រំឭកភាពល្បីល្បាញនិងរឿងព្យុះភ្លៀងក្នុងជីវិតតារាចម្រៀងកូរ៉េ Wheesung មុនត្រូវគេប្រទះឃើញស្លាប់យ៉ាងអាថ៌កំបាំង

រយៈពេលមិនដល់មួយខែបន្ទាប់ពីផ្ទុះព័ត៌មានការធ្វើអត្តឃាតរបស់តារាសម្ដែងស្រី Kim Sae-ron ពិភពសិល្បៈកូរ៉េខាងត្បូងបានរងនូវដំណឹងសោកសៅម្ដងទៀត បន្ទាប់ពីតារាចម្រៀង Choi Whee-sung ត្រូវបានគេប្រទះឃើញស្លាប់ក្នុងផ្ទះដោយមិនដឹងមូលហេតុ ក្នុងវ័យ ៤៣ឆ្នាំ កាលពីថ្ងៃច័ន្ទ ទី១០ ខែមីនា។

តារាចម្រៀងប្រុសវ័យ ៤៣ ឆ្នាំរូបនេះត្រូវបានម្ដាយរបស់លោកប្រទះឃើញស្លាប់នៅផ្ទះរបស់លោកនៅសង្កាត់ Gwangjin ភាគខាងកើតទីក្រុងសេអ៊ូល។ ចំពោះមូលហេតុ​នៃ​ការ​ស្លាប់​គឺមិន​ទាន់មានការ​បញ្ជាក់​នៅឡើយទេ​។

រហូតដល់ព្រឹកថ្ងៃអង្គារនេះ ប៉ូលីសបាននិយាយថា ពួកគេគ្រោងនឹងស្នើសុំធ្វើកោសល្យវិច័យលើសាកសពរបស់តារាចម្រៀង Wheesung ដើម្បីកំណត់ពីមូលហេតុ និងពេលវេលានៃការស្លាប់របស់លោក។ ក្រុមប៉ូលីស​ក៏បានឱ្យដឹងដែរថាពួកគេមិន​បាន​រក​ឃើញ​សញ្ញា​អ្វីខុសប្រក្រតីអ្វីនោះទេ និងកំពុង​ពិនិត្យ​មើល​ថា​តើតារាចម្រៀងរូបនេះបាន​បន្សល់​ទុកសំបុត្រ ​ឬកំណត់ត្រាអ្វីឬក៏​អត់។

ដំណឹងមរណភាពរបស់ Wheesung បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលថ្មីៗនេះគេសង្កេតឃើញលោកនៅមានសកម្មភាពសិល្បៈនៅឡើយដោយមានគម្រោងការប្រគំតន្ត្រីជាមួយតន្ត្រីករ KCM នៅថ្ងៃទី ១៥ ខែមីនា។ យ៉ាងណាក៏ដោយ បន្ទាប់ពីការស្លាប់របស់លោក ការប្រគំតន្ត្រីត្រូវបានលុបចោល។

កើតនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ១៩៨២ Choi Wheesung ហើយបានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០០២ ជាមួយនឹងអាល់ប៊ុមពេញ “Like A Movie” និងត្រូវបានគេទទួលស្គាល់សម្រាប់សំឡេងពីរោះក្រអួនក្រអៅរបស់លោកក្នុងបទចម្រៀងបែប R&B និងមនោសញ្ចេតនា។ រយៈពេលប៉ុន្មានឆ្នាំក្រោយមកទៀត ភាពល្បីល្បាញរបស់លោកកាន់តែកើនឡើងខ្លាំង នៅពេលដែលលោកបានច្រៀងបទចម្រៀងប្រភេទផ្សេងៗទៀត ដោយមានទាំង R&B, pop និង hip-hop ។ បទចម្រៀងរបស់លោកដែលទទួលបានការគាំទ្រខ្លាំងមានដូចជាបទ “Insomnia” ដែលចេញនៅឆ្នាំ២០០៩ និងបទ “Heartsore Story” ចេញនៅឆ្នាំ២០១១។

https://www.youtube.com/watch?v=8scAAEssFog&pp=ygULd2hlZXN1bmcgbXY%3D

ទោះយ៉ាងណា អាជីពរបស់ Wheesung ត្រូវរង្គោះរង្គើខ្លាំងក្នុងឆ្នាំ ២០២១ នៅពេលដែលលោកត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់ថ្នាំញៀន និងត្រូវបានតុលាការកាត់​ទោសឱ្យជាប់​ពន្ធនាគារ​មួយ​ឆ្នាំ​ និងព្យួរទោសរយៈពេល ២ឆ្នាំទៀត។ បន្ទាប់ពីហេតុការណ៍នោះ លោក​បាន​ត្រលប់បង្ហាញមុខលើឆាកតន្ត្រីវិញ ប៉ុន្តែក៏លែងមានការគាំទ្រច្រើនដូចមុនទៀតហើយ។

ពាក់ព័ន្ធពិធីបុណ្យសព ទីភ្នាក់ងាររបស់ Wheesung គឺ Tajoy Entertainment បានចេញសេចក្ដីថ្លែងការណ៍ថា៖ “ដំណើរការពិធីបុណ្យសពត្រូវបានពន្យារពេល ដោយសារសមាជិកគ្រួសារនៅមានភាពតក់ស្លុត និងទុក្ខសោកយ៉ាងខ្លាំង បន្ទាប់ពីទទួលបានព័ត៌មានសោកនាដកម្មភ្លាមៗ… ពិធីបុណ្យសពនឹងប្រព្រឹត្តទៅដោយស្ងប់ស្ងាត់ដោយមានការចូលរួមពីសាច់ញាតិនិងអ្នកស្គាល់គ្នាតែប៉ុណ្ណោះស្របតាមការចង់បានរបស់ក្រុមគ្រួសារ” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *