កីឡាការិនីស្នូកឃ័រកម្ពុជា ស្រួង ភាវី ជាបុគ្គលដែលតែងតែលើកមុខមាត់កម្ពុជាក្នុងការតំណាងជាតិខ្មែរ ក្នុងកម្មវិធីប្រកួតផ្សេងៗទាំងក្នុង និងក្រៅប្រទេស។ ថ្មីៗនេះទៀតសោតកីឡាការិនីស្នូកឃ័ររូបនេះ បានចូលរួមជាមួយកំពូលតារាចម្រៀងប្រុសនៃប្រទេសកូរ៉េខាងត្បូង Tae Jin Ah។

ស្រួង ភាវី បានបង្ហោះវីដេអូ និងរូបភាពជាមួយតារាប្រុសជើងចាស់រូបនោះ ហើយបានសរសេររៀបរាប់ថា «លោកពូផេឈិនអា태진아 ជាតារាចម្រៀងជើងចាស់លំដាប់ប្រទេសកូរ៉េរំភើបនឹងមានមោទនភាពមហាកិត្តិយសមិនថាកូនស្រីនេះទៅដល់ទីកន្លែងណាទេតែងតែលើកតម្កើងនឹងផ្ដល់តម្លៃឲ្យដ៏ខ្ពង់ខ្ពស់ជានិច្ច អរគុណចំពោះក្ដីស្រឡាញ់ដែលពួកគាត់ផ្ដល់ឱ្យខ្ញុំអ្នកចូលរួមកម្មវិធី សុទ្ធតែអ្នកលំដាប់អ្នកមានមហាសេដ្ឋីហើយចំនួននាក់ចូលរួម 1,000 នាក់ចូលរួមកម្មវិធីខនសឺតអស្ចារ្យនេះ»។
សកម្មភាពរបស់ ភាវី នៅកម្មវិធីខនសឺតតារាជួរមុខរបស់កូរ៉េខាងត្បូងរូបនោះ បានយកបាច់ផ្កាទៅជូន Tae Jin Ah និងនិយាយគ្នាលេងដូចជាមនុស្សជិតស្និទ្ធគ្នាខ្លាំង ព្រមទាំងទទួលបានការអបអរពីមនុស្សជាច្រើនដែលទៅមើលការប្រគំតន្ត្រីនោះទៀតផង។ បើទោះជាមិនដឹងពីខ្លឹមសារដែល ស្រួង ភាវី និងតារាប្រុសជើងចាស់ប្រចាំប្រទេសកូរ៉េខាងត្បូងនិយាយគ្នាសើចសប្បាយ តែអ្វីដែលឮចេញពីមាត់ Tae Jin Ah បាននិយាយពីឈ្មោះកម្ពុជាផងដែរ។

សកម្មភាពរបស់កីឡាការិនី ស្រួង ភាវី បានធ្វើឲ្យអ្នកគាំទ្រទាំងនៅខ្មែរ និងនៅកូរ៉េស្ញប់ស្ញែង ព្រមទាំងមានមោទនភាពដែលអ្នកនាងតែងតែបង្ហាញឲ្យពិភពលោកដឹង និងស្គាល់ពីប្រទេសកម្ពុជាគ្រប់ពេលតែម្ដង។ គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ ដែលកីឡាការិនីខ្មែរមានប្រភពពីខេត្តកំពង់ចាម បានចូលរួមក្នុងកម្មវិធីលំដាប់អ្នកមានៗ និងអ្នកមានមុខមាត់កិត្តិយសជួបជុំគ្នាឡើយ។
ប្រជាជនខ្មែរភាគច្រើនស្គាល់ Tae Jin Ah តាមរយៈការឡើងបកស្រាយចម្រៀង LA SONG ជាមួយកំពូលតារាប្រុស Rain លើវេទិកាតន្រ្តីធំៗរបស់កូរ៉េខាងត្បូងដូចជា Music Core និង Popular song Inkigayo ជាដើម កាលពីអំឡុងឆ្នាំ ២០១៤។ Tae Jin-ah មានឈ្មោះពិតថា Jo Bang-heon គឺជាអ្នកចម្រៀង trot កូរ៉េខាងត្បូង និងជាតារាចម្រៀង អ្នករាំ។ គាត់បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ១៩៧៣ ជាមួយនឹងបទចម្រៀង “My Heart Express Train” ហើយបានល្បីល្បាញភ្លាមៗជាមួយនឹងបទចម្រៀង “Memory of a Blue Hill”៕
វីដេអូពេញ៖ https://www.facebook.com/100044400340485/videos/596091906347570




រូបភាព៖ Sruong Pheavy
Tae Jin Ah បកស្រាយចម្រៀង LA SONG ជាមួយកំពូលតារាប្រុស Rain
























Account
Security
Favourite Content