JYP ចេញបកស្រាយករណីសមាជិកក្រុម VCHA បកអាក្រាតថាមានការធ្វើបាបនិងបំពានសិល្បករក្នុងក្រុមហ៊ុន

សេចក្ដីថ្លែងការណ៍ពី JYP នៅថ្ងៃច័ន្ទនេះបាននិយាយថា ការអះអាងរបស់សមាជិក VCHA KG គឺ “មិនពិត និងបំផ្លើស” ដោយបានបដិសេធចំពោះការអះអាងរបស់តារាចម្រៀងរូបនេះដែលថា JYP Entertainment បានបំពាន និងធ្វើបាបសមាជិក VCHA ។

គួររំឭកថា កាលពីថ្ងៃអាទិត្យ សមាជិកក្រុម VCHA ម្នាក់ឈ្មោះ KG ដែលជាតារាចម្រៀងអាយុ ១៧ ឆ្នាំកើតនៅសហរដ្ឋអាមេរិកមានឈ្មោះពិតថា Kiera Grace Madder បានបង្ហោះលើ Instagram ដោយនិយាយថានាងកំពុងចាកចេញពី JYP ​​Entertainment បន្ទាប់ពីមាន “ហេតុការណ៍រំលោភបំពាន និងការធ្វើបាប” ពីបុគ្គលិកមួយចំនួននៅក្នុងទីភ្នាក់ងារនេះ។

នាង​បាន​អះអាង​ថា នាងបានទទួល “លក្ខខណ្ឌ​ការងារ និង​ការ​រស់នៅ​មិនសមស្រប” ដែល​នាំ​ឱ្យ​សមាជិក​ម្នាក់​ប៉ុនប៉ង​ធ្វើ​អត្តឃាត ដោយបានបញ្ជាក់ពីបរិយាកាស​ដែល​លើក​ទឹកចិត្ត​ឱ្យ​មាន​បញ្ហា​របបអាហារ និង​បាន​បង្ក​ឱ្យ​សមាជិក​ធ្វើបាបខ្លួនឯង។ KG បាន​ដាក់​ពាក្យ​បណ្ដឹងទៅកាន់​តុលាការ​កំពូល Los Angeles កាលពី​ថ្ងៃ​សុក្រ ដើម្បីប្ដឹង​ក្រុមហ៊ុន JYP USA ដែល​ជាមែកធាង​របស់​ផលិតកម្ម JYP Entertainment នៅសហរដ្ឋ​អាមេរិក ។

នៅថ្ងៃច័ន្ទ ទី៩ ខែធ្នូនេះ JYP USA ក៏បានចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបថា៖ “ពួកយើងសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ KG ក្នុងការដាក់ពាក្យបណ្តឹង និងធ្វើសេចក្តីថ្លែងការណ៍ឯកតោភាគីដែលមានការអះអាងមិនពិត និងបំផ្លើស” ។

“សកម្មភាពនេះបានបង្កឱ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សមាជិកដទៃទៀតនៃ VCHA និង JYP USA ដែលបានខិតខំធ្វើការយ៉ាងខ្លាំងលើអាល់ប៊ុម និងគម្រោងនាពេលខាងមុខរបស់ពួកគេសម្រាប់ដើមឆ្នាំ ២០២៥”។

​​JYP USA បានឱ្យដឹងទៀតថា KG បានចាកចេញពីកន្លែងស្នាក់នៅរបស់ក្រុមកាលពីខែឧសភា ហើយមិនបានឆ្លើយតបអ្វីទាំងអស់មកទីភ្នាក់ងារ បើទោះបីពួកគេព្យាយាមទាក់ទងទៅនាងគ្រប់វិធី រហូតពួកគេត្រូវផ្អាកសកម្មភាពរបស់ VCHA ដើម្បីទៅពិភាក្សាជាមួយ KG ។

ទីភ្នាក់ងារដដែលនេះបាននិយាយថា៖ “JYP USA នឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីធានាថា ទាំងសមាជិកផ្សេងទៀតនៃ VCHA និង JYP USA នឹងមិនទទួលរងគ្រោះថ្នាក់បន្ថែមទៀតដោយសារបញ្ហានេះ” ។

គួរបញ្ជាក់ថា ក្រុមចម្រៀង VCHA គឺជាលទ្ធផលនៃគម្រោងរួមគ្នារវាង JYP Entertainment និងក្រុមហ៊ុនតន្ត្រីយក្សរបស់សហរដ្ឋអាមេរិក Republic Records ដោយសមាជិកក្រុមគឺជាបេក្ខជនចុងក្រោយចំនួន ៦ នាក់ពីកម្មវិធីប្រឡង “A2K” ឬ America2Korea ដែលដំណើរការដោយភ្នាក់ងារទាំងពីរពីខែកក្កដាដល់ខែកញ្ញាក្នុងឆ្នាំ ២០២៣។ សមាជិកក្រុមផ្សេងទៀតរួមមាន Lexi, Camila, Savanna, Kendall និង Kaylee ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាចម្រៀង-សម្ដែង អ្នកផលិតមាតិកាល្បីៗ ទទួលលិខិតសរសើរពីយូនីសេហ្វ លើការងារសង្គម

សិល្បករ​ សិល្បៈ​ការិនី​ តារា​សម្ដែង​ តារា​ចម្រៀង​ និង​អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក​ជា​ច្រើន​រូប​ទទួល​បាន​លិខិត​សរសើរ​ពី UNICEF Cambodia ក្រោយ​ចូលរួម​យ៉ាង​សកម្ម​នៅក្នុងទិវាកុមារពិភពលោកក្នុង​ខេត្ត​មណ្ឌលគិរី​​។

ពីក្មេងប្រុសម្ចាស់ពាន The Voice Kid សំឡេងផ្អែម ឥឡូវ ទេព ពិសេដ្ឋ ល្បីឈ្មោះខ្លាំងតាមរយៈបទរ៉េប

ក្មេងប្រុស ទេព ពិសិដ្ឋា ក្លាយ​ជា​ម្ចាស់​ពាន The Voice Kids Cambodia រដូវកាលទី២ នៅឆ្នាំ ២០១៨ ដែល​គ្រា​នោះ ទើប​មាន​វ័យ​ត្រឹម ១៤ ឆ្នាំ​ប៉ុណ្ណោះ។ ការ​តស៊ូ​ឡើង​មក​ប្រឡង​នៅ​រាជធានី​ភ្នំពេញ ពិតជា​មិន​ខក​បំណង​ឡើយ

សោកនាដកម្មក្នុងវិស័យខេប៉ុប៖ នៅពេលដែលភាពជោគជ័យ ដើរទន្ទឹមគ្នានឹងអត្តឃាត

ស្របពេលដែលខ្សែជីវិតនៅលើវិថីខេប៉ុបកំពុងតែមានដំណើរទៅកាន់ភាពជោគជ័យ តែសិល្បករមិនតិចរូបទេបានសម្រេចបញ្ចប់អនាគតបស់ខ្លួនត្រឹមវ័យជាង ២០ឆ្នាំ។ ហេតុអ្វីបានជាតារាខេប៉ុបទាំងនេះសម្រេចចិត្តធ្វើ

ស្វាមីសាន់ឆាយបញ្ជាក់ច្បាស់ៗថាអ្នកណាជាអ្នកទទួលកេរ្តិ៍មរតកដ៏មហាសាលរបស់ភរិយា

កាលពីថ្ងៃទី៦ ខែកុម្ភៈកន្លងទៅនេះ តារាចម្រៀងកូរ៉េ DJ Koo ស្វាមីរបស់តារាសម្ដែងតៃវ៉ាន់ Barbie Hsu ឬតួសាន់ឆាយ បានចែករំលែកសារ​លើ​បណ្តាញ​សង្គមដោយ​បង្ហាញ​ពី​ទុក្ខសោក​ចំពោះ​ការ​បាត់បង់​ភរិយា

អ្នកគាំទ្រត្រៀម! Taxi Driver រដូវកាលថ្មីគ្រោងនឹងចាក់បញ្ចាំងក្នុងឆ្នាំ ២០២៥នេះ ជាមួយសាច់រឿងស៊ីជម្រៅជាងមុន

SBS បញ្ជាក់ថា ភាពយន្តភាគរឿង Taxi Driver រដូវកាលទី ៣ នឹងចេញផ្សាយនៅចន្លោះខែកក្កដា ដល់ដំណាច់ឆ្នាំ២០២៥នេះ ដោយនៅតែរក្សាតួសម្ដែងពីរដូវកាលមុនដដែល តែសាច់រឿងគួរឱ្យចាប់អារម្មណ៍ជាងមុន។

លែងប្រើឈ្មោះចាស់ហើយ! សមាជិក NewJeans ត្រៀមចូលរួមការប្រគំតន្ត្រីធំលើកដំបូងដោយប្រើឈ្មោះថ្មីថា …

បន្ទាប់ពីមានបញ្ហាចាកចេញពីផលិតកម្មមុនកុងត្រាកំណត់ ពេលនេះសមាជិកក្រុមចម្រៀងនារី NewJeans បានសម្រេចបន្តសកម្មភាពដោយប្រើឈ្មោះថ្មី NJZ ជំនួសឈ្មោះដើមរបស់ពួកគេ

ម្ចាស់ពាន Cambodia Idol រដូវកាលទី៥ គី សាវីន ចេញបទដំបូង sad ខ្លាំង ដល់ថ្នាក់ហ្វេនលាន់មាត់បែបនេះ!

បទ​ដំបូង​របស់​ម្ចាស់​ពាន Cambodia Idol រដូវ​កាល​ទី​៥ គី សាវីន ​ធ្វើ​ឱ្យ​បណ្ដា​អ្នក​គាំទ្រ​លាន់​មាត់​សរសើរ​ ថា​ពីរោះ​ខ្លាំង​ខណៈ​បទ​ចម្រៀង​​បែប​យុវវ័យ​មនោសញ្ចេតនាមួយ​នេះ​ បាន​បង្កប់​អត្ថន័យ​ជ្រាលជ្រៅ​នៅ​ពី​ក្រោយ​ស្នេហា​​

ស្ទូឌីយោថតរូបបកស្រាយបែបនេះ ក្រោយធ្វើឱ្យបែកធ្លាយរូបថតរបស់ Taecyeon ក្រុម 2pm និងមិត្តស្រីនៅប៉ារីស

ស្ទូឌីយោថតរូប The Best Photo Paris បានចេញសុំទោស ចំពោះការចែករំលែករូបថតរបស់ Taecyeon និងមិត្តស្រី ដែលនាំឱ្យសាធារណជនមានការយល់ច្រឡំថា ជារូបថតសុំសង្សាររៀបការរបស់សមាជិកក្រុម

មើលត្រឹម Trailer ក៏ស្រៀវសាច់! ភាពយន្ត “Jurassic World” វគ្គថ្មីដែល Scarlett Johansson មកសម្ដែង

ក្រុមហ៊ុន Universal Picture ទើបតែបញ្ចេញវីដេអូ Trailer ដំបូងសម្រាប់កំពូលភាពយន្តដាយណូស័រ “Jurassic World” វគ្គថ្មីកាលពីថ្ងៃទី៥ ខែកុម្ភៈ ដោយវគ្គថ្មីនេះមានចំណងជើងថា “Jurassic World Rebirth”

ឈុតតំណាងជាតិ ៣ នេះ នឹងបង្ហាញលើឆាកអន្តរជាតិក្នុងប្រទេសម៉ាឡេស៊ី

កម្ពុជា​បាន​នាំ​យក​ឈុត​តំណាង​ជាតិ ​៣​ ដែល​ច្នៃ​ដោយ​ស្នាដៃ​កូន​ខ្មែរ​ ដើម្បី​យក​ទៅ​បង្ហាញ​លើ​ឆាក​អន្តរជាតិ​ក្នុង​កម្មវិធី​ប្រកួត ​Kids & Teens Pageant Global នៅប្រទេស​ម៉ាឡេស៊ី​ ដោយ​មាន​បវរកញ្ញា​កម្ពុជា ៣ រូប កំពុង​​ចូលរួម​

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *