កម្មវិធី Mini Miss Cambodia 2024 ដែលទើបតែបញ្ចប់ទៅកាលពីថ្ងៃ ២២ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅម្សិលមិញនេះ រកជើញម្ចាស់មកុដហើយ គឺបានទៅលើ ឡឺរេន តារាបង្ហាញម៉ូដវ័យក្មេង និងពោរពេញដោយទេពកោសល្យរបស់ប្រទេសកម្ពុជា។

វ៉ា ជាងវ៉ាលឡឺរេន (Leraine) បានផ្ដួលបេក្ខភាពជាច្រើនរូប រហូតក្លាយជាម្ចាស់មកុដវ័យក្មេង។ ឡឺរេន ដ៏ស្រស់ស្អាត មានជំនឿចិត្ត មានសមត្ថភាព និងការខិតខំប្រឹងប្រែងកន្លងមក ពិតជាស័ក្តិសមជាម្ចាស់មកុដ Miss Minis Cambodia 2024។ ឡឺរេន មានសញ្ជាតិ២ ខ្មែរ និងអាមេរិក នាងគឺជាមុខសញ្ញាដែលអ្នកគាំទ្រគិតថាជាម្ចាស់មកុដ ព្រោះកុមារីរូបនេះ បានប្រឡូកក្នុងវិស័យដើរម៉ូដបានច្រើន ថែមទាំងពូកែភាសាបរទេសទៀតផង។
លើឆាកកម្មវិធី Miss Preteen International Cambodia 2024 ឡឺរេន ប្រកួតនៅ Title Mini Miss Cambodia ទទួលបានសំឡេងគាំទ្រខ្លាំងពីអ្នកទៅទស្សនាផ្ទាល់។ នេះចាត់ទុកជាសមិទ្ធផលធំសម្រាប់ ឡឺរេន ទើបមានវ័យ ៦ ឆ្នាំសោះ តែអាចឈ្នះមកុដ Mini Miss Cambodia 2024 ហើយក៏តារាបង្ហាញម៉ូដអាជីព ព្រមទាំងមានឱកាសដើរនៅ Runway លំដាប់អន្តរជាតិរួចទៅហើយ។


វ៉ា ជាង វ៉ាលឡឺរេន (ឡឺរេន) ជាសិស្សរៀនថ្នាក់ទី១ នៅសាលា កាណាដាអន្តរជាតិភ្នំពេញ CIS ហើយបវរកញ្ញាតូចរបស់កម្ពុជារូបនេះចេះរាំរបាំបាឡេ និងធ្លាប់បានប្រឡូកក្នុងការងារសប្បុរសធម៌ជាច្រើនរួចមកហើយដែរ៕
រូបភាព៖ FB Leraine ឡឺរេន























Account
Security
Favourite Content