង់ជូនផ្កានេះទៅអ្នកណាម្នាក់ត្រូវមានការប្រុងប្រយ័ត្នបន្តិចដោយសារផ្កានេះមានទាំងអត្ថន័យល្អនិងមិនល្អ។ ចំពោះអត្ថន័យល្អគឺវាតំណាងឱ្យការដឹងគុណ ភាពស្រស់ស្អាត និងភាពសម្បូរបែបដោយសារវាមានស្រទាប់ផ្កាច្រើន។ ចំពោះអត្ថន័យមិនល្អវិញផ្កានេះតំណាងឱ្យភាពអួតអាង និងភាពអត់ប្រយោជន៍ ឬអត់បានការទៅវិញដោយសារវាបានស្អាតតែរូបសម្រស់បែរជាមិនសូវមានគ្រាប់បន្តពូជទេ។

៦. ផ្កា Gypsophila ឬផ្កាតំណក់ទឹកភ្លៀង

យើងតែងតែឃើញគេច្រើនយកផ្កាតំណក់ទឹកភ្លៀងនេះទៅតុបតែងអមជាមួយផ្កាផ្សេងៗដោយសារតែផ្កាពណ៌សតូចៗរបស់វាបានជួយបន្ថែមសោភ័ណភាពឱ្យផ្កាដទៃដើម្បីឱ្យមានសម្រស់កាន់តែស្អាត។ ផ្កាតំណក់ទឹកភ្លៀងត្រូវបានគេតំណាងឱ្យមនុស្សដែលស្រឡាញ់គេតែម្ខាងដូច្នោះដែរ បើទោះបីជាគេមិនរវល់ ឬចាប់អារម្មណ៍ក៏សុខកំដរគេឱ្យតែគេសប្បាយចិត្តគឺអស់ចិត្តហើយ។

៧. ផ្កា Carnations

ផ្កា Carnations ជាផ្កាដែលតំណាងឱ្យមោទកភាព និងក្ដីស្រឡាញ់ដូចម្ដាយមានចំពោះកូន។ នៅក្នុងឆ្នាំ ១៩០៧ នៅទីក្រុង Philadelphia ផ្កាមួយនេះត្រូវបានគេតំណាងសម្រាប់ «បុណ្យម្ដាយ ឬ ទិវាមាតា»។ ភាគច្រើនក្នុងពេលបច្ចុប្បន្នគេនិយមយកផ្កានេះមកតុបតែងលម្អសម្រាប់កម្មវិធីធំៗជាច្រើន។ ដូចនេះផ្កានេះគឺសក្ដិសមបំផុតក្នុងការជូនដល់អ្នកម្ដាយ ឬលោកមានគុណទាំងពីរតែម្ដង។

៨. ផ្កា Chrysanthemums ពណ៌ស

ផ្កា Chrysanthemums ពណ៌សជាផ្កាតំណាងឱ្យសុភមង្គល សេចក្ដីស្រឡាញ់ អាយុវែង និងភាពរីករាយ។ ការជូនផ្កានេះមានន័យថាយើងកំពុងបង្ហាញគេពីភាពស្មោះត្រង់ និងភាពបរិសុទ្ធទៅកាន់នរណាម្នាក់ហើយ។ ម្យ៉ាងវិញទៀត វាជាវិធីដ៏ល្អមែនទែនក្នុងការនិយាយពាក្យ «ខ្ញុំស្រឡាញ់អ្នក» ទៅកាន់មនុស្សជាទីស្រឡាញ់គ្រប់គ្នាមិនថាគូស្នេហ៍ ឬក្រុមគ្រួសារនោះទេ។

ដូចនេះប្រសិនបើប្រិយមិត្តនឹងលែងពិបាកគិតថាគួរជូនផ្កាបែបណាទៅមនុស្សជាទីស្រឡាញ់ហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម