ផ្នែកទី៣ នៃអាល់ប៊ុម ត្រីវិស័យ វណ្ណដា កាន់តែអស្ចារ្យ មានទាំងល្ខោនបាសាក់ទៀតផង

មុន​នេះ​បន្តិច វណ្ណដា បាន​ចេញ «TREYVISAI III: RETURN TO SOVANNAPHUM» ដែល​ជា​ផ្នែក​ទី​៣ នៃ​អាល់ប៊ុម​ត្រី​វិស័យ​របស់​ខ្លួន ធ្វើ​ឲ្យ​អ្នក​គាំទ្រ​លាន់មាត់ មិន​ធម្មតា អ្វី​ក៏ វណ្ណដា អាច​ធ្វើ​បាន​ពិត​មែន។

កំពូល​តារា​រ៉េប​វ័យ ២៧ រូប​នេះ​បាន​បញ្ចេញ ១០ បទ នៃ​ «TREYVISAI III: RETURN TO SOVANNAPHUM» ហើយ​វា​ពិតជា​មាន​ភាព​ប្លែក​ខ្លាំង​ពី​ផ្នែក​ទី​១ និង​ទី​២ នៃ​អាល់ប៊ុម​ត្រី​វិស័យ​ពិតមែន ដូច​អ្វី​ដែល វណ្ណដា ធ្លាប់​លើក​ឡើង​ថា មិន​ធ្លាប់​ធ្វើ​ពី​មុន​មក​ឡើយ ព្រោះ​ទាំង​​​ភ្លេង​សុទ្ធតែ​បាន​បញ្ចូល​ឧបករណ៍​បុរាណ​ខ្មែរ​ដែល​សឹងតែ​មិន​ធ្លាប់​ឮ ឬ​ស្គាល់​ឡើយ ហើយ​អត្ថន័យ​ទៀតសោត​និយាយ​ពី​រឿង​បុណ្យ​បាប និង​លើក​ឡើង​ពី​ពាក្យ​ទូន្មាន​ឱវាទ​នៃ​ព្រះពុទ្ធ​ជា​ម្ចាស់។

កាន់តែ​ថ្មី ហើយ​ប្លែក​នោះ វណ្ណដា បាន​បន្ថែម​នូវ​ការ​ពោល​ដូច​ទម្រង់​ល្ខោន​បាសាក់ ក្នុងបទ «LAKHON BASSAC» ក៏​កំពូល​អ្នក​រ៉េប​ប្រចាំ​ស្រុក​ខ្មែរ​រូប​នេះ​អាច​ធ្វើ​បាន​ដែរ។ ទន្ទឹម​នឹង​នោះ​អ្នក​គាំទ្រ​ពិតជា​ស្ងើចសរសើរ​ពី​ការ​រិះគិត និង​ចងក្រង ដើម្បី​ផលិត​បាន​មួយ​បទ​ៗ​របស់​តារា​ប្រុស​ដែល​មាន​ប្រភព​មកពី​ខេត្ត​ព្រះសីហនុ។

អ្នក​គាំទ្រ​បាន​លើក​ឡើង​ថា វណ្ណដា អាច​ផលិត​បាន​ចម្រៀង​គ្រប់​ទម្រង់ ដែល​ជា​ការ​លើក​តម្កើង វប្បធម៌ អរិយធម៌ ភាសា និង​ជាតិ​សាសន៍​ខ្មែរ តាម​រយៈ​ចម្រៀង​របស់​ខ្លួន។ ព្រោះ​បែបនេះ​ហើយ​បានជា​អ្នកគាំទ្រ​ជ្រើស​យក ម៉ាន់ វណ្ណដា ជា Idol ខ្លួន មិន​ខុស​ឡើយ ដោយ​ហេតុ​ថា ទោះ​ជា​បទ​ថ្មី​ៗ​នោះ ពិបាក ឬ​មិន​មែន​ជា color របស់​ខ្លួន​យ៉ាង​ណា ក៏ វណ្ណដា នៅតែ​អាច​ទៅ​រួច និង​ធ្វើ​បាន​យ៉ាង​ល្អ​ទៀត​ផង។

បើ​និយាយ​ពី​អត្ថន័យ​នៃ​បទ​ចម្រៀង​ថ្មី​ទាំង​ប៉ុន្មាន​នោះ​វិញ មាន​អត្ថរស​ជ្រាលជ្រៅ ដោយ​មាន​ទាំង​ការ​ដាស់តឿន លើក​ទឹកចិត្ត ការ​រម្ងាប់​កំហឹង… និង​រឿង​ល្អ​ៗ​ជាច្រើន​ទៀត។ រហូត​អ្នក​គាំទ្រ​ខ្លះ​ចាត់​ទុកថា «TREYVISAI» ជា​អាល់ប៊ុម​ដ៏​​អស្ចារ្យ​ដែល​មិន​ធ្លាប់​មាន ហើយ​ បទ​ចម្រៀង​សុទ្ធតែ​ល្អ​ៗ​បំផុត៕

រូបភាព៖ Vann Da



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨



Leave a Reply

Your email address will not be published.Required fields are marked *