ទៅមើលទាំងអស់គ្នា! កេសរកូល «ព្រះទ្រហឹង» ធំជាងគេលើលោក នៅភ្នំគូលែន កំពុងរីកជាលើកទី៣

កេសរ​កូល «​ព្រះទ្រហឹង» ជា​ប្រភេទ​កេសរ​កូល​ធំ​ជាង​គេ​លើ​សកល​លោក កំពុង​តែ​រីក​ជា​លើក​ទី​៣ នៅ​ ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូល សុខ អាន ភ្នំ​គូលែន នៃ​ឧទ្យាន​ជាតិ​ព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន» ខេត្ត​សៀមរាប។ កេសរ​កូល «ព្រះទ្រហឹង» ៥ទង​កំពុង​រីក ហើយ​ កេសរ​កូល​ប្រភេទ​នេះ កម្រ​ចេញ​ផ្កា​ណាស់។ ជា​ធម្មតា​ផ្កា​របស់​វា អាចរីកបានរយៈពេលពី ២-៣ ខែ។

កេសរកូលព្រះទ្រហឹង មានឈ្មោះវិទ្យាសាស្ត្រថា Grammatophyllum speciosum និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Giant Orchid, Tiger Orchid, The Sugar Cane Orchid គឺ ជា​កេសរ​កូល​ធំ​ជាង​គេ​លើ​សកល​លោក។ វា​ជា​ប្រភេទ​កេសរកូល​ព្រៃ​ដ៏​កម្រ​មួយ​របស់​ខ្មែរ ដែល​យើង​ធ្លាប់​បាន​ជួប​ប្រទះ​ដុះ​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ​នៃ​ខេត្ត​កោះកុង និង​តំបន់​ជួរ​ភ្នំ​ដងរែក នៃ​ខេត្ត​ព្រះវិហារ និង​ខេត្ត​សៀមរាប។

គេ​ហៅ​កំណត់​ថា វា​ធំ​ជាង​គេ​លើ​សកល​លោក ព្រោះ​តាម​ការ​កត់ត្រា កេសរ​កូល​ប្រភេទ​នេះ អាច​មាន​ទម្ងន់​រហូត​ដល់​ទៅ ២តោន ក្នុង​មួយ​គុម្ព ហើយអាចមានកំពស់ចាប់ពី០,៥ ម៉ែត្រ ទៅ​៣ម៉ែត្រ និង​មាន​ទង​ផ្កា​អាច​ប្រវែង ២ ម៉ែត្រ និង​ចំនួន​ផ្កា​រហូត​ដល់​ទៅ ៧ ០០០ ផ្កា​ក្នុង​១​គុម្ព ដោយ​ក្នុង​មួយ​ទង​ផ្កា អាច​មាន​ផ្កា​ចាប់ពី ៨០ ទៅ ១០០ផ្កា។ កេសរ​កូល​ប្រភេទ​នេះ​កម្រ​ចេញ​ផ្កា​ណាស់ ហើយ​ផ្កា​អាច​រីក​បាន​រយៈពេល​ពី ២ ទៅ ៣ខែ។

កេសរ​កូល «ព្រះទ្រហឹង» ត្រូវ​បាន​យក​មក​ដំា​នៅ​ក្នុង​សួន​កេសរ​កូល​ព្រៃ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូល សុខ អាន ភ្នំ​គូលែន កាលពី​ខែ​តុលា ឆ្នាំ២០១៨ ហើយ​បាន​ចេញ​ផ្កា​លើក​ទី​១​នៅ​ខែ​មេសា និង​ឧសភា ឆ្នាំ ២០២១ មាន ១ ទង​ផ្កា, លើក​ទី ២ នៅ​ខែ​មេសា ឆ្នាំ ២០២៤ មាន ១ ទង​ផ្កា និង​បច្ចុប្បន្ន គឺ​ខែ​មេសា ឆ្នាំ ២០២៥ នេះ កេសរកូល «ព្រះទ្រហឹង» បាន និង​កំពុង​ចេញ​ផ្កា​ជា​លើក​ទី​៣ ដែល​មាន​ចំនួន​រហូត​ដល់​ទៅ ៥ ទងផ្កា។

នេះ​បាន​បញ្ជាក់​ថា​សួន​កេសរកូល​ព្រៃ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូល សុខ អាន ភ្នំ​គូលែន បាន​បង្កើត​ជា​មជ្ឈដ្ឋាន​សមស្រប សម្រាប់​ការ​រស់នៅ​របស់​កេសរ​កូល​ព្រៃ​ប្រភេទ​នេះ៕

រូបភាព៖ មន្ទីរបរិស្ថានខេត្តសៀមរាប



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la



Leave a Reply

Your email address will not be published.Required fields are marked *