រវល់ការងារខ្លាំងរហូតដកឃ្លាមិនរួច សិទ្ធី នីកា ផ្អាកគម្រោងយកកូនទី២ ​

ថ្វីដ្បិតតែអ្នកនាង សិទ្ធី នីកា មានគ្រួសារ និង​កូនប្រុសម្នាក់ដ៏គួរឱ្យស្រលាញ់ទៅហើយ តែទីផ្សារការងារសិល្បៈនាងនៅតែខ្ពស់ត្រដែត មិនចាញ់មិត្តរួមជំនាន់ប៉ុន្មានឡើយ។ បើនិយាយពីរូបសម្រស់វិញ តារាស្រីរូបនេះត្រូវគេចាត់ចូលជាអ្នកម៉ាក់សម័យថ្មីដែលពូកែថែទាំរូបសម្រស់មិនឱ្យចាស់តាមវ័យនោះឡើយ។

ប្រាប់ឱ្យអ្នកសារព័ត៌មានក្នុងស្រុកដឹងកាលពីពេលថ្មីៗ សិទ្ធី នីកា ថា នាងត្រៀមនឹងបង្ហាញវត្តមានជាមួយស្នាដៃថ្មីជាច្រើននៅដើមឆ្នាំ ២០២៣ ខាងមុខ ដើម្បីវាយលុយទីផ្សារការងារសិល្បៈ ជាហេតុធ្វើឱ្យនាងសម្រេចចិត្តព្យួរគម្រោងយកកូនទី២ សិន។

បច្ចុប្បន្ន តារាសម្តែងរូបស្រស់ សិទ្ធី នីកា មានកូនប្រុសម្នាក់ជាចំណងដៃជាមួយគូស្នេហ៍ដែលជា​សែរាជវង្ស ហើយឆ្នាំនេះកូនប្រុសនាងមានវ័យ ៣ ឆ្នាំ ក៏ជាពេលស័ក្តិសមដែលនាងត្រូវគិតគូរយកកូនទី២ ដើម្បីពង្រីកទំហំគ្រួសារតូច​ឱ្យក្លាយជាគ្រួសារធំ។ អ្នកម៉ាក់របស់ Enzo ឱ្យដឹងថា ប៉ាប៉ា Enzo ចង់បានកូនច្រើននាក់ ហើយនាង និងស្វាមីក៏មានបំណងចង់យកកូនទី២ ដែរ តែដោយសារ​រវល់ការងារច្រើនពេក ទើបនាងសម្រេចចិត្តមិនទាន់យកកូននៅក្នុងពេលនេះ។ តួយ៉ាង នាងទទួលបានការងារច្រើនហូរហែចាប់ពីដើមឆ្នាំ ២០២៣ ទៅ ក្នុងនោះមានទាំងការថតភាពយន្ត និងមានបណ្តាក្រុមហ៊ុនជាច្រើនហៅថតជាបន្តបន្ទាប់។

ក្នុងរង្វង់សិល្បៈនរណាៗក៏ដឹងថា សិទ្ធី នីកា ជាតារាស្រីមានសំណាងបានស្វាមីស្រលាញ់ ថ្នាក់ថ្នម និងបើកឱកាសឱ្យនាងបានធ្វើ​អ្វីដែលខ្លួនស្រលាញ់ ដូចការប្រឡូកវិស័យសិល្បៈជាដើម។ ស្វាមី សិទ្ធី នីកា មិនដែលហាមឃាត់នាងឱ្យឈប់ពីវិស័យនេះទេ ផ្ទុយទៅវិញមានតែជំរុញលើកទឹកចិត្តនាងឱ្យប្រលូកក្នុងវិស័យនេះពេញទំហឹង ដូច្នេះទើបប៉ុន្មានឆ្នាំចុងក្រោយ នាងមានស្នាដៃភាពយន្តមកចែកជូនទស្សនិកជន និងអ្នកគាំទ្រជាបន្តបន្ទាប់។

នៅដើមឆ្នាំ ២០២៣ ខាងមុខ នីកា ក៏មានស្នាដៃរឿងភាគថ្មីមួយដែរ ចំណងជើង «ហ្គេមជីវិត» ដែលតួអង្គក្នុងរឿងនេះខុសប្លែកដាច់ពីរឿងសព្វមួយដងដែលនាងធ្លាប់សម្តែង។ អ្នកម៉ាក់វ័យក្មេងរំពឹងថា ទស្សនិកជននឹងគាំទ្រស្នាដៃរឿងភាគថ្មីនេះ ព្រោះនាងបានផ្លាស់ប្តូរខ្លួនឯងស្ទើរ១៨០ដឺក្រេ ដើម្បីសម្តែងក្នុងរឿងនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត