ចំណូលចិត្ត និងទម្លាប់ ១០ របស់ ស៊ីន ជេននី ប្អូនស្រី ស៊ីន យូប៊ីន ហ្វេនៗគួរដឹង

ស៊ីន ជេននី ប្អូនស្រីបង្កើតតែម្នាក់របស់តារាសម្តែងឆ្នើម ស៊ីន យូប៊ីន បានកំពុងដើរតាមគន្លងបងស្រី ដោយនាងបានបោះជំហានចូលវិស័យភាពយន្ត វិស័យ Fashion និងការងារសិល្បៈជាច្រើនផ្នែកទៀត មិនឱ្យចាញ់បងស្រីប៉ុន្មាននោះទេ។ និយាយពីទេពកោសល្យ សមត្ថភាពវិញនោះ ជេននី ធ្វើបានយ៉ាងល្អមិនឲ្យចាញ់បងស្រីប៉ុន្មានឡើយ គ្រាន់តែនាងទើបបោះជំហានចូលសិល្បៈ ដូច្នេះគ្រប់យ៉ាងត្រូវការពេលវេលា ដើម្បី​រៀនសូត្រពីវិស័យនេះ ដើម្បីដើរដល់ចំណុចមួយដូចបងស្រី។

ឆាប់ៗនេះ អ្នកគាំទ្រនឹងបានទស្សនាស្នាដៃភាពយន្តដំបូងរបស់ ជេននី ដែលសម្តែងរួមគ្នាជាមួយបងស្រីបង្កើត និងតារាសម្តែងប្រុសឆ្នើម លោក ខាត់ វ៉ៃហាំង ក្នុងរឿងភាគ «លួចស្នេហ៍គូដណ្តឹង» ជាវណ្ណកម្មថ្មីរបស់ផលិតកម្ម LD ត្រៀមចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ PNN នៅពាក់កណ្តាលខែវិច្ឆិកានេះ។

ក្រៅអំពីការងារសិល្បៈ តារាស្រីពន្លកថ្មីនេះក៏មានចំណេះជំនាញផ្សេងទៀតផងដែរ ថែមទាំងមានសមត្ថភាពអាចជួយគ្រប់គ្រងជំនួញជាមួយបងស្រីថែមទៀតផង។ ជារឿយៗលើបណ្តាញសង្គមហ្វេសប៊ុក និងអ៊ីនស្ត្រាក្រាម នាងតែងតែចែករំលែកឱ្យដឹងសកម្មភាពផ្សេងៗដូចជា ការហាត់ប្រាណ និងសកម្មភាពផ្សេងៗជាច្រើនទៀតដល់អ្នកគាំទ្រ។ ដូច្នេះពេលនេះយើងមកដឹងពីចំនូលចិត្ត និងទម្លាប់មួយចំនួនរបស់តារាស្រីវ័យក្មេង ស៊ីន ជេននី៖

១. ជេននី ទម្លាប់ហាត់ប្រាណ ភាគច្រើនហាត់នៅពេលព្រឹក និងពេលល្ងាច តែប្រសិនបើមានពេល គឺហាត់ទាំងព្រឹកទាំងល្ងាច

២. ជេននី ចូលចិត្តចែករំលែកពីរបបអាហារដែលជួយថែរក្សា និងសម្រករាងបែបធម្មជាតិ

៣. ជេននី ចូលចិត្តធ្វើម្ហូប ជាពិសេសគឺធ្វើ នំ និងបង្អែម

៤. ជេននី ចូលចិត្តគំនូរ និងការគូររូប

៥. តារាខ្មែរកាត់ថៃ រូបនេះចូលចិត្តការតុបតែងលម្អ និងការដាំកូនឈើបែបតូចៗ

៦. ប្អូនស្រីសំណព្វរបស់ យូប៊ីន ក៏ចូលចិត្តវិស័យសិល្បៈតាំងពីក្មេង ពិសេស ការសម្តែងមិនចាញ់បងឡើយ

៧. តារាស្រី​ដ៏ cute រូបនេះ ចូលចិត្តធ្វើដំណើរកម្សាន្ត និងការរុករកអ្វីថ្មីៗ

៨. ជេននី ចូលចិត្តចូលរួមការងារសង្គម និងកម្មវិធីដែលជួយដល់សង្គម

៩. ជេននី ក៏ជាមនុស្សស្រលាញ់សត្វ ពិសេស សត្វឆ្កែ​តែម្ដង

១០. ជេននី ចូលចិត្តតុបតែងខ្លួនបែបហ្វេសសិន និងថតរូបស្ទីល៍ប្លែកៗទៅតាមបរិយាកាស និងរដូវកាល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត