​​គួរឱ្យសរសើរ! ឆម ស្រីផាច ប្រតិប័ទចំពោះ ព្រះ​នាង នរោត្តម ជេន​ណា​ ខ្ជាប់ខ្ជួនណាស់

ព្រះ​នាង​ នរោត្តម​ ជេន​ណា ​បង្ហាញ​ក្ដី​រំភើប ​និង​ស្នាម​ញញឹម​លើ​ព្រះ​ភក្ត្រ​ ពេល​​​បាន​យាង​ជួប​ ស្រីផាច ​​​អ្នក​ផលិត​មាតិកា​ម្ហូប​អាហារ​ ដែល​និយម​ធ្វើ​ម្ហូប​អាហារ​បែប​ស្រុក​ស្រែ​ចម្ការ​​​ ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​។​ ស្រប​ជាមួយ​គ្នា​នោះ​ដែរ​ ​ស្រី​ផាច​ ដែល​ជា​និស្សិតបញ្ចប់​ការ​សិក្សា​ផ្នែក​ជំនួញក៏​បាន​ក្រាប​បង្គំ​សុំព្រះរាជទាន​ទោស​​ពី​ព្រះ​នាងតូច ​ដោយ​សារ​មិន​សូវ​ចេះ​ប្រើ​ពាក្យ​រាជ​សព្ទ​ ហើយ​ទ្រង់ផ្ទាល់​ពុំ​ប្រកាន់​ចំពោះ​រឿង​នេះ​​ទេ​។

​​​​​​​​​​​ដោយ​សព្វ​ព្រះរាជហឫទ័យ​ចំពោះ​ការ​ផលិត​មាតិកា​បែប​ម្ហូប​អាហារ​​ស្រុក​ស្រែ​ចម្ការ ​​​ព្រះ​នាង​ នរោត្តម ​ជេន​ណា​ បាន​យាង​ទៅកាន់ខេត្តបន្ទាយមានជ័យ ​​ដើម្បី​បាន​ជួប​ ស្រីផាច ​ដោយ​ផ្ទាល់​ ថែមទាំងបាន​បាន​ចូល​រួម​ធ្វើ​នំបញ្ចុក​សម្ល​ខ្មែរ​​ថែមទៀតផង​។ នៅក្នុងសកម្មភាពនោះដែរ ទ្រង់ នរោត្តម ជេនណា បានជិះកង់ឱប​​ចង្កេះ​ ​ស្រី​ផាច យ៉ាង​សាមញ្ញ ដើម្បីទៅបេះបន្លែពីចម្ការ និងបាន​សព្វ​ព្រះ​ទ័យ​​ចម្អិន​សម្ល​ខ្មែរ​ដោយ​មាន​ ​ស្រី​ផាច ជា​អ្នក​ចាំ​ប្រាប់​ពី​ក្រោយ​​ បន្ទាប់​ពី​ចម្អិន​រួច​រាល់​ទ្រង់​ស្រស់​សោភា ​ក៏​បាន​រៀប​ចំ​ជា​ចំណែក​តូច​ៗ​ ដើម្បី​ចែក​ជូន​ទៅ​ដល់​ចាស់​ៗ​ និង​ក្មេង​ៗ​នៅ​ក្នុង​ភូមិ​​​ ដើម្បី​បាន​ហូប​គ្រប់​ៗ​គ្នា​។

ព្រះ​នាង​តូច​បាន​ប្រើសកម្មភាព​​សាមញ្ញ​ជា​មួយបង​ប្អូន​អ្នក​ភូមិ​ ក្នុង​ជីវិត​បែប​ស្រុក​ស្រែ​ចម្ការ​ ដែល​ធ្វើ​ឱ្យ​មាន​ការ​កោត​សរសើរ​យ៉ាង​ច្រើន​ពី​សំណាក់​មហាជន​​ ដោយ​ទ្រង់​ជា​សែ​រាជវង្ស​ តែ​អាច​បន្ទាប​ខ្លួន​បាន​ជាមួយ​អ្នក​ស្រុក​​។​​ នៅ​ក្នុង​ការ​យាង​ជួប​ដោយ​ផ្ទាល់​ជា​មួយ​​អ្នក​បង្កើត​មាតិកាដ៏​ល្បី​រូប​នេះ ​ព្រះ​នាង​ក៏​បាន​ថត​វីដេអូលេង​ជាមួយ​ក្មេង​តូច​ៗ​នៅ​ក្នុង​ភូមិ​ ក៏​ដូច​ជា​លោក​យាយ លោក​តា​ចាស់​ៗ​ និង​បាន​ច្រៀង​លេង​កម្សាន្ត​ជាមួយ​ពួក​គាត់​ថែម​ទៀត​ផង​ មិន​តែ​ប៉ុណ្ណោះ​ទ្រង់​ក៏​បាន​នាំ​យក​កាតាប​​រៀន​ចែក​ជូន​ប្អូន​ៗ​នៅ​ក្នុង​ភូមិ​ផង​ដែរ​។

​​​​​​​​កូន​អ្នក​បន្ទាយមានជ័យ​រូប​នេះ​ ក៏​បាន​អរគុណ​ដល់​ទឹក​ព្រះ​ទ័យ​របស់​ព្រះ​នាង​ដែល​បាន​យាង​មក​ដោយ​ផ្ទាល់​ថែម​ទាំង​បាន​ចូល​រួម​ធ្វើ​នំ​បញ្ចុក​សម្ល​ខ្មែរ​ ដើម្បី​ចែក​ជូន​ដល់​បង​ប្អូន​នៅ​ក្នុង​ភូមិ​។​ តែ​ទោះ​ជា​យ៉ាង​នេះ ឆម ស្រីផាច ក៏​បាន​សុំព្រះរាជទានទោស​​ចំពោះ​រាល់​សកម្មភាព​ ក៏​ដូច​ជា​ពាក្យ​សម្ដី​ណា​មួយ​ដែល​មិន​សមរម្យ​ចំពោះ​ទ្រង់ ​ក៏​ព្រោះ​តែ​នាង​​មិន​​សូវ​ចេះ​ប្រើ​ប្រាស់​ពាក្យ​រាជ​សព្ទ​នោះ​ទេ​ ខណៈ​ដែល​ព្រះ​នាង​ជេន​ណា​ញញឹម​ទទួល ​និង​ប្រាប់​ទៅ​វិញ​ថា ​​អត់​អី​ទេ​​។​

នេះជាវីដេអូសកម្មភាព ព្រះនាង ជេនណា ពេលទៅជួបបងស្រី​ផាច ក្នុងខេត្តបន្ទាយមានជ័យhttps://www.facebook.com/JennaNorodomkh/videos/1502792823616614

គួរ​បញ្ជាក់​ដែរ​ថា​ ឆម ​ស្រី​ផាច​ ជា​កូន​អ្នក​បន្ទាយមានជ័យ ​សម្ដី​រដឺនៗ ត្រូវ​បាន​មហាជន​ស្គាល់​តាម​រយៈ​ការ​ផលិត​មាតិកា​​ម្ហូប​អាហារ​បែប​ស្រុក​ស្រែ​ចម្ការ​​ និង​តែង​ធ្វើ​ចែក​ក្មេង​ៗ​ក្នុង​ភូមិ​​ផង​ដែរ​។ ចំណុច​ពិសេស​គឺ ស្រីផាច អាច​ទាក់ទាញ​អ្នក​ទស្សនា​ដោយ​ការ​ធ្វើ​ជា​ខ្លួនឯង មិនមែន​ជា​ការ​តុបតែង​មុខ ឬស្លៀកពាក់​សិចស៊ី និងធ្វើឲ្យ​គេ​ជេរ ស្អប់​ឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម