សារ៉ាត់ឧស្សាហ៍ ម៉ូដែលខ្មែរតែម្នាក់គត់ ទទួលពាន Asia Junior Model Award ពីការដើរម៉ូដនៅម៉ាឡេស៊ី

យុវតី ហ៊ុន សារ៉ាត់ឧស្សាហ៍ ជាតារាម៉ូដែលលេចធ្លោម្នាក់ក្នុងក្រុមតារាម៉ូដែលរបស់ ​អូលីវ៉ា គង់ ដោយជារឿយៗគេរមែងឃើញម៉ូដែលរូបស្រស់នេះ បញ្ចេញសមត្ថភាពដើរបង្ហាញម៉ូដក្នុងព្រឹត្តិការណ៍ជាតិ-អន្តរជាតិ តាមរយៈការជ្រើសរើសផ្ទាល់ពី​ម្ចាស់​ប្រេន KALKIN។

ឆ្នាំ ២០២៣ ចាត់ទុកថាជាឆ្នាំដ៏ពិសេសសម្រាប់ ឧស្សាហ៍ ដោយម៉ូដែលវ័យក្មេងនេះ ទទួលបានឱកាសចេញទៅដើរបង្ហាញម៉ូដលើឆាកអន្តរជាតិជាបន្តបន្ទាប់ សូម្បីតែព្រឹត្តិការណ៍​ជាតិធំៗក៏នាងមានមុខជាមួយរៀមច្បងផងដែរ។ មិនតែប៉ុណ្ណោះ ក្នុងកម្មវិធីដើរម៉ូដ ASIA FASHION RUNWAY COLLECTION នៅម៉ាឡេស៊ីថ្មីៗនេះ ឧស្សាហ៍ ថែមទាំងទទួលបានពានរង្វាន់ Asia Junior Model Award ជាពានដ៏ពិសេសដែលមានតែមួយគត់ក្នុងកម្មវិធីដើរម៉ូដលំដាប់អន្តរជាតិនេះ។

អ្នកច្នៃម៉ូដ អូលីវ៉ា គង់ បានឱ្យដឹងថា យុវតី ហ៊ុន សារ៉ាត់ឧស្សាហ៍ ជាតារាម៉ូដែលតែម្នាក់គត់ក្នុងចំណោមតារាម៉ូដែលមកពីបណ្តាប្រទេសផ្សេងៗ ដែលទទួលបានពានរង្វាន់ពិសេសនេះពីកម្មវិធី ASIA FASHION RUNWAY COLLECTION ហើយនាងក៏ជាតារាម៉ូដែលកម្ពុជាតែម្នាក់គត់ដែលទទួលបានពាន Asia Junior Model Award ជាលើកដំបូង។ នេះពិតជាកិត្តិយសដ៏ធំធេងសម្រាប់តារាម៉ូដែលកម្ពុជាយើង ដែលមានសមត្ថភាពអាចឆាបយកចិត្តទស្សនិកជនឱ្យបោះឆ្នោតគាំទ្ររូបថតនាងបាន។

ពានរង្វាន់ Asia Junior Model Award ដែលទទួលបាននេះ ជារឿងដ៏ចៃដន្យបំផុត សូម្បី សារ៉ាត់ឧស្សាហ៍ ជាសាមីខ្លួនក៏ពុំដឹងសោះឡើយថា ខ្លួនឯងអាចទទួលបានពាន​រង្វាន់​នេះ រហូតត្រូវប្រកាសឱ្យឡើងទទួលពានទើបដឹងខ្លួន។ ម៉ូដែលវ័យក្មេងរូបនេះថា នាងពិតជាសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបានឡើយ ដោយមិននឹកស្មានថាអាចឈ្នះ​ពាន​នេះទេ ព្រោះមានតារាម៉ូដែលមកពីប្រទេសផ្សេងច្រើនមែនទែនដែលគេបើកឱ្យបោះឆ្នោះគាំទ្រនោះ។

ឧស្សាហ៍ បញ្ជាក់ថា ពានរង្វាន់នេះគឺគេផ្តល់ឱ្យយើងតាមរយៈការបោះឆ្នោតគាំទ្រ (Vote) ក្នុងវេបសាយរបស់គេ ហើយអ្នកទទួលបានសំឡេង vote ច្រើនជាងគេនឹងជាអ្នកឈ្នះ។ បន្ទាប់ពីទទួលពានពានរង្វាន់នេះ ឧស្សាហ៍ ប្តេជ្ញាខិតខំពង្រឹងសមត្ថភាពខ្លួនឯងឱ្យកាន់តែល្អ ដើម្បីមានឱកាសចេញទៅដើរម៉ូដលឆាកអន្តរជាតិបន្ទាប់ទៀត ហើយឆ្លៀតឱកាសនេះក៏សូមអរគុណដល់លោកគ្រូ អូលីវ៉ា ដែលតែងតែផ្តល់ឱកាសឱ្យរូបនាង និងតារាម៉ូដែលកម្ពុជាផ្សេងៗទៀតបានដើរលើឆាកអន្តរជាតិ និងបានបង្ហាញឱ្យពិភពលោកស្គាល់ពីស្នាដៃសិល្បៈវប្បធម៌​ ការច្នៃម៉ូដ និងភាពក្លាហានរបស់តារាម៉ូដែលកម្ពុជាយើង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​