ពិតជាមិនធម្មតា! ស្រួង ភាវី កីឡាការិនីដ៏ល្បីចូលរួមខនសឺតកំពូលតារាចម្រៀងកូរ៉េជើងចាស់ Tae Jin Ah

កីឡាការិនី​ស្នូកឃ័រ​កម្ពុជា ស្រួង ភាវី ជា​បុគ្គល​ដែល​តែងតែ​លើក​មុខ​មាត់​កម្ពុជា​ក្នុង​ការ​តំណាង​ជាតិ​ខ្មែរ ក្នុង​កម្មវិធី​ប្រកួត​ផ្សេង​ៗ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ ថ្មី​ៗ​នេះ​ទៀតសោត​កីឡា​ការិនី​ស្នូកឃ័រ​រូបនេះ បាន​ចូលរួម​ជាមួយ​កំពូល​តារា​ចម្រៀង​ប្រុស​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង Tae Jin Ah។

ស្រួង ភាវី បាន​បង្ហោះ​វីដេអូ និង​រូបភាព​ជាមួយ​តារា​ប្រុស​ជើងចាស់​រូប​នោះ ហើយ​បាន​សរសេរ​រៀបរាប់​ថា «លោកពូផេឈិនអា태진아 ជា​តារា​ចម្រៀង​ជើង​ចាស់​លំដាប់​ប្រទេស​កូរ៉េ​រំភើប​នឹង​មាន​មោទនភាព​មហា​កិត្តិយស​មិន​ថា​កូន​ស្រី​នេះ​ទៅ​ដល់​ទី​កន្លែង​ណា​ទេ​តែងតែ​លើក​តម្កើង​នឹង​ផ្ដល់​តម្លៃ​ឲ្យ​ដ៏​ខ្ពង់ខ្ពស់​ជានិច្ច អរគុណ​ចំពោះ​ក្ដី​ស្រឡាញ់​ដែល​ពួកគាត់​ផ្ដល់​ឱ្យ​ខ្ញុំ​អ្នក​ចូលរួម​កម្មវិធី សុទ្ធតែ​អ្នក​លំដាប់​អ្នក​មាន​មហាសេដ្ឋី​ហើយ​ចំនួន​នាក់​ចូលរួម 1,000 នាក់​ចូលរួម​កម្មវិធី​ខនសឺត​អស្ចារ្យ​នេះ»។

សកម្មភាព​របស់ ភាវី នៅ​កម្មវិធី​ខនសឺត​តារា​ជួរ​មុខ​របស់​កូរ៉េ​ខាង​ត្បូង​រូប​នោះ បាន​យក​បាច់​ផ្កា​ទៅ​ជូន Tae Jin Ah និង​និយាយ​គ្នា​លេង​ដូច​ជា​មនុស្ស​ជិតស្និទ្ធ​គ្នា​ខ្លាំង ព្រម​ទាំង​ទទួល​បាន​ការ​អបអរ​ពី​មនុស្ស​ជាច្រើន​ដែល​ទៅ​មើល​ការ​ប្រគំ​តន្ត្រី​នោះ​ទៀត​ផង។ បើ​ទោះ​ជា​មិន​ដឹង​ពី​ខ្លឹមសារ​ដែល ស្រួង ភាវី និង​តារា​ប្រុស​ជើង​ចាស់​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​និយាយ​គ្នា​សើច​សប្បាយ តែ​អ្វី​ដែល​ឮ​ចេញ​ពី​មាត់ Tae Jin Ah បាន​និយាយ​ពី​ឈ្មោះ​កម្ពុជា​ផង​ដែរ។

សកម្មភាព​របស់​កីឡា​ការិនី ស្រួង ភាវី បាន​ធ្វើឲ្យ​អ្នក​គាំទ្រ​ទាំង​នៅ​ខ្មែរ និង​នៅ​កូរ៉េ​ស្ញប់ស្ញែង ព្រម​ទាំង​មាន​មោទនភាព​ដែល​អ្នកនាង​តែងតែ​បង្ហាញ​ឲ្យ​ពិភពលោក​ដឹង និង​ស្គាល់​ពី​ប្រទេស​កម្ពុជា​គ្រប់​ពេល​តែ​ម្ដង។ គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​មិនមែន​ជា​លើក​ទី​១ ដែល​កីឡា​ការិនី​ខ្មែរ​មាន​ប្រភព​ពី​ខេត្ត​កំពង់ចាម បាន​ចូលរួម​ក្នុង​កម្មវិធី​លំដាប់​អ្នក​មាន​ៗ និង​អ្នក​មាន​មុខ​មាត់​កិត្តិយស​ជួបជុំ​គ្នា​ឡើយ។

ប្រជាជន​ខ្មែរ​ភាគច្រើន​ស្គាល់ Tae Jin Ah តាម​រយៈ​ការ​ឡើង​បកស្រាយ​ចម្រៀង LA SONG ជាមួយ​កំពូល​តារា​ប្រុស Rain លើ​វេទិកា​តន្រ្តី​ធំ​ៗ​របស់​កូរ៉េ​ខាង​ត្បូង​ដូចជា Music Core និង Popular song Inkigayo ជា​ដើម កាលពី​អំឡុង​ឆ្នាំ ២០១៤។ Tae Jin-ah មាន​ឈ្មោះ​ពិត​ថា Jo Bang-heon គឺជា​អ្នក​ចម្រៀង trot កូរ៉េ​ខាងត្បូង និង​ជា​តារា​ចម្រៀង អ្នក​រាំ។ គាត់បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ១៩៧៣ ជាមួយនឹងបទចម្រៀង “My Heart Express Train” ហើយ​បាន​ល្បីល្បាញ​ភ្លាមៗ​ជាមួយ​នឹង​បទ​ចម្រៀង “Memory of a Blue Hill”៕

វីដេអូពេញ៖ https://www.facebook.com/100044400340485/videos/596091906347570

រូបភាព៖ Sruong Pheavy

Tae Jin Ah ​បកស្រាយ​ចម្រៀង LA SONG ជាមួយ​កំពូល​តារា​ប្រុស Rain



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស



Leave a Reply

Your email address will not be published.Required fields are marked *