BOYNEXTDOOR ជាក្រុមខេប៉ុបដំបូងបង្អស់ ដែលទទួលតំណែងជាទូតសុច្ឆន្ទៈពីកម្មវិធីប្រកួតបាល់ទះលំដាប់ពិភពលោក FIVB

ផ្អែកតាម KOZ Entertainment សហព័ន្ធបាល់ទះអន្តរជាតិ FIVB បានតែងតាំងក្រុមចម្រៀងខេប៉ុបបុរស BOYNEXTDOOR ឱ្យក្លាយជាទូតសុច្ឆន្ទៈសម្រាប់កម្មវិធី FIVB Men’s World Championship ឆ្នាំ ២០២៥ ដោយកម្មវិធីនេះគ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសហ្វីលីពីន។

កាលពីថ្ងៃទី២៦ ខែមេសាកន្លងទៅ គណៈប្រតិភូរបស់ FIVB ដោយផ្ទាល់ បានទៅកាន់ទីស្នាក់កាលកណ្ដាលរបស់ HYBE ឯទីក្រុងសេអ៊ូល ដើម្បីតែងតាំង BOYNEXTDOOR ឱ្យក្លាយជាទូតសុច្ឆន្ទៈជាផ្លូវការ។ ក្នុងតំណែងថ្មីនេះ សមាជិក្រុមទាំង ៦រូប នឹងត្រូវបំពេញការងារទៅលើការផ្សព្វផ្សាយមុននឹងកម្មវិធីប្រកួតចាប់ផ្ដើម រួមគ្នានឹងការសម្ដែងនៅពេលបើកកម្មវិធីប្រកួតផងដែរ។

ឆ្លើយតបនឹងតួនាទីថ្មីខាងលើ Sungho, Riwoo, Myung Jaehyun, Taesan, Leehan និង Woonhak បាននិយាយថា៖ “យើងពិតជារំភើប និងមានកិត្តិយសមែនទែន ដែលបានក្លាយជា ទូតសុច្ឆន្ទៈពិភពលោកក្នុងឆ្នាំដែលក្រុមជម្រើសជាតិកូរ៉េក៏នឹងចូលរួមប្រកួតដូចគ្នា”។

ក្រុមទាំងមូលបានបង្ហាញការប្ដេជ្ញាចិត្តថា៖ “យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យមហាជនអាចទទួលបានបទពិសោធន៍ដ៏រំភើប និងឃើញពីភាពស្រស់ស្អាតនៃកីឡាបាល់ទះ ហើយយើងនឹងគាំទ្រយ៉ាងពេញទំហឹងចំពោះភាពជោគជ័យនៃការប្រកួតនេះ រួមគ្នាជាមួយនឹងអ្នកគាំទ្រនៅជុំវិញពិភពលោក”។

ទន្ទឹមគ្នានេះ FIVB បានលើកឡើងពីការចូលរួមរបស់ក្រុមខេប៉ុបខាងលើនេះថា ៖ “BOYNEXTDOOR នឹងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពស្និទ្ធស្នាលផ្នែកកីឡា ការរួបរួម និងស្មារតីនៃការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ FIVB Men’s World Championship ឆ្នាំ ២០២៥នេះ”។

“ឥទ្ធិពលសកលរបស់ពួកគេនឹងជំរុញឱ្យមហាជនកាន់តែមានចំណាប់អារម្មណ៍លើកីឡាបាល់ទះ រួមគ្នាទៅនឹងការលើកទឹកចិត្តលើការផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមក ក៏ដូចជាការគាំទ្រលើបេសកកម្មរបស់យើង ដែលមានគោលបំណងចង់ឱ្យប្រទេសជាតិនានាអាចរួបរួមគ្នា តាមរយៈកីឡា” សហព័ន្ធបាល់ទះអន្តរជាតិបានរៀបរាប់ពីផលល្អបន្ថែមដូច្នេះ។​

ដូចគ្នាដែរ លោក Kim Tae Ho ប្រធានផ្នែកប្រតិបត្តិការរបស់ HYBE បានលើកឡើងពីទំនាក់ទំនងរវាងវិស័យខេប៉ុប និងកីឡាថា៖ “ខេប៉ុប និងកីឡាចែករំលែកគុណតម្លៃស្នូលរួមគ្នា រាប់ទាំងការដែលធ្វើឱ្យអ្នកគាំទ្របានឃើញពីចំណង់ចំណង់ចំណូលចិត្តរបស់ខ្លួន និងការយកចិត្តទុកដាក់ចំពោះអ្នកគាំទ្រ តាមរយៈលទ្ធផល និងការខិតខំប្រឺងប្រែងរបស់សិល្បករ និងកីឡាករម្នាក់ៗ។ យើងរំពឹងថា ក្នុងកិច្ចសហការណ៍នេះ BOYNEXTDOORនិង 2025 FIVB Men’s World Championship នឹងអាចរួមរួបរួមគ្នាបានយ៉ាងរឹងមាំ”។

គួរឱ្យដឹងផងដែរថា FIVB បានបង្កើតកម្មវិធីប្រកួត FIVB Men’s World Championship ឡើងតាំងតែពីឆ្នាំ ១៩៤៩ មកម៉្លេះ។ ដោយឡែកសម្រាប់ឆ្នាំ២០២៥នេះ ការប្រកួតប្រជែងនឹងធ្វើឡើងក្នុងថ្ងៃទី១២ ខែកញ្ញា នៅឯទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la



Leave a Reply

Your email address will not be published.Required fields are marked *