ខ្ញុង បាត់ទៅ តារាកំប្លែងចំណូលថ្មី ស្រីពីន កាន់តែឡើងកូដខ្លាំង!

​មហាជនច្បាស់ជាជ្រាប និង​បាន​ស្គាល់​មក​ហើយ​ថា​ កញ្ញា​ កែវ​​ ពេជ្រ​ពិសី​ ហៅ ​ស្រី​ពីន​ ជា​តារា​កំប្លែង​ស្រី​ពន្លក​ថ្មី​ ​ប៉ុន្ដែ​កញ្ញាពិតជា​មាន​ភាព​ទាក់​ទាញ​តាមរយៈ​វោហារ​ស័ព្ទ​ក្នុង​ការ​និយាយ និងសម្តែងរឿង​កំប្លែង ធ្វើឱ្យមហាជនផ្ទុះសំណើចក្អាកក្អាយ មិនចាញ់តារាកំប្លែងរៀមច្បងប៉ុន្មានឡើយ​។ កន្លង​មក ​គេ​បាន​ឃើញ​ ស្រីពីន ​ធ្លាប់​ចូល​រួម​សម្ដែង​កំប្លែង​ជា​មួយ​ក្រុម​ នាយ​ក្រឹម​ នាយ​កុយ​ ស្រាប់តែថ្មីៗ​នេះ​ ស្រី​ពីន​ បែរលេច​មុខ​មក​សម្ដែង​ជា​មួយ​ក្រុម​កំប្លែង​ CBS​ របស់នាយ ពែកមី វិញ​ម្ដង​។

តាម​ការ​បង្ហោះជាសាធារណៈលើទំព័រហ្វេសប៊ុក ​លោក​ ចែម​ ចាន់​រ៉ា​ ហៅ​ ពែក​មី​ បានឱ្យដឹងថា ស្រី​ពីន​ នឹង​ចូល​ជំនួស​តំណែង​របស់​អ្នក​នាង​ ខ្ញុង​ វិញ​ម្ដង​ ដោយ​ត្រូវសម្ដែង​ជា​តួ​ប្រពន្ធ​របស់​លោក​នៅ​ក្នុង​កម្មវិធី​កំប្លែង​ «២​គ្រួសារ​»។ លោក​ ពែក​មី​ បាន​សរសេរ​​ថា៖​ «ណែនាំឱ្យ​បងប្អូន​ស្គាល់​​ ប្រពន្ធ​ថ្មី​របស់​ខ្ញុំ​​ (​​ស្រីពីន​​) នៅ​ផ្ទះ​លេខ​2​​ជំនួស​តួ​អ្នកនាង​ខ្ញុង​​ បង​ប្អូន​ចាំ​មើល​ផង​ តើ​សមត្ថភាព​គាត់​យ៉ាង​ណា​ដែ​រ​? 💪 កម្មវិធី​​ ២​គ្រួសារ​ ❤️»។

បន្ទាប់ពី ពែកមី បើកបង្ហាញ​មុខ​​តួ​កំប្លែង​ស្រី​ថ្មី​ជំនួស​តួ​អ្នកនាង​ ខ្ញុង​ ភ្លាមៗ​យ៉ាងដូច្នេះ គេឃើញ​មហាជន​អ្នក​គាំទ្រ​ខ្លះ​ មាន​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់​វត្តមាន​របស់​អ្នកនាង​ ខ្ញុង និង​មានខ្លះ​ទៀត​ ក៏​ទទួល​ស្វាគមន៍​ចំពោះ​វត្ត​មានថ្មី​របស់​ ស្រី​ពីន​ មក​កាន់​ក្រុម​កំប្លែង​ CBS​នេះ។

កន្លងមក​ ខ្ញុង ក៏ប្រាប់​អ្នក​សារព័ត៌មានក្នុងស្រុកឱ្យដឹង​ថា​ អ្នក​នាង​ និង​ស្វាមី មិន​មាន​កុងត្រា​ជា​តារា​កំប្លែង​ជា​មួយ​ស្ថានីយ​ទូរទស្សន៍​ CTN​ នោះ​ទេ​ ពោល​គឺ​អ្នក​នាង​ទៅ​សម្ដែង​នៅ​ពេល​ដែល​មាន​តែ​ការ​អញ្ជើញ​តែ​ប៉ុណ្ណោះ​។ ក្រោយមានរឿងអាស្រូវកើតឡើង និងរងការរិះគន់យ៉ាងចាស់ដៃពីមហាជនមក ខ្ញុង ចាប់ផ្តើមទទួលបានការងារច្រៀងកាត់សក់តាមរោងការ និង Live លក់ត្រីងៀត សាច់ក្រក និងប្រហុក ជាដើម ៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *