អ្នកជំនួញអនឡាញ ម៉ែរួយ ថាខំប្រឹងរកស៊ី យកប្រាក់ធ្វើបុណ្យ ប្រសើរជាងចាយលើសម្ភារៈនិយម

ម្ចាស់​ក្រុមហ៊ុន រួយ Infinity ឧកញ៉ា ស្រី ណារួម គឺ​ជា​បុគ្គល​មួយ​រួប ដែល​ព្រះនាង នរោត្តម ជេនណា ធ្លាប់​លើក​សរសើរ​កាលពី​ពេល​ថ្មី​ៗ​នេះ ថា​ជា​ស្ត្រី​ម្នាក់​​ចូលចិត្ត​ធ្វើ​បុណ្យ និង​ជួយ​អ្នក​ដទៃ ហើយ​ក៏​​មាន​ចិត្ត​ជ្រះថ្លា និង​សាង​កុសល​ផង​ដែរ រហូត​ធ្វើឲ្យ​សែ​រាជវង្ស​អង្គ​នោះ អាច​រួម​ការងារ​ជាមួយ​គ្នា​ទៀត​ផង។

កាល​ពី​ពេល​ថ្មី​ៗ​នេះ ឧកញ៉ា ស្រី ណារួម បាន​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ត​មួយ​កន្លែង ដើម្បី​ឧទ្ទិស​កុសល​ដល់​ជីដូន ហើយ​ក៏​បាន​ផ្ដល់​បទសម្ភាសន៍​ខ្លះ​ៗ​ពី​ជីវិត​ប្រចាំ​ថ្ងៃ។ ក្រោយ​ទទួល​បាន​សំណួរ​សួរ​ថា ពេល​ក្លាយ​ជា​អ្នក​មាន​មុខ មាន​ភូមិគ្រឹះ​ដូច​អ្នក​ជំនួញ​ដទៃ មាន​ចាប់អារម្មណ៍​ឡាន​ស៊េរី​ទំនើប​អ្វី​ដែរ​ឬ​ទេ? ម៉ែរួយ បាន​ឆ្លើយ​តប​បែប​កំប្លែង​ និង​​​ផ្លូវ​ការ​វិញ​ផង ថា​មកពី​ពេល​វេលា​មិន​ទាន់​ដល់ ឬ​មក​ពី​ថវិកា​មិន​ទាន់​ដល់​ក៏​ថា​បាន ហើយ​លោកស្រី​ចូលចិត្ត​ប្រើ​ជីវភាព​បែប​សាមញ្ញ​ៗ​ជាជាង សម្ភារៈ​និយម។

ម្ចាស់ក្រុមហ៊ុ រួយ Infinity បែរ​ជា​បញ្ជាក់​ថា ការ​ចំណាយ​ប្រាក់​លើ​រឿង​ការងារ​ដូចជា​ហៅ​តួ​ល្បី​ៗ​មក​ប្រម៉ូត​ផលិតផល​ផ្សេង​ៗ បើ​ទោះ​ជា​ចំណាយ​អស់​ច្រើន​​ក៏​មិន​ស្ដាយ​ដែរ។ ចំណែក​ក្ដី​សុខ​ពិត​ដែល​ខំ​ធ្វើ​រាល់​ថ្ងៃ ខែ គឺ​ការ​បាន​ធ្វើ​បុណ្យ​ទាន​នេះ​ឯង។ គូ​ស្វាមី​អ្នក​ជំនួញ​ទាំង ២ ថា ការ​រស់នៅ​បាន​សុខ គឺ​ត្រូវ​ចែក​រំលែក​គ្នា។

សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ​ប៉ុណ្ណេះ ម៉ែរួយ គឺ​ថា​ល្មមសមរម្យ​ហើយ តែ​ផ្ដោត​ខ្លាំង​រឿង​មាន​ថវិកា​គ្រប់គ្រាន់ សម្រាប់​ធ្វើ​បុណ្យ។ តិច ឬ​ច្រើន​ឧកញ៉ា ស្រី ណារួម ចូលចិត្ត​​ធ្វើ​បុណ្យ មិន​ថា​ខ្ទង់​ម៉ឺ ខ្ទង់​ពាន់ គឺ​ត្រូវ​ធ្វើ​ជានិច្ច ដែល​ជា​សេចក្ដី​សុខ​ផ្លូវ​ចិត្ត​ម្យ៉ាង​នៃ​ក្នុង​ក្រុម​គ្រួសារ។ ចំណែក​រឿង​សម្ភារៈ​និយម​វិញ គឺ​មាន​ត្រឹម​មួយ​ភ្លែត​ប៉ុណ្ណោះ តែ​ក៏​មិន​ភ្លេច​បំពេញ​ក្ដី​សុខ​ដល់​ខ្លួន​ឯង​ឡើយ ដោយ​ទិញ​របស់របរ​ដែល​ស្រលាញ់។

ឧកញ៉ា ស្រី ណារួម បញ្ជាក់​ថា ខ្លួន​ជា​មនុស្ស​ចូលចិត្ត​ធ្វើបុណ្យ​ពាក់ព័ន្ធ​នឹង​ព្រះពុទ្ធសាសនា និង​ជួយ​កសាង​ផ្នែក​ជាច្រើន​ពាក់ព័ន្ធ​នឹង​វត្តអារាម​ផ្សេង​ៗ។

នា​ថ្ងៃ​ប្រកាស BA ជាច្រើន​របស់ ម៉ែរួយ ព្រះនាង នរោត្តម ជេនណា បាន​ឲ្យ​ដឹង​ថា​ការ​ទទួល​ធ្វើ​ជា​អ្នក​តំណាង​​ផលិតផល​ព្រោះ​​​បាន​សាកល្បង​ប្រើប្រាស់​ផ្ទាល់ និង​ទទួល​​ផល​ល្អ​។ កត្តា​មួយ​ទៀត ដែល​​ធ្វើ​អ្នក​តំណាង​​សាប៊ូ​កក់​សក់របស់ ម៉ែរួយ ព្រោះ​ព្រះនាង បាន​កោតសរសើរ​ ម្ចាស់​ផលិតផល ថា​ជា​មនុស្ស​ស្រី​មាន​ចិត្ត​ល្អ​ ចេះ​ជួយ​សុខទុក្ខ​អ្នក​ដទៃ និង​ជា​មនុស្ស​ស្រី​មាន​ចំណេះដឹង ជួយ​បង្ហាត់បង្ហាញ​ផ្លូវ សម្រាប់​បុគ្គល​ទន់ខ្សោយ​ដទៃ​ទៀត​ផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់



Leave a Reply

Your email address will not be published.Required fields are marked *