អ្នកគាំទ្រញញឹម ពេលឮដំណឹង Kon Ant ក្លាយជាតំណាងកម្ពុជាចូលប្រកួត Universal Woman 2025

ដំណឹង​ដ៏​សែន​រីករាយ​ដែល​កំពុង​ធ្វើ​ឱ្យ​បណ្ដា​អ្នក​គាំទ្រ​វិស័យ​សម្រស់​ក្នុង​ស្រុក​ញញឹម​បិទមាត់មិនជិត ​ក្រោយ​ទទួល​បាន​ដំណឹង​ផ្លូវ​ការ​នៃ​ការ​តែងតាំង នាដការី សុគា គឹមលាង ហៅ Kon Ant ជា Universal Woman Cambodia 2025។

តាម​រយៈ​សេចក្ដី​ប្រកាស​ផ្លូវ​ការ​នៅ​លើ​ផេក Universal Woman Cambodia បាន​ឱ្យ​ដឹង​ថា អ្នករាំរបាំ​រូប​ស្រស់ សុគា គឹមលាង ​ត្រូវ​គ្រង​តំណែង​ជា Universal Woman Cambodia 2025 តំណាង​ឱ្យ​កម្ពុជា​ចូលរួម​ប្រកួត​នៅ​ប្រទេស​ឥណ្ឌា​នា​ពេល​ឆាប់​ៗ​ខាង​មុខ។

ចំពោះ​ដំណឹង​ផ្លូវ​ការ​នៃ​ការ​ចូលរួម​ប្រកួត​នា​លើក​នេះ​បាន​ធ្វើ​ឱ្យ​បណ្ដា​អ្នក​គាំទ្រ​វិស័យ​សម្រស់​នៅ​ក្នុង​ស្រុក​ញញឹមខ្ជឹប ​ក្រោយ​បាន​ដឹង​ថា Kon Ant ទទួល​បាន​ឱកាស​ក្នុង​ការ​តំណាង​ឱ្យ​កម្ពុជា​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​បែប​នេះ​ ព្រោះ​ថា​នាដការី​រូប​នេះ​មាន​ទាំង​សម្រស់ ចំណេះ​ដឹង ទេព​កោសល្យ​សិល្បៈ ​ការងារ​សង្គម​ព្រម​ទាំង​សមត្ថភាព​ទំនាក់ទំនង​ដែល​ទាំង​នេះ​សុទ្ធ​សឹង​តែ​ជា​ចំណុច​ស្នូល​របស់ Universal Woman។

រី​ឯ​ចំណុច​ពិសេស​មួយ​ទៀត​នោះ​គឺ​ការ​រៀបចំ​ខ្លួន​របស់​ស្រី​ស្រស់​កម្ពស់​បាន​រូប​នេះ​មិន​ថា​បុរាណ​ ឬ​សម័យ​នោះ​ទេ​គឺ​ថា​ស្រស់​ស្អាត​ និង​ទាក់ទាញ​គ្រប់​ពេល​តែ​ម្ដង។ គួរ​ឱ្យ​ដឹង​ដែរ​ថា Kon Ant គឺ​ជា​បុគ្គល​មាន​ឥទ្ធិពល​ក្នុង​ការ​ផ្សព្វផ្សាយ​វប្បធម៌​ដ៏​ល្អ​ល្អះ​របស់​កម្ពុជា​ទាំង​នៅ​ក្នុង​ស្រុក​ និង​ក្រៅ​ប្រទេស​ផង​ដែរ។​

ដូច្នេះ​សម្រាប់​ការ​ប្រកួត​នា​លើក​នេះ Kon Ant ត្រូវ​បាន​បណ្ដា​អ្នក​គាំទ្រ​ក្នុង​ស្រុក​ជា​ច្រើន​ដាក់​ទំនុក​ចិត្ត​និង​ក្ដី​សង្ឃឹម​ខ្លាំងក្នុង​ការ​ក្លាយ​ជា​ម្ចាស់​មកុដ​ជាមួយ​ការ​នាំ​យក​ជយលាភី​មក​ជូន​ជាតិ​មាតុភូមិ។ គួរឱ្យដឹងដែរថា កាលឆ្នាំ ២០២៤ អ្នកនាង Brianna Mai បានតំណាងឱ្យកម្ពុជាចូលប្រកួត Universal Woman 2024 ដោយទទួលបានតំណែងលំដាប់រងទី៣ ខណៈ អ្នកនាង ប្រាសាទ ដាវីន ទទួលបានតំណែងលំដាប់រងទី៤ នៃ Universal Woman 2023 ក្នុងការប្រកួត​នៅ​ទីក្រុងឌូបៃ៕

ប្រភពរូបភាព៖Kon Ant



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *