កំពូលអ្នកលេងពាក្យ Goofy, Ramii & LongBun “Riel-៛” មួយបទនេះ សូម្បី វណ្ណដា ក៏ឈឺក្បាលដែរ!

វគ្គ Battle Round សប្ដាហ៍​ទី​៣ ដែល​កូន​ក្រុម coach រូប​សង្ហា Ruthko ត្រូវ​ឡើង​បញ្ចេញ​សមត្ថភាព​កាលពី​យប់មិញ​នេះ ពិតជា​មិន​ធ្វើ​បាន​ល្អ​គ្រប់​ៗ​គ្នា រហូត​ដល់ producer និង coach ពិបាក​ក្នុង​ការ​សម្រេចចិត្ត​យក​ម្នាក់​ក្នុង​មួយ​ក្រុម ដើម្បី​ជ្រើស​ទៅ​វគ្គ​បន្ត។

ក្រុម​ទី​១ របស់ team គ្រូ​បង្វឹក​ Ruthko មាន BoBo, Rango និង Sann K.O ច្រៀង​បទ “ជាតិ​ជា​ខ្មែរ​” ដែល​សមត្ថភាព​អ្នក​ទាំង ៣ ពេល​ច្រៀង​ជា​ក្រុម​ឃើញ​ថា​ស៊ី​ចង្វាក់​គ្នា​បាន​ល្អ ទាំង Lyric, flow ជា​ពិសេស​អត្ថន័យ​ក្នុង​បទ​នោះ លើក​ស្ទួយ​ពី​វប្បធម៌ និង​សិល្បៈ​ខ្មែរ​ជាមួយ​ចុង​ចួន​មិន​ឲ្យ​ដាច់​គ្នា​សោះ​ឡើយ។

ចូល​មក​ដល់​ក្រុម​ទី​២ រឹតតែ​មិន​ធ្វើ​ឲ្យ​អ្នក​ទៅ​ទស្សនា​ផ្ទាល់ producer និង coach ទាំង ៤ ខក​បំណង​ឡើយ។ ក្រុម​នេះ​មាន Goofy, Long Bunn និង Ramii ហើយ​បទ​អ្នក​ទាំង ៣ មិន​ទាន់​ទាំង​បាន​ឡើង​ឆាក​ប្រកួត​ផង ក៏ coach ដឹងថា​អាច​ធ្វើឲ្យ​កក្រើក​ឆាក The Rapper បាត់​ហើយ ព្រោះ​ភ្លេង​ដែល coach ជ្រើសឲ្យ បូករួម​ការ​និពន្ធ​ផ្ទាល់​ពី​បេក្ខភាព​ពូកែ​ៗ​ស្រាប់។ គ្រាន់តែ​ឡើង​ដល់​ឆាក​ប្រកួត​ភ្លាម ការ​ទស្សន៍ទាយ​ទុក​របស់​ម្ចាស់​បទ “Change” មិន​ខុស​មែន មនុស្ស​គ្រប់​គ្នា​នៅ​កន្លែង​ប្រកួត​ពិតជា Hype តាម​​បទ “Riel-៛” ហើយ​ធ្វើឲ្យ​ producer ឈឺក្បាល​ខ្លាំង ព្រោះ​មិន​ដឹង​ជ្រើស​មួយ​ណា បើ​ល្អ​ៗ​ដូច​គ្នា​យ៉ាង​នេះ។

ចំណុច​ខ្លាំង​នៃ ក្រុម​នេះ គឺ​ការ​លេង​ប៉ារ៉ូល​ចម្រៀង ដោយ​អ្នក​ទាំង ៣ អាច​លេង​ពាក្យពេចន៍​បាន​យ៉ាង​ស៊ី​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់។ team នេះ​ពិតជា​អស្ចារ្យ​ទោះ​មាន​អ្នក​ជាប់​១ ក៏ ២ នាក់​ផ្សេង​ទៀត​មាន coach នរិទ្ធ និង King Chi បោះ​មួក​មាសយកដែរ។ មិន​តែ​ប៉ុណ្ណោះ producer វណ្ណដា បាន​ផ្ដាំ​ទៅ Goofy, Long Bunn និង Ramii ឲ្យ​ថត និង​ថត MV បទ​នេះ​ផង។

បើ​ងាក​ទៅ coach រូប​សង្ហា ថ្ពាល់​ខួច​ទាំង​សងខាង​នោះ​វិញ​បាន​និយាយ​ពី​ទឹកចិត្ត​ខ្លួន​ថា ពិតជា​ពិបាក​ក្នុង​ការ​ជ្រើសរើស​នរណា​ម្នាក់ ព្រោះ​សមាជិក​ក្រុម​ទាំង ១១ រូប គឺ​លោក​ជា​អ្នក​បង្វឹក​ផ្ទាល់ ហើយ​មើល​ឃើញ​ថា អ្នក​ទាំងអស់​គ្នា​មាន​សមត្ថភាព​ដូច​ៗ​គ្នា។ ព្រោះតែ​ការ​បញ្ចេញ​សមត្ថភាព​ប្រកួត​វគ្គ Battle Round យប់​មិញ​តឹងតែង​ពេក producer ទាំង ២ វណ្ណដា និង Juvin ពេល​ខ្លះ​មិន​អាច​សម្រេច​យក​ម្នាក់​ណា​បាន ក៏​ត្រូវ​ការ​ពិភាក្សា​ជាមួយ coach ផ្ទាល់​ហើយ​នៅតែ​មិន​អាច​ជ្រើស​បាន​ទៀត។

ចំណែក ២ ក្រុម​ទៀត ក៏​សុទ្ធតែ​មិន​ធម្មតា​ដែរ ម្នាក់​ៗ​ពូកែ​លេង​ប៉ារ៉ូល និង​ចេះ​មាន​ស្ទីល៍​ប្លែក​ៗ​ពី​គ្នា ដែល​អាច​ទាក់ទាញ​ចិត្ត​អ្នក​គាំទ្រ និង producer បាន​ដូច​គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ