ការពិត Usher ធ្លាប់បបួល Jungkook ឡើងសម្ដែងនៅ Super Bowl ដែរ ប៉ុន្តែត្រូវបដិសេធព្រោះមូលហេតុនេះ

អត្ថបទ The K-Pop King ដែលសារព័ត៌មាន The New Yorker បានចេញផ្សាយថ្មីៗនេះបានបង្ហាញថា តាមពិតទៅ Jung Kook ត្រូវបានអញ្ជើញឱ្យសម្តែងបទចម្រៀងល្បីរបស់ខ្លួនគឺបទ “Standing Next to You” នៅកម្មវិធី Super Bowl ជាមួយតារាចម្រៀងអាមេរិក Usher ប៉ុន្តែត្រូវបដិសេធដោយសារតែនៅពេលនោះ Jungkook ស្ថិតនៅក្នុង ដំណើរ​ការ​ចូល​បម្រើ​យោធា​ក្នុង​ប្រទេស​របស់​ខ្លួន។

គួរបញ្ជាក់ថា Jung Kook និង Usher ធ្លាប់បានធ្វើការរួមគ្នាសម្រាប់បទចម្រៀង “Standing Next to You” Version Remix និងធ្លាប់បានសហការថតវីដេអូចម្រៀងជាមួយគ្នារួចទៅហើយ ដូច្នេះនៅពេលដែល Usher មានឱកាសសម្តែងនៅកម្មវិធី Super Bowl កាលពីខែកុម្ភៈកន្លងទៅ លោកក៏​ចង់​អញ្ជើញ JungKook ឱ្យ​ចូល​រួម​ជាមួយគ្នាដែរ ប៉ុន្តែ​ដោយ​សារ​ការ​ត្រូវចូលបំពេញកាតព្វកិច្ចយោធា ទើបធ្វើឱ្យ JungKook ខកខាន​មិន​អាចទទួល​សម្ដែង​បាន។

ការពិតមួយទៀតដែលទើបតែត្រូវបានលាតត្រដាងតាមរយៈអត្ថបទរបស់ The New Yorker មួយនេះដែរគឺ បទចម្រៀងដ៏ល្បីរបស់ Jungkook មួយបទទៀតគឺបទ “Seven” ដំបូងឡើយផលិតករ Scooter Braun បាននិពន្ធសម្រាប់ Justin Bieber ឯណោះទេ ប៉ុន្តែក៏មិនមានការបញ្ជាក់ថាហេតុអ្វី Justin Bieber មិនបានច្រៀងបទនេះឡើយ។

បើទោះបី JungKook ពេលនេះកំពុងបម្រើយោធា ហើយគ្រោងនឹងបញ្ចប់កាតព្វកិច្ចនេះនៅខែមិថុនា ឆ្នាំ ២០២៥ ក៏ ប៉ុន្តែក្នុងចន្លោះពេលនេះ លោកនៅតែមានស្នាដៃថ្មីចេញមកសម្រាប់បណ្ដា ARMY ដែលជាអ្នកគាំទ្របានតាមដានជាមួយនឹងខ្សែភាពយន្តឯកសារ “I AM STILL” ដែលកំពុងតែចាក់បញ្ចាំងក្នុងរោងភាពយន្ត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *