ស្អាតពេក Sydney Marith ត្រូវមហាជនឲ្យ​រហស្សនាម តុក្កតា​មានជីវិត ពិសេសពេលគ្រងឈុតបុរាណខ្មែរ

តារា​បង្ហាញ​ម៉ូដ Sydney Marith បើ​ទោះ​ជា​មិន​បាន​គ្រង​មកុដ Miss Supranational Cambodia 2025 តែ​កញ្ញា​ពិតជា​មិន​ធម្មតា​ឡើយ ដោយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​មហាជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ 1st Runner Up Miss Supranational Cambodia 2025 មាន​រូប​សម្រស់​ស្រស់​ស្អាត​ខ្លាំង ជា​កូន​កាត់​ខ្មែរ​អាមេរិក។

ម៉ូដែល​វ័យ ១៩ ឆ្នាំ Sydney Marith ដែល​មាន​ទាំង​ចំណេះ​ដឹង និង​រូប​សម្រស់​ស្រស់​ស្អាត ព្រម​ទាំង​ទឹក​ចិត្ត​ល្អ​ប្រសើរ​ថែម​ទៀត​ផង។ ក្រោយ​ទទួល​បាន​តំណែង​លំដាប់​រង​ទី​១ Miss Supranational Cambodia 2025 កញ្ញា​ក៏​កាន់តែ​មមាញឹក​នឹង​ការងារ​ថត​សម្អាងការ និង​ថត​កម្មវិធី​ផ្សេង​ៗ​គ្នា។

មួយ​រយៈ​ចុងក្រោយ Sydney បាន​ជាប់​ដៃ​ថត​ម៉ូដ​ឲ្យ​សម្អាងការ​នានា។ ដោយ​មាន​រូប​ឆោមលោមពណ៌​ល្អ​បែប​កូន​កាត់ ពេល​គ្រង​ឈុត​បុរាណ​ខ្មែរ 1st Runner Up Miss Supranational Cambodia 2025 កាន់​តែ​ស្រស់​ស្អាត រហូត​អ្នក​គាំទ្រ​លើក​ឡើង​ថា Sydney Marith ដូច​ទៅ​នឹង​ម៉ាន់នឺកាំង។

នាង​កាន់តែ​មាន​ភាព​ល្បីល្បាញ​ខ្លាំង​នឹង​រូបរាង​ដែល​ដូច​នឹង​ ម៉ាន់នឺកាំង នៅ​ពេល​ថត​សម្អាងការ​មួយ កាលពី​អំឡុង​ពេល​ប្រកួត Miss Supranational Cambodia 2025 ហើយ​ក៏​បាន​លេង challenge បទ «Anxiety»។ វីដេអូ challenge បទ «Anxiety» នោះ​មិនមែន​តែ​អ្នក​គាំទ្រ​ក្នុង​ប្រទេស​ឡើយ ដែល​គិត​ថា Sydney ដូច​ទៅ​តុក្កតា​មានជីវិត​ពិត​ៗ សូម្បី​តែ​ផេក​គាំទ្រ​វិស័យ​បវរកញ្ញា​នៅ​ក្រៅ​ប្រទេស​ជាច្រើន ក៏​យល់​ឃើញ​ដូចនេះ​ដែរ។

ក្រៅពី​មាន​អ្នក​គាំទ្រ និង​ទីផ្សារ​ក្នុង​ស្រុក​បវរកញ្ញា​កូន​កាត់​ខ្មែរ-អាមេរិក​រូបនេះ ក៏​អ្នក​គាំទ្រ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ផង​ដែរ។ មួយ​រយៈ​នេះ Sydney Marith ក៏​ត្រូវ​បាន​ជ្រើសរើស​ជា​ម៉ូដែល​ផ្សព្វផ្សាយ​ផលិតផល​ថែរក្សា​សម្រស់​ដែល​ជា​ប្រេន​ធំ​ៗ ហើយ​កញ្ញា​ក៏​កាន់តែ​កាក់កប់​លើ​ឆាក​ដើរ​ម៉ូដ​ទៀត​។ ភាព​ស្រស់​ស្អាត និង​ពោរពេញ​ដោយ​ចំណេះដឹង​របស់​នាង បាន​ធ្វើឲ្យ​អ្នក​គាំទ្រ នៅតែ​ទទូច​ឲ្យ​បវរកញ្ញា​រូបនេះ​តំណាង​ខ្មែរ លើ​ឆាក​អន្តរជាតិ ក្នុង​ការ​ប្រកួតប្រជែង​សម្រស់៕

រូបភាព៖ Dy Sonita Wedding Planner, Sydney Marith និង Pha Nith



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *