មើលអត្តចរិតមនុស្សតាមរយៈការចូលចិត្តផ្កា

ដើម្បីសម្គាល់មើលអត្តចរិតមនុស្សណាម្នាក់គឺយើងមានច្រើនវិធីសាស្រ្ត។ ក្នុងចំណោមនោះ ការជ្រើសរើស ឬស្រឡាញ់ផ្កាក៏ត្រូវបានរាប់ចូលជាចំណុចមួយដែលយើងអាចសម្គាល់មើលចរិតរបស់មនុស្សបានដែរ។ ជាក់ស្ដែងថ្ងៃនេះយើងនឹងចែករំលែកអំពីបុគ្គលិកលក្ខណៈនៃមនុស្សដែលចូលចិត្តផ្កា ៨ ប្រភេទខាងក្រោម៖

១. ផ្កាកុលាប

ផ្កាកុលាបគឺជាផ្កាមួយប្រភេទដែលពេញនិយមជាងគេ។ វាត្រូវបានគេប្រើដើម្បីបង្ហាញពីក្ដីស្រឡាញ់ និងភាពស្រស់ស្អាត។ អ្នកចូលចិត្តផ្កាកុលាបភាគច្រើនជាមនុស្សដែលមានចំណេះដឹង និងរីករាយទទួលយកបទពិសោធន៍ថ្មីៗក្នុងជីវិតជានិច្ច។ មិនតែប៉ុណ្ណោះ ការស្រឡាញ់ផ្កាកុលាបប្រៀបដូចជាជីវិតមានភាពប្រណីត ភាពឆើតឆាយ ភាពងាយស្រួល និងភាពល្បីល្បាញផងដែរ។

២. ផ្កាឈូករ័ត្ន

អ្នកចូលចិត្តផ្កាឈូករ័ត្នគឺជាមនុស្សដែលជឿជាក់លើខ្លួនឯងខ្លាំង។ ពួកគេក៏ត្រូវបានមនុស្សជុំវិញខ្លួនឱ្យតម្លៃតាមរយៈចំណេះដឹង និងសមត្ថភាពផងដែរ។ អ្វីដែលពិសេសគឺគេចូលចិត្តពឹងផ្អែកលើខ្លួនឯងជាជាងទីពឹងលើអ្នកដទៃ។ ទន្ទឹមនឹងនោះ ពួកគេជាមនុស្សដែលចូលចិត្តកំណត់គោលដៅខ្ពស់ ឆ្លាត ចាប់អារម្មណ៍លើការសិក្សា ឧស្សាហ៍ព្យាយាម មានគំនិតទូលំទូលាយ និងមានមិត្តច្រើន។ ប៉ុន្តែពួកគេក៏ជាមនុស្សដែលមិនខ្វល់ពីអ្នកដទៃច្រើនដែរ។

៣. ផ្កាម្លិះ

ផ្កាម្លិះមានពណ៌ស ក្លិនក្រអូបស្រាលស្រទន់ដែលតំណាងឱ្យភាពស្អាតស្អំ សុភាពរាបសារ ប៉ុន្តែរើសបន្តិច។ អ្នកស្រឡាញ់ផ្កាម្លិះជាមនុស្សមានចិត្តបរិសុទ្ធ ចូលចិត្តភាពស្អាតបាត ហើយក៏ឆាប់រងឥទ្ធិពលពីអ្នកដទៃដែរ។ ពួកគេក៏ចូលចិត្តគិតច្រើន និងបារម្ភពីសម្ដីអ្នកដទៃ។ ប៉ុន្តែពួកគាត់ក៏ជាមនុស្សចូលចិត្តប្រើជីវិតបែបសាមញ្ញ ស្រឡាញ់សន្តិភាព និងភាពជាខ្លួនឯង។

៤. ផ្កាឈូក

សម្រាប់ចូលចិត្តផ្កាឈូក ជាធម្មតាគាត់ជាមនុស្សស្លូតបូត ពោរពេញដោយចិត្តសប្បុរស និងមិនងាយមានចិត្តខឹង ស្អប់ ឬគុំគួនអ្នកណាផ្ដេសផ្ដាសឡើយ។ អាចនិយាយបានថាពួកគេចូលចិត្តមើលមនុស្សក្នុងផ្លូវវិជ្ជមាន។ ដោយសារទឹកចិត្តល្អរបស់ពួកគេ ទើបមានមនុស្សជាច្រើនបានចូលមកពឹងពាក់រួមផ្សំគេក៏ជាមនុស្សចូលចិត្តជួយអ្នកដទៃស្រាប់ផង។ លើសពីនេះ មនុស្សចូលចិត្តផ្កាឈូកក៏ជាមនុស្សដែលស្រឡាញ់ក្រុមគ្រួសារខ្លាំង និងមិនចេះមានចិត្តងាករេទេ។

៥. ផ្កាទូលីប

មនុស្សស្រឡាញ់ផ្កាទូលីបច្រើនមានបុគ្គលិកលក្ខណៈពោរពេញដោយក្ដីស្រមៃ និងគំនិតគិតគូរ។ បើនិយាយដល់រឿងស្នេហា ពួកគេត្រូវបានរាប់ជាមនុស្សដែលមានមនោសញ្ចេតនា ងាយធ្លាក់ក្នុងអន្លង់ស្នេហ៍ ប៉ុន្តែក៏ងាយផ្លាស់ប្ដូរចិត្តដែរ។ ទន្ទឹមនឹងនេះ អ្នកចូលចិត្តផ្កាទូលីបជាមនុស្សសុទិដ្ឋិនិយម និងតែងតែមានឆន្ទៈក្នុងការជួយអ្នកដទៃ។ ប៉ុន្តែពួកគេជាមនុស្សដែលមានរឿងរ៉ាវទំនាស់ច្រើនជាមួយខ្លួនឯង មិនចូលចិត្តឱ្យគេមកជ្រៀតជ្រែករឿងផ្ទាល់ខ្លួន ហើយក៏មិនចូលចិត្តចេះដឹងរឿងអ្នកដទៃដែរ។

៦. ផ្កាឡេវអាវ ឬផ្កាទំហូ

ផ្កានេះភាគច្រើនត្រូវបានគេយកទៅក្រងធ្វើរំយោលរបស់ភួងផ្កាម្លិះ។ ហើយអ្នកដែលចូលចិត្តផ្កាឡេវអាវតែងមានភាពស្ងប់ស្ងាត់ មើលទៅធម្មតា តែមានចិត្តត្រជាក់ រឹងប៉ឹង និងម៉ឺងម៉ាត់។ ពួកគេមិនមែនជាមនុស្សដែលចូលចិត្តលងសើចច្រើន ដូច្នេះមិនសូវមានមនុស្សណាហ៊ានចូលជិតឡើយ។ ចំពោះជីវិតប្រចាំថ្ងៃវិញ គេមិនចូលចិត្តជីវិតបែបហ៊ឺហារ ឡូយឆាយ ឬរំភើបញាប់ញ័រអ្វីឡើយ។ ពោលគឹពួកគេចូលចិត្តជីវិតដែលមានភាពរឹងមាំទៅវិញ។

៧. ផ្កាក្រដាស

សម្រាប់អ្នកស្រឡាញ់ផ្កាក្រដាសជារឿយៗជាមនុស្សរួសរាយ រាក់ទាក់ អត់ធ្មត់ និងចូលចិត្តបង្កើតមិត្តភាពផងដែរ។ បន្ថែមលើនេះទៀត ពួកគេក៏ចូលចិត្តមើលថែអ្នកដទៃដោយស្មោះចេញពីបេះដូង និងពោរពេញដោយចេតនាល្អ។ យ៉ាងណាមិញ គេក៏ជាប្រភេទមនុស្សងាយរងឥទ្ធិពលពីអ្នកដទៃ តែមិនទន់ជ្រាយ ឬឆាប់ទោរទន់ទៅតាមការលួងលោមងាយៗនោះទេ។  

៨. ផ្កាកេសរកូល

មនុស្សដែលចូលចិត្តផ្កាកេសរកូល ឬផ្កាអ័រគីដេគឺមានភាពទន់ភ្លន់ សុភាពរាបសា មានមនោសញ្ចេតនា និងភាពអត់ធ្មត់ខ្ពស់។ លើសពីនេះ ពួកគេក៏ជាមនុស្សម្នាក់ដែលចូលចិត្តជីវិតសាមញ្ញៗ មិនសូវចាប់អារម្មណ៍រឿងមិនមានប្រយោជន៍ ប៉ុន្តែនឹងផ្លាស់ប្ដូរខ្លួនឯងបន្តិចម្ដងៗឱ្យកាន់តែប្រសើរ។ ដោយសារការពិចារណាដោយប្រុងប្រយ័ត្ន ទើបពួកគាត់ជាមនុស្សពូកែធ្វើការសម្រេចចិត្ត និងចូលចិត្តដោះស្រាយបញ្ហាដោយសន្តិវិធី។

ទាក់ទងនឹងផ្កាកេសរកូលនឹងផងដែរ ក្រសួងបរិស្ថាននឹងធ្វើការរៀបចំនូវ ពិព័រណ៍កេសរកូល ដើម្បីអបអរសាទរ“វេទិកាកេសរកូលជាតិលើកទី ៣” និងសម្ពោធ “សៀវភៅមគ្គទេសក៍ស្ដីពីបន្លែនៅប្រទេសកម្ពុជា” នៅថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ នៅផ្សារទំនើប AEON 1 រាជធានីភ្នំពេញ។ ការរៀបចំពិព័រណ៍នេះឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់ ព្រមទាំងគុណតម្លៃនៃប្រភេទកេសរកូលព្រៃ និងរុក្ខជាតិនៅកម្ពុជា។ បន្ថែមលើនេះ ក្រសូងក៏មានគោលបំណងផ្សព្វផ្សាយអំពីភាពសម្បូរបែបនៃកេសរកូលព្រៃ រុក្ខជាតិ គ្រឿងទេស បន្លែ និងផ្លែឈើដែលកំពុងមានវត្តមាននៅកម្ពុជាផងដែរ។ ដូច្នេះប្រិយមិត្តទាំងអស់អាចចូលរួមទស្សនាផ្ទាល់ដោយសេរី ក៏ដូចជាតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញញសង្គមនានា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la